យុវជនមួយរូបនៅទីក្រុង Hue ផ្សព្វផ្សាយដួនច្នៃប្រឌិតពីស្លឹកផ្កាឈូកទៅកាន់ពិភពលោក

(VOVWORLD) -  ជាមួយនឹងបំណងប្រាថ្នាបង្កើតវត្ថុអនុស្សាវរីយ៍មួយ ដែលផ្សាភ្ជាប់ជាមួយទីក្រុង Hue  យុវជន  Nguyen Thanh Thao ( ដែលមានវ័យ ៣០ ឆ្នាំរស់នៅខេត្ត Thua Thien-Hue) បានធ្វើដួនពីស្លឹកផ្កាឈូកដ៏វិសេសវិសាល ដោយបន្សល់នូវចំណាប់អារម្មណ៍ជាច្រើនសម្រាប់អ្នកដំណើរទាំងជិតទាំងឆ្ងាយ។ ផលិតផលច្នៃប្រឌិតរបស់លោកបានឈ្នះពានរង្វាន់ថ្នាក់ A នៅក្នុងការប្រកួតប្រជែងនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយកាលានុវត្តន៍ភាពថ្មីនៃខេត្ត Thua Thien - Hue ឆ្នាំ ២០១៩។

យុវជនមួយរូបនៅទីក្រុង Hue ផ្សព្វផ្សាយដួនច្នៃប្រឌិតពីស្លឹកផ្កាឈូកទៅកាន់ពិភពលោក - ảnh 1 លោក Nguyen Thanh Thao ជាមួយនឹងផលិតផលដួនស្លឹកឈូករបស់ខ្លួន

ដោយត្រូវបានគេចាត់ទុកថាជាសម្រស់នៃវប្បធម៌ រូបភាពដួនស្លឹកមិនត្រឹមតែជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជា “គ្រឿងអលង្ការ” ដែលជួយលើកតម្កើង ភាពស្រស់ស្អាតរបស់នារីវៀតណាមទៀតផង។ លើសពីនេះទៅទៀត  ដួនក៏ជាផលិត ផលទេសចរណ៍ ដើម្បីផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមមកកាន់មិត្តភក្តិអន្តរជាតិ។ ដោយគោលបំណង  បង្កើតផលិតផលអនុស្សាវរីយ៍ដែលផ្សាភ្ជាប់ជាមួយ Hue ដើម្បីឱ្យមនុស្សកាន់តែច្រើនស្គាល់អំពី Hue នោះ ទើបយុវជន  Nguyen Thanh Thao បានបង្កើតឡើងដួនស្លឹកផ្កាឈូកដ៏វិសេសវិសាលនេះឡើង។

ចែករំលែកអំពីនិស្ស័យជាមួយដួនស្លឹកផ្កាឈូក លោក Thao បានឲ្យដឹងថា កាលនៅសាលារៀន លោកបានចាប់ផ្តើមអាជីវកម្មតាមរយៈការគូរគំនូរ។ ក្នុងអំឡុងពេលសិក្សា លោកមានឱកាសទំនាក់ទំនងជាមួយភ្ញៀវទេសចរជាច្រើន ហើយបានស្ដាប់ភ្ញៀវទេសចរជាច្រើនគេសំណេះសំណាលថា នៅទីក្រុង Hue មានផលិតផលទេសចរណ៍ជាច្រើនក៏ពិតមែន  ប៉ុន្តែនៅពេលមកដល់ទីនេះ វាពិបាកក្នុងការជ្រើសរើសផលិត ផលវិសេសវិសាលដែលជានិមិត្តរូបណាស់។ លោក Thao តែងតែបារម្ភអំពីបំណងប្រាថ្នារបស់ភ្ញៀវទេសចរ ហេតុដូច្នេះ ចាប់តាំងពីឆ្នាំ ២០១៧ លោក Nguyen Thanh Thao បានចាប់ផ្តើមស្វែងរកនិងសិក្សាពីស្លឹកជាច្រើនដើម្បីប្រែក្លាយទៅជាវត្ថុធាតុដើមថ្មីក្នុងសិល្បៈក៏ដូចជាសម្រាប់ធ្វើវត្ថុអនុស្សាវរីយ៍។ ហើយស្លឹកឈូកបានធ្វើឲ្យលោកចាប់អារម្មណ៍ហាក់ដូចជាមាននិស្ស័យអញ្ចឹង។

