បណ្ឌិតHa Thi Thuy៖សេចក្តីស្រឡាញ់វិទ្យាសាស្រ្ត សំរាប់ពូជដំណាំ
LE PHUONG -  
(VOVWORLD) /  
Vovworld-Ha Thi Thuy កើតនិងធំដឹងក្តីឡើងនៅខែត្រThai Binh -ជង្រុកស្រូវ
នៅតំបន់វាលទំនាបទន្លេក្រហម។កាលនៅតូចគាត់បានមានចំណង់ចូលចិត្ត
ចំពោះរុក្ខជាតិនិងធម្មជាតិ។ក្រោយពីបញ្ចប់សញ្ញាប័តវិទ្យាល័យ Ha Thi
Thuyប្រឡងជាប់មហាវិទ្យាល័យនិងក្លាយទៅជានិស្សិតនារីនៃការិយាល័យ
បច្ចេកវិជ្ជាជីវសាស្រ្តចំណុះសកលវិទ្យាល័យហាណូយ។ក្រោយនោះគាត់
មកធ្វើការងារនៅវិទ្យាស្ថានGenetiqueកសិកម្ម។អ្នកវិទ្យាសាស្រ្តនារីរូបនេះ
សកម្មស្រាវជ្រាវពូជដំណាំដាំដុះថ្មី។ក្នុងគំរោងស្រាវជ្រាវវិទ្យាសាស្រ្តរាប់
សិបនោះគំរោងដែលនាំមកនូវជោគជ័យលេចធ្លោបំផុតគឺជាសំណង់បង្កើត
បានដើមឈើហូបផ្លែគ្មានគ្រាប់និងពូជអំពៅអតិផល។បណ្ឌិតHa Thi Thuy
ចែករំលែកថា៖“ បណ្តាអ្នកវិទ្យសាសាស្រ្តត្រូវការពេលវេលា២០ឆ្នាំ ដើម្បី
បង្កើតបានពូជដើមឈើហូបផ្លែឬ២៥ឆ្នាំដើម្បីបង្កើត បណ្តាពូជដើមឈើ
ហូបផ្លែមានក្លែបដូច្នេះ។ប៉ុន្តែខ្ញុំចូលចិត្តស្រាវជ្រាវដើមឈើហូបផ្លែមានក្លែប។
ខ្ញុំមានបំណងបង្កើតបាន ដើមឈើហូបផ្លែចាប់ប្រភពពីពូជដោយឡែករបស់
វៀតណាមដើម្បីចៀសវាងការពឹងផ្អែកទៅលើការនាំចូលពូជដំណាំពី
បរទេស។“
|
បណ្ឌិតHa Thi Thuyនៅបន្ទប់ពិសោឬន័(រូបថត អិនធឺណែត)។ |
ពូជដំណាំជាច្រើនបង្កើតដោយបណ្ឌិតHa Thi Thuyទទួលបានការវាយតំលៃខ្ពស់
ពីកសិករនិងក្រុមហ៊ុនជាច្រើន។អាស្រ័យពូជក្រុចពោធិ៍សាត់គ្មានគ្រាប់កិសករជា
ច្រើននាក់នៅខែត្រ Nghe An- Ha Tinh-Hoa Binh-Yen BaiHa Giangជាដើមបានរួច
ផុតពីភាពក្រីក្រ។ជនជាច្រើននាក់រកបានប្រាក់ចំណូលពី៥០០លានដល់១ពាន់
លានដុងវៀតណាមក្នុង១ឆ្នាំ។បណ្ឌិតHa Thi Thuyសំណេះសំនាលថា៖“ខ្ញុំចង់ធ្វើ
ការក្នុងបំណងបញ្ជូនភាពចំរើនជឿនលឿនវិទ្យាសាស្រ្តនិងបច្ចេកទេសថ្មីជាច្រើន
ដល់ប្រជាកសិករ។ខ្ញុំយកចិត្តទុកដាក់ដល់ការបង្កើតពូជអំពៅថ្មីពូជក្រូវពោធិ៍សាត់
