មេភូមិវ័យក្មេងនៅMong Cai-ខេត្តQuang Ninh
LAN ANH -  
(VOV WORLD) /  
Vovworld-ស្រុកកំណើតនៅខែត្រ Lang Son Tran Van SinhជាជនជាតិTay១នាក់។គាត់ផ្សារភ្ជាប់ជាមួយតំបន់ដី Bac Son ដែលត្ប្រៀបដូចជាស្រុកកំណើតទី២
បានជាង១០ឆ្នាំហើយ។គ្រួសារបងរស់ដោយការធ្វើរុក្ខាប្រមាញ់និងកិច្ចការធ្វើឈ្នួល។ដោយទឹកចិត្តស្លូតបូតសម្បុរស នាឆ្នាំ២០១១ តាមការឧទ្ទេសនាមរបស់លោក Nguyen
Van Hoan ប្រធានគណះកម្មាធិការប្រជាជន ឃុំBac Son បង Sinh ត្រូវបានជ្រើសតាំង
ធ្វើជាមេភូមិ។ លោក Nguyen Van Hoanអោយដឹងថា៖ មុននេះមេភូមិមានពិសោធន៍
ជាច្រើន ទឹកចិត្តខ្នះខ្នែងសកម្មណាស់បុន្តែសុខភាពមិន បានល្អ និងចំណេះដឹងទូទៅ
និងបច្ចេកវិទ្យាមានកំហិត។នោះក៍ជាសភាពការណ៍នៅភូមិផ្សេងផងដែរ។ដើម្បីត្រៀម
អោយអនាគត១ដ៍ល្អប្រសើរជាង នាឆ្នាំ២០១១យើងខ្ញុំបានសំរេចជ្រើសតាំងមេភូមិ
វ័យក្មេងចំនួន៤នាក់។ មេភូមិចាស់ជរាមុននេះដើរតួនាទីជាអ្នកសេនាធិការសំរាប់ មេ
ភូមិវ័យក្មេង។
|
មេភូមិវ័យក្មេង Tran Van Sinh(រូបថតVOV) |
Tran Van Sinhទទួលដំណែងជាមេភូមិពេលមានអាយុ៣០ឆ្នាំតែប៉ុណ្ណោះ។បងត្រូវ
បន្សាំខ្លួនធ្ជាមូយការងារឃោសនា រៀននិយាយជាមួយមហាជននិងប្រើប្រាស់
អ៊ីនធឺណែត។មេភូមិ Tran Van Sinhត្រូវចុះទៅគ្រួសារនិមួយៗដើម្បីផ្ញើរលិខិតរដ្ឋបាល
ឬលិខិតអញ្ជើញ។បងចែករំលែកថា៖ នាគ្រាដំបូង នេះជាប្រការលំបាក។ប៉ុន្តែឥឡូវនេះ
ខ្ញុំបានស្គាល់ហើយ។មិនថាជាពេលព្រឹកព្រលឹមឬពេលយប់ប្រសិនបើមានអ្វីៗកើតមាន
ឡើងខ្ញុំចេញដំណើរភ្លាម។
តាំងពីពេលទទួលដំណែងជាមេភូមិមក ម៉ូតូបានក្លាយទៅជាមិត្តរួមដំណើររបស់Tran
Van Sinh។Than Phun ជាភូមិ១មានជនរួមជាតិរស់នៅជាច្រើនកុះករម្លោះហើយ បងSinh បានរៀនភាសានៃបណ្តាជនជាតិដោយខ្លួនឯងក្នុងបំណងងាយទាក់ទងជាមួយជនរួមជាតិ។បងអោយដឹងថា៖ ពេលមកដល់ទីនេះខ្ញុំបានចេះភាសា Tay និង Kinhហើយ។ ក្រោយរយះ
១៣ឆ្នាំរស់នៅទីនេះខ្ញុំចេះនិយាយភាសា San Chi-Daoនិងភាសាចិន។ ពេលជួបអ្នកភូមិ
ខ្ញុំសំណេះសំណាលជាភាសារបស់គេដើម្បីបង្កើតមនោសញ្ចេតនាស្និទស្នាល។នេះក៍ជា
លក្ខណះងាយស្រួលសំរាប់កិច្ចការរបស់ខ្ញុំដែរ។
ក្រោយរយះពេលជិត៣ឆ្នាំធ្វើជាមេភូមិ បងSinhទទួលបានមនោសញ្ចេតនាការគោរពរាប់
អានពីអ្នកភូមិThan Phunជាច្រើនកុះករ។បងរំពឹងគិតថា៖នឹងត្រូវធ្វើអស់ពីចិត្តពីថ្លើមដើម្បី
សក្តិសម្យទៅនឹងអ្វីៗដែលប្រជាជនជឿជាក់ទៅលើខ្លួន៕
LAN ANH
-VOV WORLD