យុវជនមួយរូបនៅទីក្រុង Hue ផ្សព្វផ្សាយដួនច្នៃប្រឌិតពីស្លឹកផ្កាឈូកទៅកាន់ពិភពលោក - ảnh 2លោក Nguyen Thanh Thao កំពុងណែនាំពីដួនស្លឹកឈូក 

លោក Thao បានចាត់ទុកថា ដួននិងផ្កាឈូកគឺជារូបភាពនិមិត្តរូបនៅទីក្រុង Hue ផងដែរ។ លោក Nguyen Thanh Thao បានសំណេះសំណាលថា៖ “ដើម្បីមានផលិតផលធ្វើពីស្លឹកឈូកដូចសព្វថ្ងៃនេះ គឺកាលពីមុន ខ្ញុំបានស្វែងយល់អំពីលក្ខណៈទាំងអស់របស់ស្លឹកធម្មជាតិ។ មុននោះគឺស្លឹកដើមពោធិ៍ បន្ទាប់មកស្លឹកផ្កាឈូក។ ដំបូងឡើយខ្ញុំបានស្រាវជ្រាវស្លឹកផ្កាឈូកដើម្បីធ្វើរូបគំនូរ ប៉ុន្ដែក្នុងអំឡុងពេលសិក្សាស្លឹកឈូកខ្ញុំបានឃើញលក្ខណៈពិសេសរបស់ស្លឹកផ្កាឈូកក្នុងការធ្វើដួនដែរ”។

ឆ្លងកាត់រយៈពេលច្រើនថ្ងៃ ស្រាវជ្រាវនិងធ្វើផង ទីបំផុត ផលិតផលដួនធ្វើពីស្លឹកផ្កា ឈូកក៏បានចេញជារូបរាង។ ផលិតផលដួនស្លឹកផ្កាឈូករបស់ Thao មានរូបរាងពិសេសដោយភ្ជាប់នូវលក្ខណៈផ្ទាល់ខ្លួនរបស់វាបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមលោក Thao ដើម្បីបង្កើតបានដួនស្លឹកផ្កាឈូកដ៏ល្អឥតខ្ចោះមួយ ត្រូវឆ្លងកាត់ដំណាក់កាលល្អិតល្អន់ច្រើនដែរ។ សម្រស់របស់ដួនមិនត្រឹមតែស្ថិតលើ ពណ៌បៃតងតែរបស់ស្លឹកឈូកតែប៉ុណ្ណោះទេ ថែមទាំងដោយសារតែបន្ទាត់លើស្លឹកដែលមិនដូចគ្នា គួរឱ្យចាប់អារម្មណ៍ណាស់។ លោក Thao បានឲ្យដឹងថា៖ “ដើម្បីធ្វើបានផលិតផលដួនពីស្លឹកឈូកត្រូវចាំថា ដួននោះត្រូវធន់បានភ្លៀងនិងកំដៅព្រះអាទិត្យ។ ដូច្នេះខ្ញុំបានសិក្សាយ៉ាងប្រុងប្រយ័ត្ន ពីរបៀបធ្វើយ៉ាងម៉េចដើម្បីឲ្យស្លឹកផ្កាឈូកអាចទប់ទល់នឹងភ្លៀងផងនិងកំដៅថ្ងៃផង”។

យុវជនមួយរូបនៅទីក្រុង Hue ផ្សព្វផ្សាយដួនច្នៃប្រឌិតពីស្លឹកផ្កាឈូកទៅកាន់ពិភពលោក - ảnh 3ដួនស្លឹកឈូក 

