យុវជនបើកថ្នាក់រៀនភាសាអង់គ្លេសឥតគិតថ្លៃសំរាប់និស្សិត

VOVWORLD_ក្នុងគោលបំណងរួមចំណែករីកសាយភាយភាសាអង់គ្លេស
ឲ្យនិស្សិត លោក Nguyen Van Tiepកើតនាឆ្នាំ១៩៩១នៅស្រុក Ba Vi ក្រុងហាណូយ​
បានបើក​ថ្នាក់​​​​រៀនភាសាអង់គ្លេសដោយ ឥតគិតថ្លៃចំនួន២០ថ្នាក់សំរាប់និស្សិត
ចំនួនជិត​១០០០នាក់​។ ការងារល្អនេះបានរួមចំណែកពង្រីកចលនារៀនភាសា
អង់គ្លេស​ក្នុង​មជ្ឈដ្ឋាននិស្សិតនៅរដ្ឋធានីហាណូយ។

        ថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃរបស់លោក Nguyen Van Tiep
ត្រូវបាន​បំពាក់​គ្រប់សំភារៈនិងមានគ្រូបបរទេសជាច្រើនមកង្រៀន។ ថ្នាក់រៀន
ទាំងនេះ​ត្រូវបាន​លោកTiepនិងមិត្តរួមការងារបើកអស់រយៈពេល២ឆ្នាំកន្លងទៅ
សំរាប់និស្សិតនៃសាលាមហាវិទ្យាល៍យនានានៅក្រុងហាណូយ។ ស្ដីពីមូលហេតុនាំ
ទៅដល់ការបង្កើតថ្នាក់រៀននេះលោកNguyen Van Tiepបានឲ្យដឹងថា

        “ មុននេះគ្រួសារខ្ញុំក្រីក្រណាស់។ ដោយសារនៅតំបន់ជនបទបានជា​ខ្ញុំអត់
មាន​លុយ​រៀនភាសាអង់គ្លេសទេ។ ខ្ញុំគិតថាមានមិត្តជាច្រើននាក់ដែលមានស្ថាន
ភាពដូ​ច​ខ្ញុំក៏ចង់រៀនភាសាអង់គ្លេសដែរ។ ខ្ញុំធ្លាប់ទៅបរទេសនិងជួបជាមួយ
ជនបរទេសជាច្រើនហើយសង្កេតឃើញថាជនវៀតណាមនឹងមានការផ្លាស់ប្ដូរល្អ
ប្រសើរនៅពេលចេះភាសាអង់គ្លេស”។

យុវជនបើកថ្នាក់រៀនភាសាអង់គ្លេសឥតគិតថ្លៃសំរាប់និស្សិត - ảnh 1
ថ្នាក់រៀនទាំងនេះត្រូវបានលោកTiepនិងមិត្តរួមការងារបើកអស់រយៈពេល២ឆ្នាំកន្លងទៅសំរាប់និស្សិតនៃសាលាមហាវិទ្យាល៍យនានានៅក្រុងហាណូយ


