ទំនៀមទម្លាប់សែនព្រលឹងរបស់ជនជាតិ Thai នៅភាគពាយ័ព្យវៀតណាម
VOV5 -  
(VOVWORLD) -ទំនៀមទម្លាប់សែនព្រលឹងជាទំនៀមទម្លាប់ដ៏ពិសិដ្ឋ ពោរពេញទៅដោយអត្ថន័យ របស់ជនជាតិ Thai នៅភាគពាយ័ព្យ (វៀតណាម)។ ជនជាតិនេះ គេរៀបចំពិធីសែន ព្រលឹងក្នុងបំណងឧទ្ទេសកុសលដល់វិញ្ញាណជីដូនជីតា និងអស់ពួកទេវតា សុំឲ្យអ្នក ជំងឺ អ្នកជួបគ្រោះថ្នាក់ អ្នកឃ្លាតឆ្ងាយពីគ្រួសារច្រើនថ្ងៃហើយនិងទារក ជួបតែសេចក្តី សុខចម្រើន សុខភាពមាំមួននិងសុភមង្គល។ ការសែនព្រលឹងនេះ តាមពិតទៅ ជាការ លើកទឹកចិត្តអ្នកដែលបានការសែនព្រលឹងនោះ ឲ្យគេមានអារម្មណ៍ សប្បាយរីករាយ ដើម្បីជំនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ទិដ្ឋភាពនៃពីធីសែនព្រលឹង |
យោងតាមទស្សនទានរបស់ជនជាតិ Thai គេត្រូវសែនព្រលឹង យ៉ាងហោច ណាស់ពីរដងក្នុងជីវិត គឺគិតតាំងពីរប្រសូតមក រហូតដល់ពេលចែកឋានទៅ។ ព្រលឹង តាមភាសាជនជាតិ Thai ថា “khoắn” និងសែនព្រលឹងគេហៅថា “họng khoắn”។ គេ រៀបចំពិធីនេះដើម្បីហៅព្រ លឹងរបស់មនុស្សត្រូវបានសែននោះឲ្យត្រឡប់មករូបរាងកាយវិញ កុំដើររសាត់អណ្តែតតាមច្រកផ្សារ តាមជ្រោះទន្លេ និងឆៀសផុតពីសត្វគ្រោះថ្នាក់ក្នុងព្រៃ។ មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងសែនព្រលឹងជូនពរទៀត ផង។ ពោលគឺក្រមុំ ម្នាក់មុននឹងទៅនៅខាងប្តី នាងនឹងបានសាច់ញាត្តិខាងខ្លួន ធ្វើពិធីសែនព្រលឹងដើម្បី ជូនពរនាងផងនិងជូនដំណើរនាងទៅផ្ទះប្តីផង។ ទារកក្រោយពេលប្រសូតបានបីថ្ងៃក៏ទទួលបានការសែន ព្រលឹងដើម្បីសូមសេចក្តីសុខដែរ។ ហើយខណៈដែលមានជនចាស់ ជរាម្នាក់ជិតលាចាកលោកទៅមានន័យថា ព្រលឹងរបស់គេរៀបចេញពីរូបរាងកាយហើយ។ នេះ ក៏ជាពេលវេលាសម្រាប់សែនព្រលឹងដើម្បីឲ្យព្រលឹងមិនវង្វែងផ្លូវ ទៅជាមួយបុព្វបុរស និងជីដូនជីតាឡើយ។
ក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ Thai គ្រូសែនដើរតួនាទីសំខាន់ ណាស់។ សម្រាប់អ្នកផង គ្រូសែនជាអ្នកមានអំណាច ព្រោះគាត់អាចទាក់ទងជាមួយ ពិភពទេវតាបាន។ មុននឹងសែនព្រលឹង ជនរួមជាតិជនជាតិ Thai តែងតែជ្រើសរើសថ្ងៃ ខែល្អ រួមជាមួយគ្នានោះ គេបានត្រៀមរៀបចំថង់ក្រណាត់ដាក់អាវរបស់អ្នកបានសែន ដោយអ្នកភូមិស្រុកគេជឿថា