បុរសដែលស៊ូលះបង់ខ្លួនដើម្បីការពារទំនប់សមុទ្រនៅភូមិភាគខាងលិច
(VOVWORLD) - នៅចំពោះមុខការប្រែប្រួលអាកាសធាតុយ៉ាងស្មុគស្មាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនប់សមុទ្រភាគខាងលិចខេត្ត Ca Mau បានទទួលរងការខូចខាតយ៉ាង ធ្ងន់ធ្ងរ។ មិនត្រឹមតែកម្លាំងសមត្ថកិច្ចប៉ុណ្ណោះទេ ថែមទាំងអ្នកស្រុកក៏ បានត្រៀមខ្លួន ជាស្រេចរួមកម្លាំងកាយចិត្តដើម្បីការពារទំនប់ទៀតផង។ គំរូមួយក្នុងចំណោមគំរូ ឆ្នើមៗក្នុងការងារការពារទំនប់សមុទ្រខាងលិចខេត្ត Ca Mau នោះ គឺលោក Nguyen Thanh Tuan (នៅភូមិ Thoi Hung ស្រុក Tran Van Thoi ខេត្ត Ca Mau។
លោក Nguyen Thanh Tuan។ |
លោក Nguyen Thanh Tuan មកតាំងទីលំនៅក្នុងទំនប់ការពារសមុទ្រ ភាគ ខាងលិចបាន២០ឆ្នាំហើយ។ លោកនិយាយថា ប្រហែលនៅឆ្នាំ២០០០ ព្រៃការ ពារនៅខាងក្រៅនៃទំនប់សមុទ្រលាតសន្ធឹងប្រមាណ៥០០ម៉ែត្រទើបដល់សមុទ្រ។ របររកស៊ីរបស់គ្រួសារលោកក៏ដូចជាគ្រួសារជាច្រើនផ្សេងទៀតនៅទីនេះ ដែរគឺ ចិញ្ចឹមបង្គារនៅក្រោមព្រៃឈើការពារនេះ។ ប៉ុន្តែ ក្រោយមកនោះដោយសាររលក សមុទ្របំផ្លិចបំផ្លាញព្រៃការពារ បានជាដល់ឆ្នាំ២០១០ គ្រួសារលោកមិនអាច ចិញ្ចឹមបង្គារបានទៀតឡើយ។ អាជ្ញាធរបានអនុវត្តន៍វិធានការជាបន្ទាន់ដើម្បី ការពារទំនប់ ហើយលោក Tuan ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចូលរួមការ ប្រយុទ្ធ “ដណ្ដើមយកដីធ្លីជាមួយសមុទ្រ” នោះ។ លោក Nguyen Thanh Tuan បានចែករំលែកថា៖
“ការពារទំនប់ជាការទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំគិតថា ការពារទំនប់នេះ មិនត្រឹមតែជាការពារខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងការពារក្រុមគ្រួសារខ្លួននិង បងប្អូនដែលរស់នៅខាងក្នុងទំនប់នេះទៀតផង។ ក្នុងពេលកន្លងមក ខ្ញុំសង្កេត ឃើញថា ការងាររបស់ខ្លួនមានគុណប្រយោជន៍ ដូច្នេះខ្ញុំខិតខំព្យាយាម អនុវត្តន៍។ ខ្ញុំទៅត្រួតពិនិត្យជាប្រចាំ ជាពិសេសនៅពេលមានខ្យល់ព្យុះ។ ទៅ ត្រួតពិនិត្យទីតាំងសំខាន់ៗ ហើយរាយការណ៍ជូនអ្នកមានសមត្ថកិច្ច។ ទីតាំងណាដែលកើតមានការបាក់ស្រុតដីដ៏គ្រោះថ្នាក់ ខ្ញុំត្រូវលុយទឹកទៅមើល ទើបក្ដាប់ជាប់ស្ថានភាពបាន”។
ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក លោក Nguyen Thanh Tuan ជានិច្ចកាលជា “អ្នកយាមទ្វារ” ដ៏ក្លៀវក្លាម្នាក់នៅទំនប់សមុទ្រខាងលិច។ នា ពេលថ្មីៗនេះ លោកត្រូវបានជ្រើសតាំងជាមេក្រុមគ្រប់គ្រងទំនប់ប្រជាជននៅ មូលដ្ឋាន។ ដោយមានការទទួលខុសត្រូវរបស់ខ្លួន លោកបានទៅត្រួតពិនិត្យ យ៉ាងទៀងទាត់នៅតាមកំណាត់ទំនប់ដែលខ្លួនទទួលបន្ទុក។ កាលពីខែសីហាឆ្នាំ២០១៩ ទឹកជោរឡើងដល់កម្រិតកំណត់ត្រា រលកសមុទ្រហក់ឡើងខ្ពស់ ហួសពីទំនប់ មានហានិភ័យធ្វើឲ្យបាក់ទំនប់នោះ លោក Tuan បានជូនដំណឹង ដើម្បីជួយសមត្ថកិច្ចចាត់ការដោយទាន់ពេលវេលា។ រលកសមុទ្រដ៏សាហាវបាន ឆក់យកទ្រព្យសម្បត្តិធំបំផុតដែលជាចម្ការបស់គ្រួសារ ហើយវាក៏បណ្ដាល ឲ្យផ្ទះត្រូវជន់លិច បង្កការខូចខាតដល់ទ្រព្យសម្បត្តិផ្សេងៗ ប៉ុន្តែមិនអាចធ្វើឲ្យ លោកណាយចិត្ត បោះបង់ចោលបានឡើយ។ ហេតុដូច្នេះ ក្នុងដំណើរការអនុវត្ត ការងារការពារទំនប់សមុទ្រនោះ គ្មានពេលណាដែលមិនមានមុខលោក Nguyen Thanh Tuan ឡើយ។ លោក Tuan បានឲ្យដឹងបន្ថែមទៀតថា៖ “ពេលខ្លះៗ នៅតំបន់សំខាន់នេះ ត្រូវធ្វើការពេញយប់ទើបទាន់ពេល វេលា។ ឆ្លៀតពេលដែលនាចត្រូវធ្វើ បើសិនជាទឹកជោរ រលក សមុទ្រខ្លាំង មិនអាចធ្វើបានទេ។ បងប្អូនមិនហ៊ានទៅផ្ទះ ផ្លាស់ខោអាវដែរ ត្រូវអង្គុយទោងញ៉ាំបាយ បន្ទាប់បាយរួចភ្លាម បន្តធ្វើទៀត។ រឿងនេះជា រឿងប្រចាំ មិនមែនជាយូរៗទើបជួបម្ដងឡើយ”។
លោក Tuan ចូលរួមយ៉ាងស្ងៀមស្ងាត់ក្នុងកិច្ចខិតខំប្រឹងប្រែងការពារទំនប់សមុទ្រ។ |
នាពេលថ្មីៗនេះ អាកាសធាតុកាន់តែជ្រុលនិយម កំណាត់ទំនប់សមុទ្រខាង លិចដែលលោក Tuan គ្រប់គ្រងក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរជាងដែរ។ ហេតុ ដូច្នេះ លោកបានចលនាអ្នកស្រុកចូលរួមចំណែកជាមួយសមត្ថកិច្ចដើម្បីការពារ ទំនប់។ លោក Bui Van Dong ប្រធានគណៈគ្រប់គ្រងទំនប់ខេត្ត Ca Mau បាន ចែករំលែកថា៖
“លោក Tuan ជាមនុស្សគំរូម្នាក់។ ទោះបីជាកសិករសុទ្ធសាធក៏ដោយប៉ុន្តែ ប្រសិនបើទំនប់សមុទ្រមានបញ្ហាអ្វី គាត់បានរាយការណ៍ភ្លាមដល់សមត្ថកិច្ច និង រូបខ្ញុំផ្ទាល់។ ទន្ទឹមនឹងនោះ គាត់ក៏មានស្មារតីឃោសនា ចលនាប្រជាជននៅ ជុំវិញ ជួយឧបត្ថម្ភដល់កម្លាំងគ្រប់គ្រងទំនប់ តាមសមត្ថភាពរបស់ខ្លួនដូចជា៖ ផ្ដល់ទឹក កន្លែងឈប់សម្រាក រហូតដល់ដាំបាយសម្រាប់បងប្អូនពិសារដើម្បី មានកម្លាំងបំពេញភារកិច្ច”។
លោកNguyen Thanh Tuan មានដើមកំណើតនៅខេត្ត Nam Dinh។ ប៉ុន្តែ លោកតែងតែមានបំណងចង់រួមវិភាគទានជាកម្លាំងរបស់ខ្លួនដើម្បីកសាងស្រុក កំណើតទី២ឲ្យកាន់តែស្អាតជាង។ លោកបានជ្រើសរើស “ធ្វើជាមិត្តជាមួយទំនប់ សមុទ្រ” ដើម្បីចូលរួមចំណែកជាមួយកម្លាំងសមត្ថកិច្ចការពារទំនប់ ក៏ដូចជា ដើម្បីការពារក្រុមគ្រួសារនិងបងប្អូនជិតខាងទៀតផង៕