យុវជនជនជាតិ Cham១រូបធ្វើសេដ្ឋកិច្ចពូកែ
AI NGHIEM -  
(VOV WORLD) /  
Vovworld-កើតនៅក្នុងគ្រួសារ១ដែលច្រើនដំណរធ្វើរបរតម្បាញចរបាប់
នៅMy Nghiep បង Han Van Luanទទួលបន្តនូវមុខរបរជាទីស្រឡាញ់
ដែលអ្នកម្តាយនិងបងស្រីបានបង្ហាត់បង្រៀនកាលនៅតូច។ក្នុងរយះ
ពេល១ដ៍ខ្លីបងបានត្បញបន្ទះចរបាប់ដោយមានក្បូក្បាច់រចនាគ្រប់
ព័ណដ៍វិសេសវិសាលបំផុត។ទន្ទឹមនិងការត្បាញផលិតផលជាប្រពៃណី
បងនៅរិះរកត្បាញ់ក្បូក្បាច់រចនាទំនើបដើម្បីបំពេញតម្រូវការចំណង
ចំណូលចត្តរបស់អតិថិជន។ម៉្យាងទៀតបងជានិច្ចកាលខ្វល់ខ្វាយក្នុងការ
ស្វែងរកទីផ្សាររៀនសូត្របទពិសោធន៍និងការបើកទូលាយផលិតកម្មនិង
អាជីវកម្មទៀតផង។ផលិតផលចរបាប់នៃមូលដ្ឋានរបស់បងបានមានវត្ត
មាននៅទីផ្សារខេត្តKhanh Hoa ខេត្តនានានៅដំបន់ Tay Nguyen និងទីក្រុង
ហូជីមិញ។ល។បង Han Van Luanចែករំលែកថា៖“ក្នុងបំណងថែរក្សាមុខ
របរជាប្រពៃណីខ្ញុំបានខំប្រឹងប្រែងធ្វើអស់ពីកំកលាំងកាយចិត្តរបស់ខ្លួន
ដើម្បីប្អូនៗជំនាន់ក្រោយមានមនសិការអភិរក្ស និងអាចធ្វើមានពីមុខរបរ
ជាប្រពៃណីនេះ “។
|
យយវនាតីCham១រូបរៀនត្បាញចរបាប់(រូបថតInternet) |
បង Han Van Luanមិនត្រឹមតែធ្វើមានសំរាប់គ្រួសាររបស់ខ្លួនឯងប៉ណ្ណោះ
ទេថែមទាំងនៅបង្កើតការងារធ្វើសំរាប់យុវជនជាច្រើនក្នុងភូមិទៀតផង។
មិត្តTho Thanh Xuan Tran ជាយុវជនជនជាតិ Cham១រូបដែលកំពុងធ្វើការ
នៅមូលដ្ឋានតម្បាញរបស់បង Han Van Luanអោយដឹងថា៖ “ ប្អូនជា
និស្សិត១នាកដែលទើបនឹងបានបញ្ចប់មហាវិទ្យាល័យ។ក្នុងរយះពេលរក
ការងារធ្វើខ្ញុំត្រូវបាន បងLuan ទទួលមកធ្វើការនៅមូលដ្ឋានតម្បាញនេះ ។បងបានណែនាំប្អូនយ៉ាងម៉ត់ចត់។ខ្ញុំត្រូវបានរៀនវិជ្ជាជីវះព្រមទាំងរួមចំណែក
ក្នុងការថែរក្សារបរប្រពៃណីផងនិងមានចំណូលស្ថិរភាពផង“។
ក្នុងថានអជាអ្នកដឹកនាំសម្ព័ន្ឋយុវជននៅ មណ្ឌលវិថី My Nghiep Han Van
Luan បានស្វែងរកដំណោះស្រាយជាច្រើនដើម្បីទាក់ទាញនិងប្រមូលផ្តុំ
យុវជនដូចជា៖រៀបចំជីវភាពសម្ព័ន្ឋយុវជន សកម្មភាពវប្បធម៏សិល្បះកីឡា
អប់រំកាយ ឬរៀបចំសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវជនជាដើម។
ស្តីពីបង Han Van Luan លេខាសម្ព័ន្ឋយុវជនទីរួមស្រុក Phuoc Danអោយដឹង
ថា៖ “ទោះបីជាប់រវលជាមួយកិច្ចការគ្រួសារក្តីប៉ុន្តែបងHan Van Luanនៅសកម្ម
ចូលរួមកិច្ចការសង្គមទៀតផង។បងជានិច្ចកាលសំរេចល្អងារការសម្ព័ន្ឋយុវជន
ក៍ដូចជាកិច្ចការនៅមណ្ឌលវិថី “។
ជនរួមជាតិជនជាតិ Chamនៅ My Hiep មិនត្រឹមតែស្គាលដល់ បង Luan
ដូចជាជនធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេថែមទាំងជាអ្នកដឹកនាំសម្ព័ន្ឋយុវជន
១រូបដែលចលនាជនគ្រប់រូបក្នុងដំបន់គោរពគោលនយោបាយរបស់បកនិងរដ្ឋ
សាមគ្គីជួយគ្នាក្នុងពលកម្មនិងផលិតកម្មទៀតផង។ជាមួយលទ្ឋផលទាំង
នោះបងទទួលបាននូវប័ណ្ណសរសើរពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់៕
AI NGHIEM
-VOV WORLD