យាយ Hoang Thi Minh Ho នាយទុនស្នេហាជាត

(VOVWORLD) -        យាយ Hoang Thi Minh Ho ជាភរិយារបស់នាយទុនស្នេហាជាតិតា Trinh Van Bo បានលាចាកលោកនាពេលថ្មីៗនេះ។ កេរមរតកធំបំផុតដែលយាយបន្សល់ទុកមកគឺស្មារតីស្នេហាជាតិ ការធ្វើអស់ពីកំលាំកាយចិត្តដើម្បីមាតុប្រទេសរួមជាមួយការជឿទុកចិត្តលើមាគ៌ាបដិវត្តន៍និងលោកប្រធានហូជីមិញ។

        យាយ Hoang Thi Minh Ho ជាភរិយារបស់នាយទុនស្នេហាជាតិតា Trinh Van Bo បានលាចាកលោកនាពេលថ្មីៗនេះ។ កេរមរតកធំបំផុតដែលយាយបន្សល់ទុកមកគឺស្មារតីស្នេហាជាតិ ការធ្វើអស់ពីកំលាំកាយចិត្តដើម្បីមាតុប្រទេសរួមជាមួយការជឿទុកចិត្តលើមាគ៌ាបដិវត្តន៍និងលោកប្រធានហូជីមិញ។

        យាយ Hoang Thi Minh Ho កើតមកក្នុងគ្រួសារបញ្ញាវ័ន្តស្នេហាជាតិមួយនៅក្រុងហា ណូយនាដើមសតវត្សរ៍ទី២០។ ទាំងបិតារបស់យាយ ក៏ដូចជាឪពុករបស់ស្វាមីសុទ្ធតែជាអ្នកមានឧត្តមគតិស្នេហាជាតិហើយផ្ដល់ស្មារតីនេះជូនកូនៗក្នុងគ្រួសារ។ ក្នុងដំណើរការធ្វើ អាជីវកម្ម យាយ Hoang Thi Minh Ho និងសាមីតែងតែចែករំលែក ជា មួយអ្នកក្រីក្រព្រមទាំងជួយគាំទ្របដិវត្តន៍អស់ពីចិត្តពីថ្លើម។

        ក្នុងបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥និងអំឡុងពេលបង្កើតឡើងរដ្ឋវៀតណាមថ្មីនោះគ្រួសាររបស់អាជីវករ Trinh Van Bo បានមានការរួមវិភាគទានដ៏ធំធេងជូនបដិវត្តន៍។ នាគ្រានោះ ជួយជ្រោមជ្រែងសប្ដាហ៍មាសដោយរដ្ឋាភិបាលបំផុស គ្រួសារតា Trinh Van Bo និងយាយ Hoang Thi Minh Ho បានផ្ដល់មាសចំនួនជិត៥១៥០តំឡឹងជូនរដ្ឋ។  ស្ដី ពីដំណាក់កាលលំបាកនៃប្រទេសជាតិកាលនោះលោកតា Dinh Quang Thieu អាយុ៩០ឆ្នាំនៅខណ្ឌ Dong Da ក្រុងហាណូយបានរៀបរាប់ថា

          “នាគ្រានោះប្រជាជនគ្រប់រូបបានជឿទុកចិត្តនិងជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ។ បានដំណឹងថាគ្រួសារយាយ Hoang Thi Minh Ho ជូនមាសឲ្យទៅរដ្ឋនោះគឺមនុស្សទាំងអស់គ្នារំជួលចិត្តយ៉ាងខ្លាំងហើយកាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយមាតុភូមិនិងប្រជាជនថែមទៀត”។

យាយ Hoang Thi Minh Ho នាយទុនស្នេហាជាត - ảnh 1 យាយ Hoang Thi Minh Ho ជាភរិយារបស់នាយទុនស្នេហាជាតិតា Trinh Van Bo 

