បុព្វជិក Pham Cong Phuong ធ្វើសំណង់អត្ថប្រយោធន៍ សាធារណះ។
KY LAN -  
(VOV) /  
Vovworld-ស្ពាន១ឆ្លងកាត់ ទន្លេ Da Nhim សុបិនរបស់គ្រិស្តសាសនិកនៅ
ប៉ារ្វាស់ Lac Vien និងDiomបានក្លាយទៅជាការពិតជាក់ស្តែង។វាបង្កភាពងាយ
ស្រួលក្នុងការធ្វើដំណើររបស់គ្រិស្តសាសនិករវាង ប៉ារ្វាស់ទាំង២។សំណង់នេះ
បានបង្ហាញពីការយកចិត្តទុកដាក់របស់បុព្វជិក Pham Cong Phuongដល់ជីវភាពរស់នៅរបស់គ្រិស្តសាសនិកទាំងខាងសម្ភារះនិងស្មារតី។គ្រិស្តសាសនិក Dinh
Van Toan នៅ ប៉ារ្វាស់ Lac Vien A ឲ្យដឹងថា៖“តំបន់នេះលិចក្នុងទឹកជានិច្ចនៅ
រដូវមានទឹកជំនន់និងភ្លៀងធ្លាក់។ការធ្វើដំណើរជួបការលំបាកជាច្រើន។បុព្វជិក
ជួយយើងខ្ញុំសាងសង់ស្ពាននេះ។រថយន្តដែលដឹកទំនិញ១,៤តោនអាចឆ្លងកាត់
បាន។គ្រិស្តសាសនិកសប្បាយរីករាយយ៉ាងក្រៃលែង។ “
|
ព្វជិក Pham Cong Phuong(រូបថតVOV) |
បណ្តា គ្រិស្តសាសនិកលោកTran Dinh Duong ប្រធានគណះទង្វើព្រហ្មវិហាធម៌នៃ
ប៉ារ្វាស់ Lac Vienអធិប្បាយថា៖“ បុព្វជិករៃអង្គាសប្រាក់ដើម្បីសាងសង់ស្ពាននេះ ។គ្រួសារនិមួយៗបង់ថ្ងៃធ្វើពលកម្មចំនួន៦ថ្ងៃប៉ុន្តែក្រោយរយះពេល៤ថ្ងៃប៉ុណ្ណោះ
សំណង់បានសម្រេចរួចរាល់ហើយ។ខ្ញុំបានរួមដំណើរជាមួយបុព្វជិកតាំងពីពេលបើក
ការដ្ឋានសាងសង់ដល់ពេលសម្រេចរួចរាល់។ស្ពាននេះបានសម្រួលការដឹកជញ្ជូន
ទំនិញជាពិសេសគឺបន្លែ។ “
បុព្វជិក Pham Cong Phuongយកចិត្តទុកដាក់ជាពិសេសដល់ការកែលំអរហេដ្ឋារចនា
សម្ព័ន្ឋបំរើប្រជាជន។ បុព្វជិកនៅទាក់ទងជាមួយបណ្តាអង្គការផ្សេងៗសំដៅមាន
បន្ថែមទឹកប្រាក់ក្នុងការជួសជុលកែលំអរផ្លូវថ្នល់និងកសាងស្ពាន១ទៀតលើទន្លេ
Da Nhim។ បុព្វជិកមានសង្ឍដីការថា៖“ ប្រជាជនត្រូវការស្ពានផ្សេងៗទៀតដើម្បី
មានភាពងាយស្រួលក្នុងការធ្វើដំណើរ។យើងខ្ញុំជួយឧបត្ថម្ភពួកគេតទៅទៀត។យើងខ្ញុំនឹងធ្វើផ្លូវបេតុងក្នុងភូមិនិងស្ពានមួយចំនួន។ “
|
ស្ពាន១ខឆ្លងកាត់ ទន្លេ Da Nhim (រូបថតVOV) |
រហូតមកដល់ពេលនេះសំណង់អត្ថប្រយោធន៍សាធារណះស្ទើតែទាំងអស់ត្រូវបាន
សម្រេចរួចរាល់ហើយ បុព្វជិក Pham Cong Phuongមានចំណាប់អារម្មណ៍ជ្រះថ្លាក្នុង
ចិត្ត។ បុព្វជិកឃើញពេញចិត្តពីព្រោះថាដោយសារមានសំណង់ទាំងនេះជាពិសេស
គឺស្ពាននានានោះពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងតំបន់បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
បុព្វជិក PhamCong Phuongចែករំលែកថា៖“ នៅតំបន់Don Duong មានជនជាតិចំនួន
២រួមរស់។នោះគឺជាជនជាតិChu Ru និងជនជាតិ K’ho។ដើម្បីទាក់ទាងនិងរួមដំណើរ
បានជាមួយជនរួមជាតិខ្ញុំបានរៀនភាសារបស់ពួកគេ ។ “
បុព្វជិក Pham Cong Phuongនៅផ្តោតសំខាន់លើការអភិវឌ្ឍន៍ចំណេះដឹងវប្បធម៌និង
ជីវភាពរស់នៅខាងស្មារតីរបស់សហគមន៍។គាត់បានអំពាវនាវឲ្យជនរួមជាតិChu Ru -
K’hoនិងKinh រស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៌រូមវិភាគទានដើម្បីការអភិវឌ្ឍន៍នៃ
សង្គម៕
KY LAN
-VOV