|
សេដ្ឋីវេលា Tran Ngoc Dinh (Image: VOV World) |
(VOVworld) - នាឡិកាព្យួរជញ្ជាំង។ នាឡិកាដាក់បង្ហាញជាប់ៗគ្នាក្នុងទូកញ្ចក់។ នាឡិកាលើដំបូលទូក្នុងហាងមួយរបស់លោក Tran Ngoc Dinh ដែលមានផ្ទៃដីត្រឹម
តែ១៥ម៉ែត្រក្រឡាស្ថិតជ្រៅក្នុងវិថីបុរាណនៅមណ្ឌលរដ្ឋធានីហាណូយ។ប៉ុន្តែនេះ
គឺជាអាស័យដ្ឋានដ៏ស្និទស្នាលរបស់អ្នកសម្រាំងនាឡិកាចាស់ឬបុរាណ។សូម
អញ្ជើញលោកអ្នកនាងជួបជាមួយសេដ្ឋីវេលានេះតាមរយៈបទយកការរបស់
អ្នកយកព័ត៌មាន Phuong Lien ក្រោមចំណោមជើងថា៖ “រឿងនិទានរបស់
សេដ្ឋីវេលា”។
“ខ្ញុំវិលត្រឡប់មកពីកងទ័ពវិញ។មុននោះខ្ញុំបានបំរើនៅមណ្ឌលហ្វឹកហាត់ប្រយុទ្ធ។ខ្ញុំលក់និងជួសជុលនាឡិកាបុរាណរយៈពេល៤០ឆ្នាំហើយគឺតាំងពីឆ្នាំ១៩៧៩មក។ខ្ញុំមានអាយុ៦២ឆ្នាំហើយ។ម្សិលមិញខ្ញុំបានទៅចូលរួមមង្គលការដោយហេតុនេះ
ក៏សិតវែកសក់បន្តិចឲ្យមើលទៅក្មេង។”
សំលេងសើចក្អាកក្អាយរបស់អតីតយុទ្ធជន Tran Ngoc Dinh លាយឡំជាមួយសម្លេង
ទ្រនិចនិងជួងនាឡិការាប់សិបគ្រឿងក្នុងហាង។ថ្ងៃធ្វើការរបស់លោកម្ចាស់ហាង
លក់និងជួសជុលនាឡិកាបុរាណគឺរាល់សកម្មភាពជាបន្តបន្ទាប់ដូចជាឧទ្ទេសនាម
នាឡិកានោះបំភ្លឺចំងល់របស់អតិថិជននេះឬពិគ្រោះយោបល់ជ្រើសរើសនាឡិកា
ជាដើម។វែនតាដងមាសធ្លាក់ដល់ច្រមុះរបស់លោកពីពេលណាក៏មិនដឹង។
“បាទ!បងមើលនេះ ...បាទ!ប្អូនមើលទៅ... នេះជាលំអិតក្បាច់រចនា។នាឡិកា
បុរាណនេះមានកំណើតពីទីក្រុង New York។ ពួកគេមិនផលិតនាឡិកាដូចនេះ
ទៀតទេ។”
|
ហាងជួសជុលនាឡិការបស់លោក Tran Ngoc Dinh (Image: VOV World) |
តាំងពីអាយុ ១៤ - ១៥ ឆ្នាំ លោក Dinh បានស្រាឡាញ់ស្រាវជ្រាវនិងជួសជុល
“ម៉ាស៊ីនពេលវេលា”។ ប៉ុន្តែក្រោយវិលត្រលប់ពីកងទ័ពវិញលោក Dinh ទើប
មានឱកាសធ្វើការងារសំណប់របស់ខ្លួន។
“មិនដឹងយ៉ាងម៉េចខ្ញុំលក់បាននាឡិកាOmega នាថ្ងៃធ្វើការដំបូង។និឡាកានេះ