        ក្រៅពីការរួមវិភាគទានទ្រព្យជូនបដិវត្តន៍ យាយ Hoang Thi Minh Ho និងក្រុមគ្រួសារនៅមានកិតិ្តយសបានថែទាំនិងការពារលោកប្រធានហូជីមិញក្នុងរយៈពេលលោកអញ្ជើញមកស្នាក់នៅនិងធ្វើការនៅផ្ទះ   របស់យាយលេខ៤៨វិថី Hang Ngang ទៀតផង។ នៅទីនេះលោកប្រធានហូជីមិញបានតែងសេចក្ដីប្រកសឯករាជ្យបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យ វៀត ណាមហើយត្រៀមរៀបចំឲ្យការបង្ហាញមុខរដ្ឋាភិបាលបណ្ដោះអាសន្ន។ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh លោកប្រធានហូជីមិញបានអានសេចក្ដីប្រការឯករាជ្យហើយក្រោយមកក្រុមគ្រួសារយាយ Hoang Thi Minh Ho បានបរិច្ចាគផ្ទះលេខ៤៨វិថី Hang Ngang ជូនរដ្ឋដើម្បីធ្វើជាកេរដំណែលប្រវតិ្តសាស្រ្តជាតិតាំងបង្ហាញវត្ថុទាក់ទិនដល់ព្រឹតិ្តការប្រធានហូជីមិញរស់នៅនិងធ្វើការនៅទីនេះ។ ស្ដីពីការរួមវិភាគទានរបស់គ្រួសារយាយ Hoang Thi Minh Ho សំរាប់ប្រទេសជាតិ សាស្រ្តាចារ្យប្រវតិ្តសាស្រ្តលោក Vu Duong Ninh បានថ្លែងថា

  “គ្រួសារលោកយាយគឺជាគ្រួសារនាយទុនស្នេហាជាតិដែលបានធ្វើអាជីវកម្មតាំងពីយូរមកហើយព្រមទាំងបានចូលរួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នោះជាគំរូធ្វើអាជីវកម្ម កសាងខឿនសេដ្ឋកិច្ចជាតិ។ ឥឡូវនេះយើងកំពុងលើកទឹកចិត្តមជ្ឈដ្ឋានអាជីវករនិងសហគ្រិនពង្រីកសេដ្ឋកិច្ចឧស្សាហកម្មពាណិជ្ជកម្មដើម្បីធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចសកល។ ម៉្លោះហើយគួរតែយកគំរូគ្រួសារលោកតា Trinh Van Bo ដើម្បីលើកទឹកចិត្តបណ្ដាអាជីវករឲ្យយកអស់កំលាំងកាយចិត្តកសាងសេដ្ឋកិច្ចជាតិរឹងមាំ”។

យាយ Hoang Thi Minh Ho នាយទុនស្នេហាជាត - ảnh 2 យាយ Hoang Thi Minh Ho 

        កាលពីឆ្នាំ១៩៨៨តា Trinh Van Bo ទទួលមរណភាព។ ដោយមានស្នាដៃរួមចំណែកកសាងប្រទេសជាតិទាំងលោកតាលោកយាយត្រូវបានរដ្ឋាភិបាលជូនគ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរជាច្រើន។

        នាថ្ងៃទី៥វិច្ឆិកាកន្លងទៅនេះ យាយ Hoang Thi Minh Ho ជាភរិយារបស់នាយទុនស្នេហាជាតិ Trinh Van Bo ក៏បានលាចាកលោកក្នុងវ័យ១០៤ឆ្នាំ។ បុណ្យសព្វយាយត្រូវបានរដ្ឋវៀតណាមរៀបចំដ៏មហោឡារឹកនាថ្ងៃទី១៤វិច្ឆិកា។ ទីក្រុងហាណូយបានសំរេចដាក់ឈ្មោះនាយទុនស្នេហាជាតិ Trinh Van Bo  ឲ្យផ្លូវមួយនៅរដ្ឋធានី។ នេះជាការកត់សំគាល់របស់រដ្ឋវៀតណាមចំពោះការរួមវិភាគទានដ៏មានអត្ថន័យជូនប្រទេសជាតិរបស់គ្រួសារយាយ Hoang Thi Minh Ho ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