“នារីមាស” ជនជាតិ Thai ពូកែក្នុងវិញ្ញាណសារក្បាច់គុន Pencak Silat

(VOVWORLD) -  នៅការប្រកួតពានរង្វាន់ជើងឯក PencakSilat ពិភពលោក ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ កីឡាការិនី Quang Thi Thu Nghia នៃ ក្រុមជម្រើសជាតិ Pencaksilat វៀតណាម ជានារីជនជាតិ Thai មួយរូប រស់នៅក្នុងស្រុក Yen Chau  ខេត្ត Son La (ភាគខាងជើងវៀតណាម) បានឈ្នះមេដាយមាស។ ដោយស្នាដៃនេះ កីឡាការិនី Quang Thi Thu Nghia បានរួមចំណែកនាំវិញ្ញាណសារ Pencak Silat វៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសទាំង ៦០  ដែលចូលរួមក្នុងពានរង្វាន់ជើងឯក  PencakSilat  ពិភពលោកលើកនេះផងដែរ។

“នារីមាស” ជនជាតិ Thai ពូកែក្នុងវិញ្ញាណសារក្បាច់គុន  Pencak Silat  - ảnh 1កីឡាការិនី Quang Thi Thu Nghia 

បន្ទាប់ពីការប្រកួត Pencakilat ពិភពលោក ឆ្នាំ ២០១៨ នៅប្រទេសសឹង្ហបុរីមក ជាមួយនឹងជ័យលាភីជាមេដាយមាស កញ្ញា Quang Thi Thu Nghia បានទៅលេងផ្ទះនៅភូមិ To Pang ឃុំ Chieng Pan ស្រុក Yen Chau ខេត្ត Son La។ នៅស្រុកកំណើត នាងរីករាយយ៉ាងក្រៃលែង ព្រោះខ្លួនបានចូលរួមចំណែកក្នុងស្នាដៃរួមរបស់ក្រុមជម្រើសជាតិវៀតណាម ជាពិសេសគឺរួមដំណើរធ្វើឲ្យស្រុកកំណើតរបស់ខ្លួនកាន់តែមានមោទនៈ។

Quang Thi Thu Nghĩa បានសំណេះសំណាលថា  Pencak Silat  គឺជាវិញ្ញាណសារក្បាច់គុននាំចូលពីបរទេសចូលមកវៀតណាម ហើយបច្ចុប្បន្នក្លាយជាវិញ្ញាណសារសំខាន់មួយក្នុងវិស័យកីឡារបស់វៀតណាមសម្រាប់ទៅប្រកួតនៅលើឆាកអន្តរជាតិ។ ទាំងប្រុសទាំងស្រីក៏ដោយ វិញ្ញាសារកីឡារនេះទាមទារឲ្យកីឡាករ ពេលប្រកួតប្រជែងត្រូវមានភាពរឹងមាំ ត្រូវមានលក្ខណៈផ្ទាល់ខ្លួន ហើយត្រូវមានការប្រមូលផ្ដុំខ្ពស់ លឿនរហ័សរហួន។ សម្រាប់កញ្ញា Nghia វិញ្ញាសារក្បាច់គុន  Pencak Silat នេះពិតជាចម្លែកណាស់ហើយនាងស្គាល់ដល់វិញ្ញាសារនេះដូចជានិស្ស័យមួយដែរ៖ “ដំបូងឡើយ នាងខ្ញុំក៏មិនដឹងថានេះជាប្រភេទវិញ្ញសារអ្វីដែរ។ ក្នុងចិត្តនាងខ្ញុំក៏គិតថា ប្រាកដជា លោកគ្រូ អ្នកគ្រូជ្រើសរើសនាងខ្ញុំដើម្បីបន្តហាត់លោត ហើយនាងខ្ញុំក៏មិនដឹងថា វិញ្ញាសារនេះជាក្បាច់គុនទេ។  នាងខ្ញុំចាប់ផ្តើមហាត់វិញ្ញាសារកីឡានេះជាផ្លូវការពីឆ្នាំ ២០១៣។  ឯកទេសរបស់វាគឺកម្លាំង ភាពរហ័សរហួននិងឆន្ទៈ។ នៅក្នុងគំនិតរបស់ខ្ញុំ ពេលណាក៏សុខស្រួលដែរ ដោយលោកគ្រូមិនដាក់សម្ពោធនៅឡើយ ពោលគឺ ឈ្នះពានរង្វាន់ឬមិនឈ្នះគឺមិនអីដែរ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានខិតខំប្រឹងប្រែងដោយសញ្ជឹងគិតក្នុងអារម្មណ៍ថា ខ្លួនត្រូវឈ្នះលើខ្លួន ធ្វើបានដូច្នេះគឺមានន័យថា យើងទទួលបានជ័យលាភីហើយ”។

“នារីមាស” ជនជាតិ Thai ពូកែក្នុងវិញ្ញាណសារក្បាច់គុន  Pencak Silat  - ảnh 2កីឡាការិនី Quang Thi Thu Nghia និងអ្នកម្តាយ 

