ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ

(VOVWORLD) - ដោយមានទឹកចិត្តគោរពស្រឡាញ់លោកប្រធានហូជីមិញ នៅតាមភូមិ ស្រុករបស់ជនជាតិ Xo Dang នៅខេត្ត Kon Tum ការសិក្សារៀនសូត្រនិងធ្វើតាម គំរូលោកប្រធានហូជីមិញត្រូវបានប្រជាជនរក្សានិងអនុវត្តន៍ដោយស្មារតីភ្ញាក់ រលឹក។ ក្នុងនោះ លេចធ្លោបំផុតគឺព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem ឃុំ Dak Long ស្រុក Dak Ha ខេត្ត Kon Tum ដែលជាគំរូឆ្នើមមួយរូបក្នុងការ សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញនៅតំបន់ជនជាតិភាគតិចខេត្ត Kon Tum។

ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ - ảnh 1ព្រឹទ្ធាចារ្យភូមិ A Bo (ខាងឆ្វេង) សំណេះសំណាល លើកទឹកចិត្ត ជនចាស់ជរានៅភូមិ Pa Cheng ឃុំ Dak Long។ (រូបថត៖ VOV)
ក្នុងបុន្មានថ្ងៃចុងខែសីហាកន្លងទៅ ស្របពេលដែលស្ថានភាពជម្ងឺរាត ត្បាតកូវីដ ១៩ នៅតំបន់ភាគខាងត្បូងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ នៅ ខេត្ត Kon Tum ក៏បានរកឃើញករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ២១នាក់ដែលវិលត្រឡប់មកពីតំបន់កើតជម្ងឺ។ នៅចំពោះមុខ ហានិភ័យនៃការឆ្លង រាលដាលចូលក្នុងសហគមន៍ ព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem ឃុំ Dak Long ស្រុក Dak Ha បានទៅកាន់គ្រួសារនីមួយៗយ៉ាងញឺកញាប់ ដើម្បីឃោសនា ណែនាំប្រជាជនឲ្យអនុវត្តន៍អនាម័យបរិស្ថាន ប្រើប្រាស់ទឹក កំចាត់មេរោគ ពាក់ម៉ាស់នៅពេលចេញទៅខាងក្រៅ ហើយរាយការណ៍យ៉ាង ស្មោះត្រង់ប្រសិនបើមានកូនចៅឬសាច់ញាត់វិលត្រឡប់មកពីតំបន់កើតជម្ងឺ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោកធ្វើការងារឃោសនា ចលនាប្រកបដោយ ប្រសិទ្ធភាពបានយ៉ាងដូច្នេះ ព្រឹទ្ធាចារ្យភូមិ A Bo ញញឹមដោយរីករាយ ហើយនិយាយថា គ្មានអ្វី “អាថកំបាំង” ទេ ដរាបណាយើងយកចិត្តទុកដាក់ដល់សហគមន៍ គឺ បងប្អូននឹងយល់ចិត្តយើងតែម្ដង។
“ខ្ញុំតែងតែទៅកាន់គ្រួសារនីមួយៗ ដើម្បីឃោសនាដល់ប្រជាជន ជា ពិសេសគឺការគិតគូរ របៀបធ្វើដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន។ ចំពោះសាមគ្គីភាពក្នុងទីប្រជុំជន និងការសិក្សារៀនសូត្ររបស់កូនចៅក៏មិនអាច ខ្វះបានឡើយ។ កសាងជីវភាពវប្បធម៌ក្នុងភូមិ ធ្វើយ៉ាងណាដើម្បីប្រជាជនចេះ ប្រកបរបរ ចិញ្ចឹមសត្វ ដាំដុះដំណាំ អភិវឌ្ឍសេដ្ឋកិច្ច ហើយការសិក្សារៀនសូត្រ កាន់តែប្រសើរឡើងៗ”។
ឆ្នាំនេះទោះបីជាបានឈានចូលអាយុ៧០ឆ្នាំហើយក៏ដោយ ប៉ុន្តែ ព្រឹទ្ធាចារ្យភូមិ លេខាសាខាបក្ស A Bo នៅតែធ្វើសកម្មភាពការងារជារៀងរាល់ថ្ងៃ។ ក្រៅ ពីស្មារតីទទួលខុសត្រូវ ភាពក្លៀវក្លា គឺបទពិសោធន៍របស់មនុស្សម្នាក់ដែលធ្លាប់ ជាគ្រូបង្រៀន ហើយបំពេញការងារអភិបាលកិច្ចសាលារៀនក៏ជួយ ព្រឹទ្ធចារ្យភូមិ ជាច្រើន នៅពេលនៅនិយាយជាមួយបងប្អូនក្នុងភូមិ។ ក្នុងការអនុវត្តសារាចរណ៍ លេខ៥របស់ការិយាល័យនយោបាយស្ដីពី ការជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ សាខាបក្ស ភូមិ Tua Tem តែងតែនាំមុខគេក្នុងចំណោមសាខាបក្សទាំង៩ចំណុះបក្សភាគ ឃុំ។ លោក Tran Ngoc Truc លេខាគណៈកម្មាធិការបក្សឃុំ Dak Long ឲ្យដឹងថា៖
