យុវជនជនជាតិ Daoជួយសហគមន៍រួចផុតពីភាពក្រីក្រ
Cheo Thu - lan Anh -  
(VOVWORLD) /  
VOVWORLD_លោក Tan A Senh ជាជនជាតិ Dao រស់នៅភូមិ Seng Lang ឃុំ Ta
Phin ស្រុក Sin Ho ខេត្ត Lai Chau ប៉ែកពាយ័ព្យវៀតណាម។ មុននេះគ្រួសារលោកក្រី
ក្រណាស់។ ក្រោយមក លោកបានខ្ចីដើមទុនវិនិយោគលើការចិញ្ចឹមសត្វ និងធ្វើឥដ្ឋ
ដោយរកបានប្រាក់ចំណូលខ្ពស់ ព្រមទាំងបង្កើតការងារធ្វោះជូនពលករជាច្រើននាក់
នៅក្នុងតំបន់ទៀតផង។ លោកជាគំរូលើកទឹកចិត្តយុវជនជនជាតិភាគតិចខិតខំប្រឹង
ប្រែងឈានឡើងរួចផុតពីភាពក្រីក្រ។
នៅក្នុងផ្ទះថ្មីធ្វើអំពីដីជាប្រពៃណីជនជាតិ Dao លោក Tan A Senh បានរៀបរាប់
ថាបន្ទាប់ពីកសាងគ្រួសារហើយ ជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកជួបការ
លំបាកយ៉ាងខ្លាំង។ ការធ្វើស្រែចំការមិននាំមកស្បៀងអាហារគ្រប់គ្រាន់ឡើយ។
ក្រោយពីធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រគ្រប់រូបសណ្ឋានធ្វើសេដ្ឋកិច្ចក្នុងគោល
បំណងជួយគ្រួសារឲ្យរួចផុតពីភាពក្រីក្រនោះនាឆ្នាំ២០០៩លោក Tan A Senh បាន
ខ្ចីដើមទុនពីបងប្អូនញាតិមិត្តហើយយកទៅទិញមាន់ទាជ្រូកមកចិញ្ចឹម។មានបទ
ពិសោធន៍ខ្លះហើយនាដើមឆ្នាំ២០១១លោកសំរេចខ្ចីទុនចំនួន១០០លានដុងពី
ធនាគារដើម្បីបើកទូលាយទ្រង់ទ្រាយការចិញ្ចឹមសត្វ។ គិតជាមធ្យមក្នុងមួយឆ្នាំ
លោកលក់សាច់ជ្រូកបានចំនួន២តោនរួមជាមួយគោក្របីសេះរាប់សិបក្បាលទៀត
។ផាត់ប្រាក់ចំណាយលោករកបានប្រាក់ចំណេញជាង៣០០លានដុងក្នុងមួយឆ្នាំ។
លោក Tan A Senh បានសំណេះសំណាលថា
“ ពេលកសាងគ្រួសារ ជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ដោយសារមិន
ទាន់មានបទពិសោធន៍និងអាកាសធាតុនៅតំបន់ខ្ពង់រាប Sin Hoមិនអំណោយផល
បានជាខ្ញុំត្រូវតែជ្រើសពេលវេលាសមស្របដើម្បីចិញ្ចឹមសត្វ។ចូលឆ្នាំថ្មីខ្ញុំចាប់ផ្ដើម
ចិញ្ចឹមជ្រូក។ដោយសារពេលនោះធាតុអាកាសត្រជាក់ស្រួលបានជាហ្វូងជ្រូករីកធំ
ធាត់យ៉ាងលឿន។ដោយសង្កេតឃើញថាតម្រូវការសាច់សេះនៅទីផ្សាកើនឡើង
ខ្លាំងហើយសត្វសេះកើតកូនមួយឆ្នាំម្ដងនិងអាចទ្រាំទ្របានអាកាសធាតុត្រជាក់បាន
ជាខ្ញុំប្រមូលផ្ដុំលើការចិញ្ចឹមសេះ។ ពេលអាកាសធាតុត្រជាក់ខ្លាំងគ្រួសារខ្ញុំដេញគោ
ក្របីចុះនៅវាលទំនាបដើម្បីជៀសវាងរដូវរងារ”។
