ម្ចាស់កសិដ្ឋានជាជនវៀតណាមលើទឹកដីប្រទេសរុស្ស៊ី
(VOVWORLD) -Bashkortostan ជាប្រទេសសាធារណរដ្ឋមួយចំណុះសហព័ន្ធរុស្ស៊ី។ នេះជាតំបន់ដីដែល មានការអភិវឌ្ឍខ្លាំងបំផុតរបស់រុស្ស៊ី ទាំងលើវិស័យឧស្សាហកម្មនិងកសិកម្មផង។ សក្កានុ ភាពដីធ្លីនិងតម្រូវការអំពីផលិតផលនៅទីនេះគឺធំធេងណាស់។ នេះជាបុព្វបទងាយ ស្រួល ដើម្បីជនវៀតណាមកំពុងរស់នៅទីនេះ អាចធ្វើការវិនិយោគទៅក្នុងផលិតផល កសិកម្មសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក Tran Ngoc Tuan ប្រធានសមាគម ជនវៀតណាមនៅសាធារណរដ្ឋ Bashkortostan ជាអ្នកត្រួសត្រាយធ្វើការវិនិយោគទៅ ក្នុងផលិតផលកសិកម្មក្នុងតំបន់។
លោក Tuan កំពុងឧទ្ទេសនាមអំពីចំណីចិញ្ចឹមសត្វ (រូបថតៈAnh Tú-Thành Phương/VOV ) |
លោក Tran Ngoc Tuan រស់នៅ Bashkortostan រយៈពេលជិត ៣០ឆ្នាំហើយ និង លោកបានចាត់ទុកទីនេះដូចជាស្រុកកំណើតទី ២ របស់ខ្លួន។ លោកបានយកវិស័យ កសិកម្មជាជម្រើសសម្រាប់វិនិយោគ បន្ទាប់ពីលោកទទួលបានជោគជ័យលើវិស័យ ដទៃមួយចំនួន ដូចជា វិនិ យោគកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងរោងចក្រផលិត មុខទំនិញឧស្សាហកម្មជាដើម។
លោក Tuan មានដើមកំណើតនៅខេត្ត Thai Binh ជាតំបន់ដីដាំស្រូវល្បីឈ្មោះ ដែលបានគេចាត់ទុកជាជង្រុកស្រូវ។ ហេតុដូច្នេះ ក្នុងអារម្មណ៍របស់លោក វិស័យ កសិកម្មនៅមានអត្ថន័យសំខាន់ពិសេស។ លោក Tran Ngoc Tuan សំណេះសំណាល ថា៖
“ផ្តើមចេញពីក្តីស្រឡាញ់ស្រុកកំណើត បានជាខ្ញុំធ្វើការវិនិយោគលើកសិដ្ឋាន មួយ រហូតមកដល់ពេលនេះគឺគម្រប់៣ឆ្នាំហើយ។ ក៏ព្រោះថា រុស្ស៊ីមានផ្ទៃដីធំល្វឹង ល្វើយ និងទទួលបានការលើកទឹកចិត្តពីប្រទេសាមី ដូច្នេះ ខ្ញុំសម្រេចចិត្តធ្វើការវិនិ យោគលើវិស័យកសិកម្ម។ តំបន់កសិដ្ឋាននេះមានផ្ទៃដីជាង៧រយហិកតា ភាគច្រើន គឺខ្ញុំដាំស្រូវសាលី អភិវឌ្ឍន៍ការចិញ្ចឹមសត្វក្របី សត្វចៀមនិងសេះ”។
ជ្រុងមួយនៃកសិដ្ឋានរបស់លោក Tuan |
នៅកសិដ្ឋានរបស់លោក Tuan បន្លែត្រូវបានដាំក្នុងផ្ទះកញ្ជក់ មានប្រព័ន្ធកំដៅ នាខែរងារហើយបន្លែសុទ្ធតែបានថែទាំងតាមដំណើរការដោយសារធាតុសរីរាង្គ ដើម្បីនាំ ចេញនូវផលិតផលអនាម័យ។ សម្រាប់សត្វពាហនៈនិងបក្សាបក្សី គឺសុទ្ធតែបានចិញ្ចឹម ដោយស្មៅ ស្រូវសាលីនិងចំណីអនាម័យទាំអស់។ ការប្រើប្រាស់ផលិតផលក៏ងាយ ស្រួលណាស់ ព្រោះគាត់ទទួលបានការបញ្ជាទិញពីសហគមន៍ជនវៀតណាមតាមតំបន់នីមួយៗ ទីក្រុងម៉ូស្គូក៏ដូចជាទីក្រុងផ្សេងៗរបស់រុស្ស៊ីទៀត ផង។
