បណ្ឌិតLe Van Tri អ្នកវិទ្យាស្រ្តរបស់ប្រជាកសិករ
(VOVWORLD) -សំណង់វិទ្យាសាស្រ្តបំរើកសិកម្មរបស់បណ្ឌិតLe Van Triអគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត ជី Fitohoocmon – Bifi ទើបនឹងបានទទួលពានរង្វាន់ WIPO នៃអង្គការកម្មសិទិ្ធបញ្ញាពិភពលោក(WIPO)ឆ្នាំ២០១៦។ស្នាដៃនេះបានជួយប្រជាកសិករលើកកំពស់នូវប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងដំណើរការផលិតប្រេងក្រអូបស្លឹកគ្រៃ ។
សំណង់វិទ្យាសាស្រ្តបំរើកសិកម្មរបស់បណ្ឌិត Le Van Triអគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត ជី Fitohoocmon – Bifi ទើបនឹងបានទទួលពានរង្វាន់WIPO នៃអង្គការកម្មសិទិ្ធបញ្ញាពិភពលោក(WIPO)ឆ្នាំ ២០១៦។ ស្នាដៃនេះបានជួយប្រជាកសិករលើកកំពស់នូវប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងដំណើរការផលិតប្រេងក្រអូបស្លឹក គ្រៃ។
បណ្ឌិតLe Van Tri អ្នកវិទ្យាស្រ្តរបស់ប្រជាកសិករ
|
សំណង់វិទ្យាសាស្រ្ត”ប្រពលវប្បកម្មដាំស្លឹកគ្រៃលើដីរងផលប៉ះពាល់ពីបំរែបំរួលអាកាសធាតុដើម្បីយកប្រេងក្រអូបបំរើការប្រើប្រាស់ នាំចេញ និងផលិតជីសរីរាង្គពីកាកសំណល់ចំហុយ”របស់បណ្ឌិតLe Van Triបានទទួលពានរង្វាន់WIPOនិងរង្វាន់លេខមួយនៃការច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៦(ជាពានរង្វាន់របស់ មូលនិធិVIFOTEC)លើវិស័យបច្ចេកវិទ្យាសំដៅបន្សាំជាមួយបំរែបំរួលអាកាសធាតុ ការ ពារបរិស្ថាននិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយភាពសមស្រប។នេះជាលើកទីពីរហើយដែលបណ្ឌិតLe Van Triបានទទួលរង្វាន់WIPO។មុននោះ នាឆ្នាំ២០១២លោក បានសំរេចជោគជ័យក្នុងការស្រាវជ្រាវបច្ចេកវិទ្យាកែច្នៃផលិតផល Fito-Biomix RR ដែល ប្រើចម្បើងនៅនឹងវាលស្រែដើម្បីផលិតជីសរីរាង្គសំរាប់ដំណាំសំដៅការពារបរិស្ថាន។ ស្នាដៃនេះបានទទួលពានរង្វាន់WIPO នៃអង្គការកម្មសិទិ្ធបញ្ញាពិភពលោកឆ្នាំ២០១២។នាយកមូលនិធិVIFOTEC លោក Le Dang Tho បានឲ្យដឹងថា៖
“មូលនិធិVIFOTECបានរៀបចំការជូនពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យាវៀតណាម។នេះជារង្វាន់ដ៏មានកិត្តិយសជូនចំពោះបណ្ដាសំណង់វិទ្យាសាស្រ្តបច្ចេកវិទ្យាដែលបានយកមកអនុវត្តជាក់ស្ដែងក្នុងផលិតកម្មហើយនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមកិច្ចជូនប្រទេសជាតិ”។
បណ្ឌិតLe Van Tri អ្នកវិទ្យាស្រ្តរបស់ប្រជាកសិករ
|
ជាក់ស្ដែងគឺសំណង់ទទួលបានពានរង្វាន់WIPOឆ្នាំ២០១៦របស់បណ្ឌិត Le Van Triនេះបាននាំមកនូវប្រសិទ្ធ ភាពសេដ្ឋកិច្ចយ៉ាងខ្ពស់ដោយមានលក្ខណៈលោតផ្លោះអំពីបច្ចេកវិទ្យា។ស្ដីពីស្នាដៃរបស់ខ្លួន បណ្ឌិត Le Van Tri បាន ថ្លែងថា៖
“ខ្ញុំសង្កេតឃើញថាចំពោះស្លឹកគ្រៃ ប្រជាពលរដ្ឋត្រឹមតែយកគល់ធ្វើម្ហូបប៉ុណ្ណោះរីឯស្លឹកគឺគេបោះបង់ ចោល។ យើងខ្ញុំបានបង្កើតឡើងបច្ចេកវិទ្យាថ្មីមួយប្រភេទដើម្បីកែច្នៃស្លឹកគ្រៃយកប្រេងក្រអូប។ពេលចំហុយយកប្រេងក្រអូបរួចហើយយើងខ្ញុំបន្តយកកាកសំណល់ធ្វើជីសរីរាង្គ។ដូច្នេះហើយយើងខ្ញុំធ្វើបានផលិតផលពីរប្រកដបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់”។
តាមការគិតគូររបស់បណ្ឌិតLe Van Triថា រូបសណ្ឋានបិទជិត “ដាំស្លឹកគ្រៃ- កែច្នៃយកប្រេងក្រអូប- ផលិតជីសរីរាង្គ”នោះអាចនាំមកប្រាក់ចំណូលប្រមាណ១៤០លានដុង(ស្មើនឹង៦៣០០ដុល្លារអាមេរីក)លើ១ហិកតាក្នុង១ឆ្នាំ។បន្ទាប់ពីដំណាំស្លឹកគ្រៃលោកTriគ្រោងនឹងអនុវត្តជាសាកល្បងនូវបច្ចេកវិទ្យាខ្ពស់ទៅលើការផលិតប្រេងក្រអូបពីដំណាំផ្សេងៗដូចជាកូចកាក ដើមយីហ៊ុប និងប្រេងខ្យល់។ប្រការនេះនឹងបើកចេញទិសដៅអភិវឌ្ឍន៍និរន្តរភាពសំរាប់ផ្នែកផលិតប្រេងក្រអូបវៀតណាម។បណ្ឌិតLe Van Tri បានឲ្យដឹងថា៖
“យើងខ្ញុំគ្រោងទុកដល់ឆ្នាំ២០២៥នឹងកសាងបានផ្នែកផលិតប្រេងក្រអូបស្លឹកគ្រៃ។ដូច្នេះហើយវៀតណាមអាចក្លាយទៅជាប្រទេសឈរមុខគេអំពីផលិតកម្មប្រេងក្រអូបស្លឹកគ្រៃ។យើងខ្ញុំសហការជាមួយបណ្ដាក្រសួងស្ថាប័នកសាងគំរោងការណ៍សិក្សាស្រាវជ្រាវផលិតនិងអនុវត្តបណ្ដាផលិតផលពីប្រេងក្រអូបធម្មជាតិ”។
ជាអ្នកវិទ្យាសាស្រ្តឆ្នើមលើវិស័យកសិកម្មវៀតណាម បណ្ឌិត Le Van Triបានមានសំណង់វិទ្យាសាស្រ្តចំនួន ៨០ ហើយជាម្ចាស់កម្មសិទ្ធិបញ្ញានៃផលិតផលចំនួន១៩។លោកត្រូវបានមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រប្រសិទិ្ធនាមជាអ្នកវិទ្យា សាស្រ្តរបស់ប្រជាកសិករ៕