|
ក្រៅពីការចិញ្ចឹមគ្រួសារ រោងជាងផលិតឥដ្ធនេះនៅបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងភូមិទៀតផង |
ប្រាក់ចំណេញមានពីការចិញ្ចឹមសត្វ លោក Tan A Senh ខ្ចីបន្ថែមពីធនាគារ
ហើយយកទៅទិញម៉ាស៊ីនធ្វើឥដ្ឋចំនួន៤គ្រឿងមកផលិតឥដ្ធលក់ឲ្យប្រជាពលរដ្ឋក្នុង
តំបន់។ ផាត់សោហ៊ុយចំណាយថ្លៃពលកម្ម ប្រេងសាំងប្រាក់ចំណេញពីការធ្វើឥដ្ធជា
រៀងរាល់ឆ្នាំរបស់គ្រួសារលោក Senh គឺប្រមាណជិត៤០០លានដុង។ គិតរហូតមក
ដល់សព្វថ្ងៃនេះ លោកបានសងបំណុលជូនធនាគាររួចរាល់ព្រមទាំងទិញបន្ថែម
រថយន្តពីរគ្រឿងសំរាប់ដឹកជញ្ជូនទំនិញ។ ក្រៅពីការចិញ្ចឹមគ្រួសារ រោងជាងផលិត
ឥដ្ធនេះនៅបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងភូមិទៀតផង។ តាមលោក Cheo A
Nai ជាពលករមួយនាក់បានឲ្យដឹងថា
“ លោក Senh មិនត្រឹមតែជួយផ្ដល់បទពិសោធន៍ចិញ្ចឹមសត្វតែប៉ុណ្ណោះថែមទាំង
បង្កលក្ខណៈឲ្យគ្រួសារខ្ញុំមានការងារធ្វើទៀតផង។ ដោយសារមានរោងជាងផលិត
ឥដ្ធរបស់គ្រួសារលោក Senh បានជាប្ដីប្រពន្ធខ្ញុំមានបន្ថែមចំណូលស្ថិរភាព ប្រាក់ខែបាន៤លានដុង។ ប្ដីប្រពន្ធខ្ញុំដឹងគុណលោក Senh ហើយខិតខំរៀនសូត្រតាម
របៀបធ្វើការរបស់លោក”។
ឃុំ Ta Phin មានប្រជាជនភាគច្រើនជាជនជាតិ Dao។ ក្នុងចំណោមប្រជាជន
ចំនួន៥៧០គ្រួសារគឺមាន២៣០គ្រួសារក្រីក្រ។ ម្យ៉ាងទៀតដីធ្លីនីទីនេះមិនសូវអំ
ណោយផលដល់ការដាំដុះដំណាំឡើយ។ ដូច្នេះ ប្រសិទិ្ធភាពនៃរូបសណ្ឋាន
សេដ្ឋកិច្ចរបស់គ្រួសារលោក Tan A Senh បានបើកចេញនូវទិសដៅនិងការត្រិះរិះ
ថ្មីក្នុងផលិតកម្មចិញ្ចឹមសត្វសំរាប់ប្រជាកសិករក្នុងតំបន់។ តាមលោក Cheo Cuoi
Lu មេ ភូមិSeng Lang ឃុំ Ta Phin ឲ្យដឹងថា
“ នៅភូមិខ្ញុំមានគ្រួសារលោកSenhបានជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច
យ៉ាងសកម្ម។ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់គ្នាកន្លងទៅនេះគ្រួសារលោកត្រូវ
បានប្រសិទ្ធិនាមជាគ្រួសារវប្បធម៌និងចិញ្ចឹមសត្វផលិតកម្មពូកែ”។
លោក Tan A Senh ជាយុវជនគំរូមួយរូបនៅលើតំបន់ខ្ពង់រាបនេះ។ ឆន្ទៈនិង
ទឹកចិត្តសម្បុរសធម៌របស់លោកធ្វើឲ្យអ្នកភូមិកាន់តែមោទនៈនិងជឿទុកចិត្តទៅ
លើជំនាន់យុវវ័យ៕
Cheo Thu - lan Anh
-VOVWORLD