ថ្មីឬផ្កាថ្មី។គោលដៅរបស់ខ្ញុំគឺជួយកសិករកែលំអរទំលាប់ដាំដុះលើកកំពស់
ប្រសិទ្ឋភាពសេដ្ឋកិច្ច។ល។ “
|
រូបថត អិនធឺណែត |
ផ្សាររភ្ជាប់ជាមួយកសិកម្មបណ្ឌិតHa Thi Thuyត្រូវបានប្រសិទ្ឋិនាមជាបណ្ឌិតនៃផ្លែ។
ក្រៅ ពីការខំប្រឹងប្រែងរបស់ខ្លួនឯងបណ្ឌិតHa Thi Thuyចាត់ទុកថាដើមម្បីទទួល
ជោគជ័យនេះគឺអាស្រ័យដោយមានការជួយឧបត្ថម្ភពីសាស្រ្តចារ្យបណ្ឌិតDo Nang
Vinh។សាស្រ្តចារ្យបណ្ឌិតDo Nang Vinhជាសហវិជ្ជាជីវះរបស់បណ្ឌិតHa Thi Thuy
ពិនិត្យថា៖“លោកស្រីThuyជាជន១នាក់ដែលឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។
គាត់មិនលះបង់កិច្ចការណា១ទេព្រមទាំងសកម្មចូលរួមជីវភាពសមូហភាពទៀត
ផង។ គាត់ជក់ចិត្តជាមួយកិច្ចការជានិច្ច។ “
|
រូបថត អិនធឺណែត
|
ចំ ពោះកម្មាភិបាលនិងបុគ្គលឹកនៃវិទ្យាស្ថានGenetique កសិកម្មបណ្ឌិតHa Thi Thuy
ជាអ្នកវិទ្យាសាស្រ្តផងនិងជាអ្នកគ្រប់គ្រងពូកែផង។ជាងនេះទៅទៀតគាត់នៅផ្តោត
សំខាន់លើជីវភាពរស់នៅរបស់កម្មាភិបាលនិងបុគ្គលឹកជានិច្ច។ដោយហេតុនេះគាត់
ត្រូវបានជ្រើសតាំងធ្វើជាប្រធានសហជីពទៀតផង។លោកស្រីPhan Thi Thanh Thuy
កម្មាភិបាលស្រាវជ្រាវ១នាក់នៅបន្ទប់ពិសោធន៍ដែលបានធ្វើការជាមួយបណ្ឌិតHa Thi Thuyក្នុងយះពេល២០ឆ្នាំអោយដឹងថា៖“បណ្ឌិតHa Thi Thuyជាជនក្លៀវក្លា១នាក់។
គាត់ជួយឧបត្ថម្ភជនគ្រប់រូប។គាត់ជួយឧបត្ថម្ភជនគ្រប់រូប។គាត់ជក់ចិត្តជាមួយការ
ងារធ្វើដោយមិនគិតដល់ពេលវេលាឡើយ។គាត់អាចស្នាក់នៅការិនយាល័យដល់
ម៉ោង២១ឬ២២។ខ្ញុំកោតសរសើរគាតណាស់។ “
ក្រោយរយះពេលជិត៣០ឆ្នាំផ្សារភ្ជាប់ជាមួយការស្រាវជ្រាវវិទ្យាសាស្រ្តបណ្ឌិតHa Thi Thuyស្វែងរកនិងបង្កើតបានពូជដំណាំច្រើនដែលនាំមកនូវប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់
សំរាប់ប្រជាកសិករ។គាត់ជាគំរូសំរាប់ជំនាន់អ្នកស្រាវជ្រាវវ័យក្មេងនៃវិទ្យាស្ថាន
Genetique កសិកម្ម៕
LE PHUONG
-VOVWORLD