ព្រឹទ្ឋាចារ្យ Mau Xuan Duongជួយជនរួមជាតិរួចផុតពីភាពក្រីក្រ

Vovworld-លើជញ្ជាំងនៃផ្ទះធ្វើដោយឈើជនគ្រប់រូមើលឃើញប័ណ្ណសរសើរមេដាយ
និងគ្រឿងឥស្សរីយយសជាច្រើនរបស់ ជនចាស់ព្រឹទ្ឋាចារ្យ Mau Xuan Duongនោះ
ជាស្នាដៃរបស់លោកតាក្នុងការប្រយុទ្ឋសង្រ្គោះជាតិនិងក្នុងផលិតកម្ម។ប៉ុន្តែក្តីសប្បាយ
រីករាយធំបំផុតរបសើលោកតា Duongគឺត្រូវបាន​ជនរួមជាតិ Rac lay លើកដម្កើងជា ជន
ចាស់ព្រឹទ្ឋាចារ្យគំរូ។លោកតាDuongជានិច្ចកាលក្រើនរំលឹកជនរួមជាតិក្នុងភូមិឲ្យចេះ
ស្រឡាញ់ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។លោកតាDuongនៅមានគំនិតបង្កើតពាងអង្ក
មេត្តាធម៏ដើម្បីជួយឧបត្ថម្ភនារីក្រីក្រមានអាយុច្រើនទៀតផង។លោកតាDuongអោដឹងថា៖
“លោកស្រី Cao Thi Tham និងលកស្រីCao Thi Hai      ជាបងប្អូនបង្កើត២នាក់។លោកស្រីទាំង២រូបនជគ្មានកូនទេ។ខ្ញុំបានចលនាអ្នកភូមិរួមអង្ករជួយឧបត្ថម្ភលោកស្រី
ទាំង២រូប“។
ពេលព្រឹកជារៀងរាល់ថ្ងៃលោកតាDuongរួមជាមួយយុវជនមួយចំនួនក្នុងភូមិទៅទស្សនា
វាលស្រែស្រូវ។នោះជារូបសណ្ឋានដាំថែទាំស្រូវទឹកដោយមជ្ឈមណ្ឌាលបណ្តុះបណ្តាល
វិជ្ជាជីវះស្រុក Khanh Sonរៀបចំឡើងមុននេះប៉ុន្មានថ្ងៃលោកតាDuongរៀបរាប់ថាៈជា
ប្រជាកសិករគឺត្រូវធ្វើស្រែពូកែព្រមទាំងចេះធ្វើប្រពលវប្បកម្មដើម្បីរួចផុតពីភាពក្រីក្រ។កចិ្ចការនេះបានធ្វើឲ្យជនចាស់ព្រឹទ្ឋាចារ្យDuongនឹកដល់ប៉ុន្មានឆ្នាំមុនៗដែលដាំស្រូវទឹក
និងចលនាជនរួមជាតិធ្វើតាម។ជនចាស់ព្រឹទ្ឋាចារ្យDuong “មុននេះជនគ្រប់រូបធ្វើស្រែ។
គេកាប់ដីដោយដៃនិងមិនដឹងពូជនិងជីគីអ្វីសោះឡើយ។ប៉ន្តែប្រៀបនឹងស្រូវទួលភ្នំគឺ
ស្រូវទឹករីកលូតលាស់ល្អជាង។ពីនោះខ្ញុំលើកទឹកចិត្តជនរួមជាតិដាំស្រូវទឹក    “។

                       

ព្រឹទ្ឋាចារ្យ Mau Xuan Duongជួយជនរួមជាតិរួចផុតពីភាពក្រីក្រ - ảnh 1
ជនចាស់ព្រឹទ្ឋាចារ្យ Mau Xuan Duong

ព្រឹទ្ឋាចារ្យDuongនៅណែនាំជនរួមជាតិជីកព្រែកបង្ហូរទឹកចូលស្រែស្រូវទៀតផង។ព្រឹទ្ឋាចារ្យ
Duongនឹកឡើងវិញថា៖ “ ពេលនោះមនុស្សចាស់ជរាសុទ្ឋតែចូលរួមការជីកព្រែកនេះ។យើងខ្ញុំធ្វើក្នុងរយះពេល១ខែ។គ្រួសារណាក៍មានជនចូលរួមដែរ     “។ស្តីពីព្រឹទ្ឋាចារ្យDuongអនុប្រធានឃុំ Ba Cum Bac បង Mau Thai An អោយដឹងថា៖” ព្រឹទ្ឋាចារ្យ
Duong ជានិច្ចកាលឈានទៅមុខក្នុងចលនាទាំងឡាយក្នុងដំបន់លោកជាគំរូ១អំពីការធ្វើ
សេដ្ឋកិច្ចពូកែដើម្បីជនរួមជាតិរៀនសូត្រក្នុងការអនុវត្តភាពចំរើនជឿនលឿនវិទ្យាសាស្រ្ត
បច្ចេកទេសទៅក្នុងការបង្កបង្កើនផល។ជនចាស់ព្រឹទ្ឋាចារ្យDuongបានមានការរួមវិភាគទាន
ជាច្រើនក្នុងចលនារបស់ឃុំ “។

រស់ល្អនិថផ្សាភ្ជាប់ជាមួយស្រុកកំណើតព្រឹទ្ឋាចារ្យDuongបានចលនាជនរួមជាតិលុបចោល
ទំលាប់ដុតព្រៃឈើព្រមទាំងម្ចាស់ការក្នុងការជីកគាស់ដីដាំពោតដំឡូងមី។អស់១ជីវិត
ដើម្បីស្រុកកំណើតជនចាស់ព្រឹទ្ឋាចារ្យDuongប្រៀបដូចជាដើមធំចំណាស់ផ្តល់ម្លប់ដ៍ត្រឈឹង
ត្រឈៃដល់ជនរួមជាតិRac lay៕

ប្រតិកម្មទៅវិញ

ផ្សេងៗ