“បង Thanh ចម្រោះទឹក” - អ្នកនាំទឹកសាបចែកជូនទៅតំបន់ Cuu Long ដែលរងគ្រោះជ្រាបជាតិប្រៃ

(VOVWORLD) - ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅ លោកវិស្វករ Tran Vu Thanh បាន ខិតខំខ្នះខ្នែងដំឡើងម៉ាស៊ីនចម្រោះទឹកប្រៃទៅជាទឹកសាបសម្រាប់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long។ នៅពេលដែលគ្រោះរាំងស្ងួតនិងគ្រោះ ជ្រាបជាតិប្រៃកំពុងបង្កឡើងមហន្តរាយទៅលើបណ្ដាខេត្តក្រុងនៅតំបន់ នេះ លោកវិស្វករ Tran Vu Thanh និងសហការីបានរួមចំណែកជួយឲ្យ ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long មានទឹកសាបដើម្បីបម្រើ ជីវភាពរស់នៅប្រចាំថ្ងៃ។
“បង Thanh ចម្រោះទឹក” - អ្នកនាំទឹកសាបចែកជូនទៅតំបន់ Cuu Long ដែលរងគ្រោះជ្រាបជាតិប្រៃ - ảnh 1វិស្វករ Tran Vu Thanh និងម៉ាស៊ីនចម្រោះទឹករបស់ខ្លួន (រូបថត៖ VOV) 

កាលពីឆ្នាំ២០១៤ ក្នុងដំណើរទស្សនកិច្ចរួមជាមួយក្លឹបយុវវ័យដើម្បី កោះសមុទ្រស្រុកកំណើតទៅកាន់ប្រជុំកោះ Truong Sa (ស្រុកកោះTruong Sa ខេត្ត Khanh Hoa) នោះ លោក Tran Vu Thanh បានឃើញដោយផ្ទាល់ ភ្នែកនូវការលំបាកជាច្រើននៅក្នុងជីវភាពរស់នៅរបស់ប្រជាជននិងយុទ្ធជនលើកោះ ជាពិសេសគឺកង្វះទឹកសាបតែម្ដង។ បន្ទាប់ពីបានវិលត្រឡប់មកដី គោកវិញភ្លាម លោកបានចាប់ផ្ដើមស្រាវជ្រាវហើយផលិតម៉ាស៊ីនចម្រោះទឹកប្រៃ ទៅជាទឹកសាប។ មួយឆ្នាំក្រោយមកនោះ ម៉ាស៊ីនចម្រោះទឹកម៉ាក NT – 30 ត្រូវបាន លោក Tran Vu Thanh និងសហការីដំឡើងប្រកបដោយជោគជ័យនៅកោះ Truong Sa ខាងកើត។ លោក Tran Vu Thanh បានចែករំលែកថា ម៉ាស៊ីន NT – 30 ជាផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាភ្នាសចម្រោះ RO ប្រតិបត្តិដោយ ថាមពលពន្លឺព្រះអាទិត្យ មានអានុភាពចម្រោះទឹកសាបប្រមាណ៥០លីត្រ ក្នុងមួយម៉ោង ហើយគុណភាពទឹកឆ្លើយតបនឹង ស្ដង់ដារដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលវៀតណាម។ លោកបានសំណេះសំណាលថា៖  

“យើងខ្ញុំបានឃើញកម្មាភិបាល យុទ្ធជននិងប្រជាជនលើកោះ ត្រឹមតែ ប្រើប្រាស់ទឹកសាប៥លីត្រក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ប្រការនេះញាំងឲ្យយើង ខ្ញុំចង់ស្វែងយល់ សិក្សាស្រាវជ្រាវ ហើយបង្កើតម៉ាស៊ីនចម្រោះទឹកសមុទ្រ ទៅជាទឹកសាប”។

ឆ្នាំ២០១៥ជាពេលវេលាដែលតំបន់ដីសណ្ដទន្លេ Cuu Long រងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតនិងគ្រោះជ្រាបជាតិប្រៃ។ នាគ្រានោះ លោកវិស្វករ Tran Vu Thanh បានគិតដល់ការផលិតនិង កែលម្អម៉ាស៊ីនចម្រោះទឹករបស់ខ្លួនដើម្បីជួយឧបត្ថម្ភប្រជាជននៅទីនេះភ្លាម មួយរំពេច។ លោក Thanh និងសហការីបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីផលិត កែលម្អម៉ាស៊ីនចម្រោះទឹកហើយចែកជូនដល់ប្រជាជននៅ តំបន់ដីសណ្ដទន្លេ Cuu Long។ លោក Thanh បានឲ្យដឹងថែមទៀតថា៖