តាមកសិដ្ឋាននៅមានវត្តមានរបស់កសិករវៀតណាមដែលឧស្សាព្យាយាមក្នុង លក្ខណៈគ្រប់គ្រាន់ ដោយសារមានម៉ាស៊ីនជួយកម្លាំងផងនិងមានចំណូលស្ថិរភាពផង។ អ្នកស្រី Nguyen Thi Doan Trang កសិករមួយរូបមានស្រុកកំណើតនៅ Thai Binh បានចែករំលែកថា៖
“លោក Tuan យរ៉ាប់រងទាំងអស់។ ការងារគឺមានម៉ាស៊ីនជួយ មាន តែសាបព្រួសគ្រាប់ពូជដោយដៃប៉ុណ្ណោះ។ ការងារមិនសូវពិបាក ហើយ ចំណូលក៏សមរម្យ។ ប្រាក់ខែ ទទួលបានជារៀងរាល់ខែគឺនាងខ្ញុំផ្ញើទៅគ្រួសារនៅស្រុកកំណើត។ ឲ្យតែមានសុខភាពល្អដើម្បីជួយការងារលោក Tuan ជារៀងរហូត”។
ក្នុងការធ្វើអាជីវកម្ម លោក Tran Ngoc Tuan តែងតែសញ្ចឹងគិតថា មិនត្រឹមតែ ធ្វើការរកស៊ីដើម្បីមានចំណូលធ្វើមានជូនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើ សម្រាប់ក្រុមគ្រួសារ សាច់ញាត្តិ បងប្អូនក្នុង សហគមន៍ជនវៀតណាមក៏ដូចជាប្រជាជន នៅប្រទេសសាមីទៀត ផង។ ជាពិសេស លោកចង់ធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅ តំបន់ដីកំពុងទំនេ ដើម្បីរដ្ឋអំណាចប្រទេសសាមីឃើញថា សហគមន៍ជនវៀត ណាមនៅទីនេះចង់ធ្វើការរកស៊ី រស់នៅយូរអង្វែងនិងរួមវិភាគទានទៅក្នុងការអភិវឌ្ឍរបស់ តំបន់។ លោក Tuan ឲ្យដឹងថា៖
“ខ្ញុំចង់ធ្វើយ៉ាងម៉េច ដើម្បីអាចដាក់បញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងការចិញ្ចឹមគោយកទឹកដោះ។ នេះជាប្រភពផ្គត់ផ្កង់ទឹកដោះគោរបស់រុស្ស៊ី ដែលបច្ចុប្បន្នគេ កំពុងខ្វះនិងមានតម្រូការ។ ហេតុដូច្នេះ ខ្ញុំកំពុងរំពឹងទុកលើការជួយឧបត្ថម្ភរបស់វិនិ យោគិនក្នុងស្រុក អ្នកដែលស្រឡាញ់វិស័យកសិកម្ម ចិញ្ចឹម ដើម្បីឆ្លៀតយកមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធដែលប្រទេសសាមីផ្តល់ឲ្យយើង”។
បន្លែដាំក្នុងផ្ទះកញ្ជក |
ហេតុដូច្នេះ ការឧស្សាព្យាយាមរួមទាំងការគោរពច្បាប់របស់លោក Tuan នៅ ប្រទេសសាមីនោះ លោក Tran Ngoc Tuan បានរដ្ឋអំណាចប្រទេសសាមីបង្កលក្ខណៈ ងាយស្រួលសម្រាប់ទាំងលោក និងជនវៀត ណាមទាំងអស់រស់នៅដោយស្របច្បាប់។ ហេតុដូច្នេះ Bashkortostan បាននិងកំពុងជាតំបន់ដីអំណោយផលសម្រាប់សហគមន៍ជនវៀត ណាម គ្រប់រូប៕