ក្នុងឆ្នាំ ២០១៣ Quan នៅពេលចូលរៀនថ្នាក់ទី ៨   Quang Thi Thu Nghia ត្រូវបានជ្រើសរើសយកក្រុមជម្រើស Pencak Silat របស់ខេត្ត។ សិក្សាវប្បធម៌ទូទៅផងនិងនិងហ្វឹកហាត់ដើម្បីប្រកួតប្រជែងផង ហេតុដូច្នះ កញ្ញា Nghia ជួបការលំបាកមិនតិចឡើយ។ មានពេលខ្លះនាងត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យដោយរបួសក្នុងការហឹកហាត់។ ការប្រ កួតបរាជ័យ ការឈឺចាប់ខ្លួនពេលហឹ្វកហាត់   ទាំងអស់នេះក៏ធ្លាប់ធ្វើឲ្យនាងធុញទ្រាន់និងនឿយណាយ។ ប៉ុន្តែដោយមានការលើកទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលក៏ដូចជាការលើកទឹកចិត្តរបស់គ្រួសារ មិត្តភក្តិដែលជាកម្លាំងចលករបន្ថែមទៀតសម្រាប់នាងបន្តខិតខំប្រឹងប្រែងថែមទៀត។

 កញ្ញា Quang Thi Thu Nghia ធ្លាប់បានចូលរួមក្នុងការប្រកួតពានរង្វាន់ Pencak Silat ជាច្រើននៅក្នុងស្រុក ក្នុងតំបន់និងលើពិភពលោក។ មក ដល់ពេលនេះ នាងទទួលបានមេដោយគ្រប់ប្រភេទ ១៤គ្រឿង។ ដោយ ឡែក ឆ្នាំ២០១៨ ជាឆ្នាំជោគជ័យបំផុតរបស់នាង ដោយទទួលបានមេ ដាយមាសចំនួន៤គ្រឿង ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ជាពិសេស នៅពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០១៨ ដែលបានរៀបចំក្នុងប្រទេសឥណ្ឌា កីឡាការិនី Quang Thi Thu Nghĩa កើតឆ្នាំ ១៩៩៩ បានឈ្នះគូប្រជែងដើម្បីឈ្នះមេដាយមាស។  មេដាយមាសដែលនាងទទួលបាននេះ បានរួមចំណែកទៅក្នុងស្នាដៃរួមរបស់ក្រុមជម្រើសជាតិវៀតណាមផងដែរ។  មិនត្រឹមតែប៉ុណ្ណោះ  នាពេលថ្មីៗនេះ, នៅឯការប្រកួត Pencak Silat ពិភព លោក ឆ្នាំ ២០១៨ ត្រូវបានរៀបចំនៅប្រទេសសិង្ហបុរី កីឡាការិនី Quang Thi Thu Nghia  ក៏ឈ្នះមេដាយមាស។  ជ័យលាភីនេះ ជាថ្មីម្តងទៀត បានចូលរួមក្នុងស្នាដៃរបស់ក្រុមជម្រើសជាតិវៀតណាមជាប់ចំណាត់ថ្នាក់លេខពីរផងដែរ។  

“នារីមាស” ជនជាតិ Thai ពូកែក្នុងវិញ្ញាណសារក្បាច់គុន  Pencak Silat  - ảnh 3 មេដាយដែលកីឡាការិនី Quang Thi Thu Nghia ទទួលបាន

លោក Tran Huy ប្រធានវិញ្ញាសារ Pencak Silat នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងប្រកួតខេត្ត Son La បានអោយដឹងថា៖ “ក្នុងកំឡុងពេលចូលរួមការហ្វឹកហាត់ កីឡាការិនី Nghia តែងតែព្យាយាមនិងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវសមិទ្ធផលខ្ពស់។ មានការប្រកួតខ្លះនាងមិនទទួលបានស្នាដៃដូចបំណងឡើយ ប៉ុន្តែនាងនៅតែប្តេជ្ញាចិត្ត ដើម្បីទទួលឲ្យបានជ័យលាភី ពីរង្វាន់វ័យក្មេងថ្នាក់ជាតិ ជើងឯកជាតិ  ដល់រង្វាន់អាស៊ីអាគ្នេយ៍ ជ័យលាភីជើងឯកអាស៊ី ហើយខែធ្នូកន្លងទៅ នាងចូលរួមការប្រកួយពានរង្វាន់ជើងឯកពិភពលោក។ នេះក៏ជាពានរង្វាន់ធំបំផុតដែលកីឡាការិនី Nghia បានចូលរួម។ ដោយកម្លាំងចិត្តនិងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង កីឡាការិនី Nghia  ទទួលបានជោគ ជ័យជាច្រើន”។

បច្ចុប្បន្ននេះ ក្រៅពីការហ្វឹកហាត់រាល់ថ្ងៃនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិហាណូយ កញ្ញា Nghia កំពុងសិក្សាឆ្នាំទី២ ផ្នែកគ្រប់គ្រងកីឡារបស់មហាវិទ្យាល័យកីឡា Bac Ninh ។ ស្តីអំពីការប្រាថ្នារបស់ខ្លួននាពេលអនាគត កញ្ញា Quang Thi Thu Nghia បានចែករំលែកថា៖ “បំណងប្រាថ្នារបស់នាងខ្ញុំនាពេលអនាគត គឺនាងខ្ញុំចង់ក្លាយជាអត្តពលិកដ៏ល្អនិងក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់ដើម្បីបន្តអភិវឌ្ឍន៍វិញ្ញាសារនេះឲ្យមនុស្សគ្រប់គ្នាបានស្គាល់ ពិសេស នៅបណ្តាខេត្តព្រៃភ្នំដូចជាខេត្ត Son La តែម្តង”។

ជាមួយនឹងសមិទ្ធផលដែលទទួលបាន  កញ្ញា Quang Thi Thu Nghia  មានកិត្តិយសដែលបានាយកដ្ឋានកីឡាប្រគល់ប័ណ្ណសរសើរ។ ស្នាដៃដែលទទួលបានទាំងនេះ នឹងជួយឲ្យកីឡាការិនី Quang Thi Thu Nghia បន្តទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងអាជីពកីឡារបស់ខ្លួនជាមិន នាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