        មុននេះការរៀនភាសាអង់គ្លេសរបស់លោកNguyen Van Tiepជួបការលំបាក​
ជាច្រើន។ បូកសរុបឆមាសទីមួយនៃឆ្នាំទីមួយនៅវិទ្យាស្ថានហិរញ្ញវត្ថុ វិញ្ញាសារភាសា
អង់គ្លេសរបស់លោកបានពិន្ទុត្រឹមតែ៥,៤/១០ប៉ុណ្ណោះ។ តែក្រោយមួយរយៈពេលដ៏
ខ្លីមក ដោយមានការខិតខំប្រឹងប្រែង ហាត់ពត់លត់ដំស្វិតស្វាញ លោកបានឈាន
មុខគេក្នុងថ្នាក់រៀនសូត្រលើវិញ្ញាសារនេះ។ ដើម្បីទទួលបានលទ្ធផលនោះ ជារៀង
រាល់ថ្ងៃលោកចំណាយពេល១០ម៉ោងសំរាប់រៀនភាសាអង់គ្លេស។ ក្រៅពីរៀននៅ
សាលា​លោកនៅ​ស្វែងរកឯកសារនៅបណ្ណាល័យនិងក្នុងបណ្ដាញអ៊ីនធឺណែតថែម
ទៀត។ ជារៀងរាល់ថ្ងៃលោកដើរជុំវិញបឹង Hoan Kiem (បឹងសងដាវ)នៅកណ្ដាល
ក្រុងហាណូយ​ដើម្បីហាត់​និយាយ​ភាសា​អង់គ្លេសជាមួយភ្ញៀវទេសចរបរទេស។​ ដោយ
ហេតុនេះ សមត្ថភាព​និយាយ​ភាសា​អង់គ្លេសរបស់លោកត្រូវបានលើកកំពស់យ៉ាង
ខ្លាំង។ នាដើមឆ្នាំ២០១០​ ពេលជានិស្សិតឆ្នាំទី២ លោកចាប់ផ្ដើមបង្រៀនភាសា
អង់គ្លេសឲ្យមិត្តភកិ្តនិងកូនសិស្ស។ នាដើមឆ្នាំ២០១៣ លោកទៅកាន់ប្រទេស
Philipin​ ដើម្បីស្វែងយល់វិធីសាស្រ្តរៀននិង​បង្រៀនភាសាអង់គ្លេស។ ពេលវិល
ត្រឡប់មកប្រទេសវិញ លោកចាប់ផ្ដើមបើកថ្នាក់រៀនភាសាអង់គ្លេសដោយឥត
គិតថ្លៃសំរាប់និស្សិតមានស្ថានភាពលំបាកនៅតាមមហាវិទ្យាល័យមួយចំនួននៅ
ក្រុងហាណូយ។ គិតរហូតដល់សព្វថ្ងៃ ចំនួននិស្សិតមករៀនបានឡើងដល់ទៅជិត
១០០០នាក់។ ថ្នាក់រៀនភាសាអង់គ្លេសឥតគិតថ្លៃមួយវគ្គអូសបន្លាយរយៈ២-៣
ខែ។ ក្រៅពីការរៀនវេយ្យករណ៍ សិក្ខាកាមក៏បាននិយាយសន្ទនា​ជាមួយ​ជន
បរទេសផងដែរ។ និស្សិតមួយនាក់ឈ្មោះ Nguyen Huu Hoaបានឲ្យដឹងថា

        “ នាគ្រាដំបូងខ្ញុំគ្រាន់តែគ្រោងទុករៀនឲ្យចេះបន្តិចបន្តួចបណ្ណោះតែមក​ទី
នេះ​ឃើញបរិយាកាសសិក្សាជំនាញដោយមានទាំងគ្រូបរទេសដែលបង្រៀនយ៉ាង
ខ្នះខ្នែង។ហេតុនេះហើយខ្ញុំបានប្ដេជ្ញាចិត្តផ្លាស់ប្ដូរនិងសិក្សារៀនសូត្រតាមថ្នាក់
រៀននេះ”។

        ដោយជួបការលំបាកអំពីបញ្ហាជួលកន្លែងនិងបំពាក់សំភារៈ បានជា
សិក្ខាកាមម្នាក់ៗបង់ប្រាក់ប្រមាណ៣ហ្មឺនដុង(ស្មើនឹងមួយដុល្លារ៥កាក់)ក្នុង
មួយខែ។ ទន្ទឹមនេះមិត្តរួមការងារជាច្រើននាក់របស់លោកTiepក៏ប្រកៀកស្មា
ជាមួយលោកក្នុងសកម្មភាពបង្រៀនភាសាអង់គ្លេសឥតគិតថ្លៃសំរាប់និស្សិត
ផងដែរ។ទៅអនាគតលោកគ្រោងនឺងកសាងសហគមន៍រៀនភាសាអង់គ្លេស
តាមបណ្ដាញអ៊ីនធឺណែត ដើម្បីបង្កភាពងាយស្រួលដល់និស្សិតព្រមទាំងបង្កើន
សមត្ថភាពតភ្ជាប់ការងាររវាងយុវវ័យទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