យុវជនNguyen Ngoc Tuធ្វើមានពីការដាំដើមថ្នាំឧសថ បុរាណ

Vovworld-រឿងកសាងអាជីពត្រូវបានចាប់ផ្តើមនាឆ្នាំ២០១០។ក្រោយច្រើនឆ្នាំ
ទៅធ្វើការរកស៊ីនៅខែត្រនានាយុវជនNguyen Ngoc Tuសម្រេចវិលត្រឡប់មក
ស្រុកកំណើតនិង ដាំដើមថ្នាំឧសថបុរាណដើម្បីរួចផុតពីភាពក្រី​ក្រ។គាត់រៀប
រាប់ថា៖“នៅវៀតណាម មានដើមថ្នាំឧសថបុរាណជាច្រើនប៉ុន្តែឈ្មោះនៃដើម
ដដែល ខុសពីគ្នាតាមតំបន់និមួយៗ។ហេតុដូច្នេះខ្ញុំត្រូវចំណាយពេលវេលា
ជាច្រើនសំរាប់រកបានឈ្មោះត្រូវនៃប្រភេទដើមនិមួយៗ។“

                            

យុវជនNguyen Ngoc Tuធ្វើមានពីការដាំដើមថ្នាំឧសថ បុរាណ - ảnh 1
យុវជនNguyen Ngoc Tu(រូបថត អិនធឺណែត)

អាស្រ័យដោយមានប្រភពទុនចម្ចីចំនួន៥០លានដុងពីមូលនិធិជួយឧបត្ថម្ភយុវ​ជន
កសាងអាជីពរបស់សម្ព័ន្ឋយុវជនឃុំNguyen Ngoc Tuបាន​ទិញដើមពូជមកដាំ ។ក្រោយ
រយះពេល៤ឆ្នាំក្នុងចម្ការរបស់គាត់មាន ដើមថ្នាំឧសថបុរាណ២០០ប្រភេទដែលក្នុង
នោះមាន ដើមថ្នាំឧសកម្រ។គាត់អោយដឹងថា៖“ នាគ្រាដំបូងខ្ញុំជួបការលំបាកជាច្រើន
ជាពិសេសគឺការខ្ចីប្រភពទុន។រួមជាមួយគ្នានោះខ្ញុំពុំទាន់មានបទពិសោធន៍ក្នុងការដាំ
និងថែទាំប្រភេទដើមនេះនៅឡើយ។ប្រសិទ្ឋភាពមិនបានដូចការចាំទេ។  “

​​​​​​​​​​​                    

យុវជនNguyen Ngoc Tuធ្វើមានពីការដាំដើមថ្នាំឧសថ បុរាណ - ảnh 2
រូបថត អិនធឺណែត

លើផ្ទៃដី១ហិកតាNguyen Ngoc Tuលៃទុក៣០០ម៉ែត្រក្រឡាពង្រីកដើមពូជនិងផ្នែកនៅ
សល់សំរាប់ការដើមថ្នាំឧសថបុរាណ។ឥឡូវនេះគាត់បានចុះហត្ថលេខាលើកុងត្រា
ចំណាយផលិតផលជាមួយក្រុមហ៊ុនឪសថនិងផ្គត់ផ្គង់ដើមពូជថ្នាំឲ្យទីក្រុងខេត្តនានា
នៅទូទាំងប្រទេស។បង Nguyen Hoang Anh ដែលបានអោយNguyen NgocTuខ្ចីទុននា
ពេលដំបូងអះអាងថា៖រូបសណ្ឋានដាំដើមថ្នាំឪសថបុរាណរបស់បងTuជាគំរូ១អំពីការ
ធ្វើសេដ្ឋកិច្ចពូកែផ្តល់មកនូវប្រសិទ្ឋភាពជាក់ស្តែងសំរាប់តំបន់។ បង Nguyen Hoang
 Anhប្រកាសថា៖“ នាបច្ចុប្បន្នខែត្រVinh Phucអភិវឌ្ឍន៍ការដាំ ដើមថ្នាំឪសថបុរាណ។
រូបសណ្ឋានដាំ ដើមថ្នាំឪសថបុរាណរបស់បងNguyen NgocTu បាន​និងកំពុងរួមចំណែក
ក្នុងការតស៊ូកាត់បន្ថយភាពក្រីក្របង្កើនប្រាក់ចំណូលសំរាប់ប្រជាកសិករនិងធ្វើមាន
នៅស្រុកកំណើត។“
នាបច្ចុប្បន្នយុ​វជន Nguyen NgocTuបានបង្កើតក្រុមហ៊ុនដោឡែករបស់ខ្លួននិងទាក់
ទាញយុវជនតំបន់ជាច្រើនមកធ្វើការ។លើWebsiteរបស់ខ្លួន​Nguyen NgocTuបាន
ឧទ្ទេសនាមអំពីបច្ចេកទេសថែទាំនិងដាំប្រភរទដើមថ្នាំឪសថបុរាណនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