ជាលើកដំបូង ដួនស្លឹកផ្កាឈូករបស់លោក Nguyen Thanh Thao បានបង្ហាញដល់អ្នកទាំងអស់គ្នាក្នុងកំឡុងពេលផ្លាស់ប្តូរវប្បធម៌វៀតណាម - កូរ៉េខាងត្បូងនៅសារៈមន្ទីរសិល្បៈ XQ ប៉ាក់ នៃទីក្រុង Hue។ ចាប់តាំងពីពេលនោះមក មិនត្រឹមតែភ្ញៀវទេសចរប៉ុណ្ណោះទេ សូម្បីតែប្រជាជនក្នុងស្រុកក៏មានការចង់ដឹងចង់ឃើញនិងចាប់អារម្មណ៍ពីផលិតផលសិប្បកម្មដ៏វិសេសវិសាលនេះផងដែរ។ ផលិតផលដួនស្លឹកផ្កាឈូករបស់លោក Thao ក៏ត្រូវបានក្រុមហ៊ុនវៀតណាមជាច្រើននៅទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុង Da Nang ចង់ទិញ។ សហគ្រាសមួយចំនួននៅឯប្រទេសថៃនិងកូរ៉េខាងត្បូងក៏បានទាក់ទងទៅនឹងការបញ្ជាទិញផងដែរ។ បច្ចុប្បន្នដួនស្លឹកផ្កាឈូកនីមួយៗត្រូវបានលក់ក្នុងតម្លៃប្រហែល ២៥ម៉ឺនដុង។ និយាយអំពីដួនស្លឹកផ្កាឈូករបស់លោក Thao កវី Vo Que បានឲ្យដឹងថា៖ “នៅពេលយើងកាន់ដួនស្លឹកផ្កាឈូក យើងតែងតែឃើញពីភាពច្នៃប្រឌិតថ្មី ពីព្រោះយើងបានឆ្លៀតយកប្រយោជន៍ពីប្រភេទមួយដែលយើងធ្លាប់គិតថា ស្លឹកផ្កាឈូកមិនអាចប្រើប្រាស់បាន។ បច្ចុប្បន្ននេះ ទីក្រុង Hue   ដែលបង្កើតបឹងដ៏ធំមួយសម្រាប់ការដាំផ្កាឈូក ក្នុងគោលបំណងបង្កើតសោភណ្ឌភាពឲ្យទីក្រុង ដើម្បីនាំមកលក្ខណៈថ្មី សម្រាប់វិស័យទេសចរណ៍។ ប្រជាជនទីក្រុង Hue ហាក់ដូចជាកំពុងបណ្តោយអារម្មណ៍ ជាមួយផ្កាឈូក ហើយរីករាយដោយឃើញផ្កាឈូកបានឌិតជាប់ក្នុងដួងចិត្តរបស់ភ្ញៀវទេសចរក៏ដូចជាអ្នកដែលស្រឡាញ់ទីក្រុង Hue”។

បច្ចុប្បន្ននេះ ផលិតផលដួនស្លឹកផ្កាឈូករបស់លោក Nguyen Thanh Thao បានបង្កើតភាពស្រស់ស្អាតនៃដីនិងមេឃ។ ស្លឹកផ្កាឈូកបានគ្របដណ្តប់នៅលើដួន ដែលភ្ជាប់ជាមួយព្រលឹងជាតិ បានក្លាយទៅជាផលិតផលសិល្បកម្មដ៏វិសេសវិសាល  ដើម្បីផ្ញើជូនភ្ញៀវគ្រប់ទិសទី ពេលមកដល់ទីក្រុង Hue។ ផលិតផលនេះ ក៏មានវត្តមាននៅគ្រប់តំបន់ទាំងក្នុងនិងក្រៅប្រទេសដូចជា ថៃ និងកូរ៉េខាងត្បូងជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