“បក្សភាគបានវាយតម្លៃថា សាខានេះមានការរៀបចំអនុវត្តសារាចរណ៍លេខ៥ គឺល្អ ណាស់។ មានទម្រង់ របៀបធ្វើប្រកបដោយប្រសិទ្ធភាព ហើយត្រូវបានបក្ខជន ប្រជាជនជួយជ្រោមជ្រែងយ៉ាងសកម្ម។ នៅពេលបូកសរុបរយៈពេល៥ឆ្នាំដំបូង អនុវត្តសារាចរណ៍លេខ៥ សាខាបក្សនិងរូបលោក A Bo ត្រូវបានបក្សភាគ ឧទ្ទេសនាម ស្នើឡើងគណៈកម្មាធិការបក្សស្រុក ពិចារណាប្រគល់ប័ណ្ណសរសើរ ជូនសមូហភាពនិងបុគ្គលនៃសាខាបក្សនេះ ដោយមានស្នាដៃឆ្នើមៗក្នុងការ អនុវត្តសារាចរណ៍ លេខ៥”។
ព្រឹទ្ធាចារ្យភូមិ A Bo សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ - ảnh 2ព្រឹទ្ធាចារ្យភូមិ A Bo ណែនាំប្រជាជនពីបច្ចេកទេសថែទាំដើមកាហ្វេ។
ពង្រីកតួនាទីរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ A Bo លេខាសាខាបក្សភូមិ Tua Tem បានរួមចំណែកជាច្រើនទៅក្នុងការអភិវឌ្ឍរួមនៃភូមិនិងឃុំ Dak Long។ កាលពី៧ ឆ្នាំមុននេះ ពេលដែលឃុំ Dak Long ទើបបានបង្កើតឡើង គឺអត្រាគ្រួសារក្រីក្រ ស្រូបយកជាង៧៣% ប៉ុន្តែបច្ចុប្បន្ននេះបានថយចុះនៅ ៣៧,២%។ ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាព ព្រឹទ្ធាចារ្យភូមិ A Bo ជាគំរូឈានមុខគេ ព្រម ទាំងចែករំលែកចំណេះដឹង ណែនាំប្រជាជនពីបច្ចេកទេសដាំដុះ ថែទាំដំណាំ កាហ្វេ កៅស៊ូបង្ការជម្ងឺសម្រាប់គោក្របី ហើយអភិវឌ្ឍហ្វូងជ្រូកទៀតផង។ លោក A Su ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Dak Long ឲ្យដឹង ថា ភូមិ Tua Tem មានប្រជាជនជាជនជាតិភាគតិច Xo Dang ចំនួន១២៥គ្រួសារ ក្នុងនោះ ព្រឹទ្ធាចារ្យភូមិ A Bo ជាអ្នកត្រួសត្រាយក្នុងការពង្រីកស្មារតីសាមគ្គី ភាព រួបរួមប្រជាជន ជាគំរូឆ្នើមរបស់គ្រួសារនិងសហគមន៍។
“ព្រឹទ្ធាចារ្យភូមិ A Bo ជានិច្ចកាលរួសរាយរាក់ទាក់ក្នុងការសំណេះសំណាលជាមួយ ប្រជាជន ហើយឃោសនាពីគោលជំហរ គោលនយោបាយថ្មីៗរបស់បក្សនិងរដ្ឋ ទៅកាន់ជនរួមជាតិ។ ព្រឹទ្ធាចារ្យភូមិជាគំរូមិនត្រឹមតែចំពោះកូនចៅក្នុងផ្ទះ ប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកភូមិទាំងមូលទៀតផង។ នៅពេលប្រជុំភូមិម្ដងៗ ស្ដាប់ព្រឹទ្ធាចារ្យភូមិ A Bo ចែករំលែកការងារក្នុងជីវភាព ក្នុងសង្គម គឺប្រជាជន បានជ្រួតជ្រាបយ៉ាងល្អណាស់”។
អាស្រ័យដោយមានគំរូឆ្នើមៗដូចព្រឹទ្ធាចារ្យភូមិ A Bo ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង គឺតម្លៃវប្បធម៌ប្រពៃណីជាច្រើន របស់ជនជាតិ Xo Dang ក៏ត្រូវបានថែរក្សានិងពង្រីកទៀតផង។ ឃុំ Dak Long មានភូមិចំនួន៥ គឺភូមិទាំងអស់សុទ្ធតែសាងសង់បានផ្ទះ Rong យ៉ាងត្រឹមត្រូវ តាមប្រពៃណីរបស់ជនជាតិ Xo Dang ដើម្បីធ្វើជាទីកន្លែងប្រជុំជីវភាព និងសិក្សា រៀនសូត្ររបស់សហគមន៍។ ក្រុមវាយគង់ឃ្មោះ រាំរបាំប្រពៃណីក៏ត្រូវបានថែរក្សា និងបង្ហាត់បង្រៀនជូនជំនាន់វ័យក្មេងផងដែរ។ មុខរបរសិប្បកម្មប្រពៃណីមួយ ចំនួនដូចជា ត្បាញឫស្សី ត្បាញក្រណាត់ កំពុងបើកចេញឱកាសសម្រាប់ជនជាតិ Xo Dang នៅទីនេះអភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