“នៅតំបន់ដីសណ្ដទន្លេ Cuu Long មានការលំបាកខ្លះៗផ្សេងពី Truong Sa។ ឧទាហរណ៍ថា ប្រភពទឹកនៅទីនេះមានលក្ខណៈសម្បូរណាស់ ដែល មិនត្រឹមតែមានទឹកប្រៃប៉ុណ្ណោះទេ ថែមទាំងមានទឹកភ្លាវ និងទឹកអណ្ដូង ទៀតផង។ ហើយអត្រាជាតិប្រៃនិងសាច់ជូរ មានច្រើនណាស់ ឬក៏ទឹកនៅ ក្នុងព្រែកមានកម្រិតដីល្បាប់ខ្ពស់ សូម្បីតែទឹកពីរោងចក្រផ្គត់ផ្គង់ជូន ប្រជាជនក៏រងការជ្រាបជាតិប្រៃផងដែរ”។

ពីភាពជោគជ័យដំបូង លោកវិស្វករ Tran Vu Thanh រួមជាមួយក្លឹប បញ្ញាវ័ន្តវ័យក្មេងហាណូយបានបំផុសកម្មវិធី “ទឹកសាបមេត្តាធម៌” លើទូទាំង ប្រទេសដោយពាក្យស្លោក “កុំភ័យខ្លាចគ្រោះធម្មជាតិ”។ ឆ្លើយតបដោយ ម្ចាស់ការ”។ អាស្រ័យដោយមានការជួយឧបត្ថម្ភពីអង្គភាពនិងបុគ្គលជា ច្រើន កម្មវិធីនេះបានរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Thanh បាន ចែករំលែកថា៖  

“ក្រោយរយៈពេល៤ឆ្នាំអនុវត្តកម្មវិធីនេះមក យើងខ្ញុំបានអភិវឌ្ឍបច្ចេក វិទ្យាចម្រោះទឹកដល់ជំនាន់ទី៣។ ជាក់ស្ដែងគឺ ម៉ាស៊ីនចម្រោះទឹកនីមួយៗ ដោយមានអានុភាព៣០០លីត្រក្នុងមួយម៉ោងអាចបំពេញតម្រូវការទឹកសាបសម្រាប់ប្រជាជនពី១០០ដល់១៥០គ្រួសារជាប្រចាំថ្ងៃ។ រហូតមកដល់ពេល នេះ យើងខ្ញុំបានដំឡើងម៉ាស៊ីនជាង៤០គ្រឿងហើយ ដោយមានតម្លៃពី១០០ដល់ ១២០លានដុងមួយគ្រឿង”។

ពេលដែលជំងឺឆ្លង Covid-19 ផ្ទុះឡើងក៏ជាពេលដែលតំបន់ដីសណ្ដ ទន្លេ Cuu Long រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារគ្រោះរាំងស្ងួត និងគ្រោះជ្រាបជាតិប្រៃ។ ចំពោះប្រជាជននៅតំបន់នេះ ម៉ាស៊ីនចម្រោះទឹក របស់វិស្វករ Tran Vu Thanh គឺជាអ្នកសង្គ្រោះក្នុងរដូវរាំងស្ងួតយ៉ាងពិត ប្រាកដ។ លោក Nguyen Van Thuong ប្រធានគណៈកម្មការជនបទនៃ សម្ព័ន្ធយុវជនខេត្ត Ben Tre បានឲ្យដឹងថា៖

“ម៉ាស៊ីនចម្រោះទឹករបស់លោក Tran Vu Thanh និងសហការីផ្ដល់នូវ ប្រសិទ្ធភាពខ្ពស់ណាស់។ សំណង់ទាំងនេះបានផ្គត់ផ្គង់ទឹកស្អាត ទឹកសាប និងទឹកបរិសុទ្ធដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជន”។

ចំពោះកម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa ឬក៏នៅតំបន់ដីសណ្ដទន្លេ Cuu Long ឈ្មោះ “បង Thanh ចម្រោះទឹក” បាន ក្លាយទៅជាឈ្មោះដ៏ស្និទ្ធស្នាលណាស់។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ លោក Thanh បានចលនា អំពាវនាវសហគ្រាស អង្គភាពនិងបុគ្គលជា ច្រើនឲ្យរួមគ្នានាំវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់លំបាកលំបិនបំផុតនៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