នាយឧត្តមសេនីយ៍ VO NGUYEN GIAP - មេបញ្ជការឈ្លាសវៃ
|
នាយឧត្តមសេនីយ៍ VO NGUYEN GIAP - មេបញ្ជការឈ្លាសវៃ(TTXVN) |
(VOV)_ បុព្វហេតុតស៊ូដណ្ដើមយកឯករាជ្យរបស់វៀតណាម ក្នុងសតវត្សរ៍ទី
២០ បានតភ្ជាប់ជាមួយកេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេ បញ្ជាការមួយរូបនៃកងទ័ពប្រជាជនវៀតណាម។ដោយមានតួនាទីជាមេបញ្ជាការ
ក្នុងយុទ្ធ នាការ Dien Bien Phu មុននេះ៦០ឆ្នាំ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានមានសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន នាំមកនូវជ័យជំនះទាំងស្រុងសំរាប់
វៀតណាម។
នៅលើសមរភូមិ Dien Bien Phu ទទួលការផ្តល់ជំនឿទុកចិត្តពីមជ្ឈឹមបក្ស និងលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap បាននាំចេញ
បណ្ដាការកំណត់ ទិសដៅប្រយុទ្ធដ៏ត្រឹមត្រូវ ក្លាហាន និងដាច់ខាត ។ សាស្ត្រា
ចារ្យ ប្រវត្តិសាស្ត្រ Phan Huy Le បានចាត់ទុកថា៖
“ ការផ្លាស់ប្តូរទិសស្លោក និងរបៀបប្រយុទ្ធ នោះគឺជាគិតគូរយ៉ាងម៊ឹងម៉ាត់ដ៏
អស្ចារ្យរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ លោកជាមនុស្សដើមដំបូង
ឃើញ លក្ខណះប្រថុយប្រថាន និងផលវិបាកនៃរបៀបប្រយុទ្ធលឿនពីគ្រាដំបូង និងរក្សារការផ្តួចផ្តើមគំនិតប្រយុទ្ធប្រកបដោយរឹងមាំ។”
កក្តាសំខាន់ចំនួន២ ដែលនាំមកជ័យជំនះអោយនាយឧត្តមសេនីយ៍ Vo
Nguyen Giap ក្នុងការស្រុះចិត្តគំនិតរបស់សមូហភាពអំពីរបៀបប្រយុទ្ធនោះគឺការ ទទួលខុសត្រូវខាងនយោបាយចំពោះបក្សនិងប្រជាជន ចំពោះសាច់ស្រស់ឈាម
ស្រស់របស់យុទ្ធជន និងរបៀបក្តាប់ជាប់ស្ថានភាពជាក់ស្ដែង។
រួមជាមួយការផ្លាស់ប្តូររបៀបប្រយុទ្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap មានការប៉ិនប្រសពក្នុងការប្រើសង្រ្គាមវាយឆ្មក់ជាមួយសង្គ្រាមប្រជាជនក្នុងយុទ្ធនា
ការ Dien Bien Phu។ មិនត្រឹមតែប៉ុណ្ណោះទេ លោកធ្លាប់បានកសាងកងទ័ពប្រជា
ជន វៀតណាមតាមជំហានៗ ពីជួរកងទ័ពថ្មើរជើង ក្លាយទៅជាជួរកងទ័ពចំណាន វាយឈ្នះលើគូបដិបដ៏ខ្លាំងក្លារផងដែរ។ អគ្គនិពន្ធនាយកទស្សនាវដ្តីការពារជាតិ
របស់ បារាំង លោក Jean Dufourcq ពិនិត្យថា ៖
“ព្រឹត្តការណ៍ប្រវត្តិសាស្រ្ត Dien Bien Phu ធ្វើឲ្យជនគ្រប់រូបបានស្គាល់ ដល់
នាយឧត្តមសេនីយ៍ Vo Nguyen Giap ច្រើនបំផុត។ ក្នុងយុទ្ធនាការនេះ លោកបានបង្ហាញពីភាពឈ្លាសវៃរបស់ខ្លួន ជាពិសេសគឺទស្សនៈវិស័យអំពីការ រៀប
ចំខាងភ័ស្តុភារ។នាយឧត្តមសេនីយ៍បានបើកចេញតំបន់ប្រយុទ្ធដែលតភ្ជាប់ ពីព្រំដែនវៀតណាម-ចិនទៅកាន់តំបន់ Bac Bo។ ឆន្ទៈដ៏មោះមុត បានធ្វើឲ្យ
នាយឧត្តមសេនីយ៍ Giap ក្លាយទៅជាឥស្សិរជនប្រវត្តិសាស្រ្ត ស្នេហ៍ ជាតិដែល
ប្រជាជនបារាំងស្ងើចសរសើរ”។
ទោះបីជាមិនបានឆ្លងតាមវគ្គហ្វឹកហាត់អំពីយោធាជាផ្លូវការណាមួយឡើយ ក្តី ប៉ុន្តែទេពកោសល្យបញ្ជាទ័ព និងឆន្ទះរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បាន រួមចំណែកក្នុងជ័យជំនះ Dien Bien Phu និងនាំមកឯករាជ្យឲ្យប្រទេសវៀតណាម៕