បង្កើនជំនឿជឿជាក់សំរាប់ជនពិការ
HUONG LAN-QUANG DUNG -  
(VOV WORLD) /  
Vovworld- លោកDang Huu Tien បានផ្សារភ្ជាប់ជាមួយការផលិតទំនិញសិប្បកម្ម
វិចិត្រសិល្បះនេះតាំងពី២០ឆ្នាំកន្លងមកហើយ។លោកឃើញថា៖មុខរបរនេះអាច
ផ្តល់មកឱកាសសំរាប់ជនពិការជាច្រើននាក់។ដោយហេតុនេះលោកបានសំរេចជួយ
ឧបត្ថម្ភកុមារនិងយុវជនពិការមានអាយុពី១៤ឆ្នាំដល់២៥ឆ្នាំដែលកំពុងជួបការលំបាក
នៅ ឃុំCu Khe ស្រុកThanh Oai ដោយការបង្កើត មជ្ឈមណ្ឌលសិប្បកម្មវិចិត្រសិល្បះ
Viet Tam ។នៅទីនេះលោកបានបណ្តុះបណ្តាលវិជ្ជាជីវះដោយមិនគិតថ្លៃ។លោក
ចែករំលែកថា៖“ ការផលិតផលិតផលសិប្បកម្ម វិចិត្រសិល្បះនិងទំនិញទុកអនុស្សា
វរីយ៍ជាកិច្ចកា១សមស្របទៅនឹងបណ្តាជនមានបាតដៃប៉ិនប្រសប់។ខ្ញុំសងប្រាក់តាម
សមត្ថភាពរបស់ពួកគេ។ធ្វើដូច្នេះគេទាំងអស់គ្នាសុទ្ឋតែទទួលចំណូល ។ខ្ញុំរំពឹងគិត
ថាទៅអនាគតនឹងធ្វើយ៉ាងមេចដើម្បីផលិតបានផលិតផលថ្មីច្រើនព្រមទាំងបង្កើត
ការងារធ្វើសំរាប់ជនទាំងឡាយ“។
|
រូបថត VOV |
លោក Tien ចាត់ទុកបណ្តាកុមារនិងយុវជនពិការដូចជាកូនចៅក្នុងគ្រួសារ។លោកយល់
ច្បាស់នូវសមត្ថភាពរបស់កុមារនិងយុវជនពិការម្នាក់ៗដើម្បីបែងចែកកិច្ចការអោយ
សមស្រប។ជនខ្លះធ្វើម៉ាកេតទិញផលិតផលនិងជនខ្លះៗទទួលការកែលំអគំរូជាជន
ពិការ១នាក់ប៉ុន្តែ Ngyuyen Thuy Vanមានបាតដែដ៍ប៉ិនប្រសប់។បងស្រីអាចធ្វើគំនូរឬ
ប្រឡាក់រាមពីក្រដាស់។ធ្វើការនៅមជ្ឈមណ្ឌលនេះនាគ្រាដំបូងមក Ngyuyen Thuy Van
ឥឡូវនេះបានក្លាយទៅជាជាងពូកែ១នាក់។Ngyuyen Thuy Vanអោយដឹងថា៖បងស្រី
បានចិញ្ចឹមខ្លួនដោយខ្លួនឯងដោយមានចំណូល២លាន៥សែនដុងក្នុង១ខែ។បងស្រី
អោយដឹងថា៖“ មជ្ឈមណ្ឌលបង្កើតដោយលោក Tien ផ្តល់ឱកាសល្អសំរាប់ជនគ្រប់
រូបរាប់ទាំងសិស្សនុសិស្សមានស្ថានការណ៍លំបាក។ មជ្ឈមណ្ឌលជួយជនគ្រប់រូប
អាចកែលំអជីវភាពរស់នៅ។ “
ដោយមនោសញ្ចេតនាស្រឡាញ់ជនពិការនិងការទទួលសុខត្រូវជាមួយសសហគមន៍
លោក Dang Huu Tien បានបញ្ចេញអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជួយឧបត្ថម្ភ
បណ្តាកុមារនិងយុវជនអភ័ពសំណាងមានការងារធ្វើស្ថិរភាពជីវភាពរស់នៅនិងបង្កើន
កំលាំងជួយគេឈានឡើង៕
HUONG LAN-QUANG DUNG
-VOV WORLD