ព្រលឹងរបស់មនុស្សគឺស្ថិតក្នុងអាវដែលគេពាក់ ប៉ុន្តែ គេ ក៏មានត្រណមមួយគឺមិនប្រើអាវពណ៌សដើម្បីសែនឡើយ។ ក្រៅពីនោះនៅមានស៊ុត មាន់ស្ងោមួយគ្រាប់ ត្រីអាំងមួយ កន្ត្រងដួសត្រីមួយនិងកំទេចឬស្សីមួយបាច់ប្រវែងមួយម្យាម ដៃ។ លោក Quang Van Oai នៅភូមិ Phang ឃុំ Chieng Dong ស្រុក Tuan Giao ខេត្ត Dien Bien បានឲ្យដឹងថា៖
“តាំងពីបុរាណកាលមក គេតែងតែមានទស្សនទានថា មនុស្សមានព្រលឹង។ ហើយ ពេលព្រលឹងវង្វេងផ្លូវនឹងធ្វើឲ្យម្ចាស់ព្រលឹងមិនមានសេចក្តីសុខឡើយ។ ហេតុដូច្នេះគេបាន រៀបចំពិធីសែនព្រលឹង។ គ្រឿងដង្វាយគឺមានស្រានិងជ្រូកផង ដើម្បីហៅព្រលឹងកុំឲ្យ វង្វេងទៀត ចូរត្រឡប់មករកម្ចាស់ព្រលឹងវិញ”។
ក្រោយពេលបានរៀបចំពិធីសែនព្រលឹងនៅតាមជណ្តើផ្ទះមក សាច់ញាតិ អ្នក បានសែនព្រលឹងត្រូវត្រៀមរៀបចំអង្ករមួយចាន បាយ ដំណើបមួយកញ្ចប់ ស្រាសរ៦ ពេង សាច់មាន់និងសាច់ជ្រូកត្រូវមានគ្រឿងក្នុងគ្រប់គ្រាន់ ដើម្បីហៅព្រលឹងមកទទួល ទាន ។ យោងតាមគ្រូសែន Me Van Dinh នៅភូមិ Na Huoi ឃុំ Chieng Bang ស្រុក Quynh Nhai ខេត្ត Son La ថា ទំនៀមទម្លាប់សែនព្រលឹងត្រូវបានមរតកពីជំនាន់មួយ ទៅជំនាន់មួយ។ លោកសំណេះសំណាលថា៖
“សែនព្រលឹងសម្រាប់មនុស្សពេញវ័យគឺត្រូវសែនដល់ទេវតាខាង លើ។ ពោលគឺ សែនពីឋានសួគ៌ តាមតំបន់នានានិងទីកន្លែងដែលអ្នកនៅរស់ ជូនដំណើរអ្នកស្លាប់ឲ្យ ទៅឋានសួគ៌ ហើយទៅដល់កន្លែងស្នាក់នៅរបស់អ្នកបានសែនព្រលឹង។ សម្រាប់ កុមារគឺសែនព្រលឹងនៅឋានកណ្តាល”។
នៅពេលដែលគូ្រសែនបានសែនរួចរាល់ហើយ នឹងអញ្ជើញក្រុមគ្រួសារដែលមាន អ្នកបានសែន ហូបបាយជាមួយគ្នានិងផឹកស្រាពីពេងតូចដើម្បីជូនពរឲ្យអ្នកបានសែន ព្រលឹងនោះ ទទួលបានសុខភាពល្អបរិបូរណ៍ រួមរស់សប្បាយរីករាយជាមួយក្រុមគ្រួ សារ។
ទំនៀមទម្លាប់សែនព្រលឹងរបស់ជនជាតិ Thai នៅភាគពាយ័ព្យ វៀតណាមគឺប្រ ព្រឹត្តទៅក្នុងលក្ខណៈគ្រួសារ។ ការសែនព្រលឹងនេះគឺសម្តែងនូវការយកចិត្តទុកដាក់ របស់សមាជិកក្នុងគ្រួសារជាមួយគ្នា និងឧទ្ទេសកុសលឲ្យសមាជិកទាំងអស់ក្នុងគ្រួសារ ទទួលបានតែសេចក្តីសុខចម្រើន សុភមង្គលនិងសុខដុមរម្យនា។ ប្រការមួយដ៏ល្អប្រសើ នៃទំនៀមទម្លាប់សែនព្រលឹងគឺជាការពង្រឹងសាមគ្គីភាពក្នុងសហគមន៍៕
VOV5