មហាសេដ្ឋីស្ត្រីនៅជម្រាលភ្នំ Pha Din
(VOVWORLD) - លោកស្រី Nguyen Thi Binh នាយិកាសហករណ៍ផាសិន ព្រមទាំងជា នាយិការងសហករណ៍ផលិតកម្ម អាជីវកម្ម សេវាកម្មចម្រុះ Binh Thuan នៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La ជាមហាសេដ្ឋីស្ត្រីដែលមានការ គិតដ៏មោះមុត សកម្ម ហ៊ានគិតហ៊ានធ្វើ ដែលបានអភិវឌ្ឍន៍ទម្រង់សហករណ៍ បែបថ្មីប្រកបដោយផ្លែផ្កា។ នាពេលថ្មីៗនេះ អាស្រ័យដោយគំរូសេដ្ឋកិច្ចនេះ លោកស្រីថែមទាំងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត បើកចេញទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករនៅមូលដ្ឋាន។
លោកស្រី Nguyen Thi Binh និងខ្សែសង្វាក់ផលិតកម្មតែ។ (រូបថត៖ VOV) |
ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាកសិករនៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La កំពុងប្រញាប់ប្រញាល់ប្រមូលតែដើម្បីលក់ជូនសហករណ៍ផលិតកម្ម អាជីវកម្ម និងសេវាកម្មចម្រុះ Binh Thuan។ លោកស្រី Nguyen Thi Binh បាន ចែករំលែកថា៖ កាលពីទសវត្សរិ៍ឆ្នាំ១៩៦០ ឪពុកម្ដាយលោកស្រីធ្វើដំណើរពី Thai Binh ទៅកាន់តំបន់ Phong Lai ដ៏ឆ្ងាយដាច់ស្រយាល ដើម្បីចាប់អាជីព។ នៅឆ្នាំ ១៩៧១ លោកស្រីត្រូវបានប្រសូត្រឡើងនៅ Phong Lai ហើយបានផ្សាភ្ជាប់ ជាមួយនឹងស្រុកកំណើតរហូតមកដល់បច្ចុប្បន្ននេះ។ រូបភាពវាលស្រែតែដ៏ខៀវ ស្រងាត់ លាតសន្ធឹងធំល្វឹងល្វើយ បានដិតជាប់នៅក្នុងការចងចាំកាលពីកុមារ ភាពព្រមទាំងជាការជក់ចិត្តដែលបានជំរុញឲ្យលោកស្រីនាំដើមតែក្លាយទៅជា ប្រភេទដំណាំស្នូលប្រចាំមូលដ្ឋាន។ កាលពីចុងឆ្នាំ២០១៣ លោកស្រី Binh រួម ជាមួយសមាជិកផ្សេងៗបានបង្កើតសហករណ៍ Binh Thuan។ នាគ្រាដំបូង សហករណ៍ត្រឹមតែច្នៃជាដំបូងហើយនាំចេញផលិតផលតែឆៅទៅកាន់ទីក្រុងតៃវ៉ាន់ តាមរយៈ អន្តការីមួយប៉ុណ្ណោះ។ ពេលវេលានោះក៏ជាដំណាក់កាលអន្តរកាលរវាងក្រុមហ៊ុនតែនៃ មូលដ្ឋាននិងសហករណ៍ ដូច្នេះជួបការលំបាកជាច្រើន។ លោកស្រី Nguyen Thi Binh បានចែករំលែកថា៖
“តំបន់វត្ថុធាតុដើមនៅពេលនោះ នៅតែជាកម្មសិទ្ធិចំណុះក្រុមហ៊ុន ដូច្នេះ សហករណ៍ត្រូវប្រមូលទិញ ធានាធាតុចេញសម្រាប់ប្រជាកសិករ។ បន្ទាប់នោះ សហករណ៍ឈប់ប្រមូលទិញ ធាតុចេញមិនមានទៀតឡើយ ដូច្នេះ ប្រជាជន បានផ្ដល់មតិឡើងស្រុក ហើយស្រុកមានការបញ្ជាណែនាំ ពឹងសហករណ៍ ប្រមូលទិញ ធានាធាតុចេញសម្រាប់ប្រជាជនជាបន្តទៀត”។
ក្រោយរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ផលិតផលតែរបស់សហករណ៍ បានបញ្ជាក់នូវគុណភាពដោយត្រូវបានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៤ ថ្នាក់ខេត្ត ជាផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តក្នុង ឆ្នាំ២០១៩ ផលិតផលជនបទគំរូថ្នាក់តំបន់ក្នុងឆ្នាំ២០២០ ហើយត្រូវបានមជ្ឈឹម ផ្ដល់វិញ្ញាបនបត្រផលិតផល OCOP គំរូនៃតំបន់លំបាកពិសេសដំណាក់កាល ២០១៨-២០២០។ ប្រាក់ចំណូលសរុបរបស់សហករណ៍ក្នុងរយៈពេល៥ឆ្នាំកន្លង មក សម្រេចបានចំនួនជាង១០ពាន់លាន ដុងក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលករប្រចាំមូលដ្ឋានចំនួន៣០នាក់ ហើយជាពិសេស សហករណ៍បាន សម្របសម្រួលធានាការប្រមូលទិញផលិតផលសម្រាប់ប្រជាជនចំនួនជាង៤០០ គ្រួសារក្នុងតំបន់ ជួយប្រជាជននឹងនរចិត្តអភិវឌ្ឍសេដ្ឋកិច្ចនៅហ្នឹងស្រុកកំណើត សូម្បីតែក្នុងបរិបទដ៏លំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ លោក Luong Van In នៅភូមិ Tro Phang ឃុំ Chieng Pha ស្រុក Thuan Chau ជា កម្មករផលិតតែម្នាក់ បានឲ្យដឹងថា៖
“ក្នុងអំឡុងពេលមានជម្ងឺកូវីដ-១៩នេះ តែដែលយើងខ្ញុំផលិតបាន សហ ករណ៍ក៏ប្រមូលទិញដោយស្ថិរភាពដែរ។ រូបខ្ញុំផ្ទាល់ធ្វើការនៅទីនេះ ក៏មាន អារម្មណ៍ថា ការងាររបស់ខ្លួនស្ថិរភាពហើយ ជួយខ្លួនឯងមានប្រាក់ចំណូល បន្ថែម នឹងនរចិត្តធ្វើការនិងអភិវឌ្ឍន៍ដើមតែថែមទៀត”។
សហករណ៍របស់លោកស្រី Binh បានបង្កើតការងារធ្វើសម្រាប់ពលការិនីបណ្ដោះអាសន្នរាប់រយនាក់នៅមូលដ្ឋាន។ (រូបថត៖ VOV) |
ដោយការពង្រីកសក្ដានុពលដែលមានស្រាប់នៅមូលដ្ឋាន នាបច្ចុប្បន្ន លោកស្រី Nguyen Thi Binh រួមជាមួយសមាជិកសហករណ៍កំពុងអភិវឌ្ឍន៍ មណ្ឌលទេសចរណ៍អេកូឡូស៊ីដោយមានទំហំផ្ទៃដីសរុបជាង១៦ហិកតា ដែល ទាញយកប្រយោជន៍ពីប្រៀបខ្លាំងនៃបរិស្ថានធម្មជាតិនិងវប្បធម៌ស្រុក។ ទន្ទឹម ជាមួយគ្នានោះ លោកស្រី Binh ក៏ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង “នារីព្យាយាមសិក្សារៀនសូត្រ ធ្វើពលកម្ម ច្នៃប្រឌិត កសាងគ្រួសារប្រកបដោយ សុភមង្គល” អភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារ អនុវត្តន៍យ៉ាងល្អនូវចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជនបទថ្មី នគរអារិយ្យធម៌” ព្រមទាំងជួយ ឧបត្ថម្ភជាទឹកប្រាក់រាប់សិបលានដុងដល់ការកសាងផ្លូវចរាចរណ៍នៅជនបទ ប្រព័ន្ធអគ្គីសនីរបស់ឃុំទៀតផង។ លោកស្រី Nguyen Thi Binh បានសំណេះសំណាលថា៖
“ពិតជាសំណាងណាស់ចំពោះនាងខ្ញុំ ដែលក្នុងជីវភាពប្រចាំថ្ងៃទទួលបានការ គាំទ្រពីប្ដីនិងកូន។ គ្រួសារទាំងមូលជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ ខ្ញុំដើម្បីវិនិយោគ គ្រប់គ្រងមណ្ឌលអាជីវកម្មហើយនាពេលខាងមុខគឺមណ្ឌល ទេសចរណ៍នេះ”។
ដោយមានកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ លោកស្រី Nguyen Thi Binh ទទួលបានប័ណ្ណសរសើរជាច្រើនរបស់សមាគមន៍នារីគ្រប់ជាន់ថ្នាក់និង គណៈកម្មាធិការប្រជាជនខេត្ត Son La និងស្រុក Thuan Chau។ រាល់ការ លះបង់ ការច្នៃប្រឌិតរបស់លោកស្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ពិត ជាសក្តិសមនឹងលក្ខណៈសម្បត្តិសីលធម៌ទាំង៤របស់នារីវៀតណាមក្នុងសម័យ ទំនើបនោះគឺ “ទំនុកចិត្ត គោរពខ្លួនឯង ស្មោះត្រង់ រ៉ាប់រង់ការងារផ្ទះ”៕