ត្រូវបានដឹកជញ្ចូនពីភាគខាងត្បូងវៀតណាមមក។សម័យនោះគ្នានអ្នកណា
លក់នាឡិកាទេ។មុននោះផ្ទះខ្ញុំស្ថិតនៅផ្សារលក់នាឡិកាលើវិថី Ton Duc Thang
(ទីក្រុងហាណូយ)។បន្ទាប់ពីចាប់ផ្តើមអាជីវកម្មរបស់ខ្លួនខ្ញុំក៏គិតដល់ការរៀន
ជួសជុលនាឡិកា។ប្រសិនបើយកនាឡិកាទៅអោយគេជួសជុលនោះគឺយឺត
យ៉ាវណាស់។មានបងម្នាក់នៅផ្សារនោះបានបង្រៀនខ្ញុំជួសជុលនាឡិកា។គាត់ប្រាប់ខ្ញុំថាគ្មានអ្វីប្រសើរជាងបទពិសោធន៍ជាក់ស្តែងទេ។”
យ៉ាងហ្នឹងហើយតែ “សេដ្ឋីវេលា” នេះធ្លាប់មិនអាចបើកហាងផ្ទាល់ខ្លួនក្នុងរយៈ
ពេលរបបអោបក្រសោប។លោក Dinh ត្រូវលក់នាឡិកាដោយសម្ងាត់។អតិថិជន
នានាដែលបានមកហាងដើម្បីផ្លាស់ប្តូរឬជួសជុលនាឡិកាសុទ្ឋតែជាអ្នកមាន
ចំណូលចិត្តរួមតែប៉ុណ្ណោះ។ក្រោយរយៈពេល៤០ឆ្នាំកសាងកិត្យានុភាពអតិថិជន
របស់លោក Dinh គឺមានទាំងជនចាស់ជរាផងយុវជនផង។សូម្បីតែជនវៀតណាមនៅ
បរទេសមានឱកាសវិលមកប្រទេសវិញក៏មកហាងនាឡិការបស់លោក Dinh ដែរ។
“ខ្ញុំឈ្មោះNghiem។ខ្ញុំស្គាល់លោក Dinh បានប្រហែល១០ឆ្នាំហើយ។ លោក Dinh ចេះច្បាស់អំពីនាឡិកាចាស់និងបុរាណ។អ្នកចូលចិត្តនាឡិកាបុរាណក្នុងទូទាំង
ប្រទេសសុទ្ធតែស្គាល់លោក Dinh។ មាននាឡិកាបុរាណបន្លំជាច្រើននាបច្ចុប្បន្ន។ គ្រាន់តែមើលមួយភ្លែតលោក Dinh ដឹងថានាឡិកាផលិតឆ្នាំណាម៉ាស៊ីនបែបណា។
លោក Dinh សម្រាំងទុកនាឡិកាច្រើនណាស់។ ហេតុនេះទើបយើងហៅគាត់ថា “សេដ្ឋីពេលវេលា”។”
ចំណូលចិត្តនាឡិកាបានជួយលោក Dinh មានសម្រាំងនាឡិកាមួយដែលគ្មាន
អ្នកណានៅទីក្រុងហាណូយមានឡើយ។ នាឡិកាដៃ Chopard Limited Edition
ដាំពេជ្យ ៨ គ្រាប់មានតំលៃ៥ពាន់ដុល្លាអាមេរិកដាក់តាំងក្នុងទូកញ្ចក់ក្នុងហាង។
បន្ទាប់មកគឺនាឡិកាដៃ Rolex ម៉ូដែល 16233 ធ្វើពីមាសសុទ្ឋមានដាំពេជ្រ។ល។
តាមលោក Dinh បានឲ្យដឹងថា៖នាឡិកាថ្លៃមិនត្រឹមតែអាស្រ័យទៅលើម៉ូដែល
កម្រប៉ុណ្ណោះទេគឺអាស្រ័យទៅលើការរចនាដ៏ប្រណិតផងដែរ។
“នេះគឺជានាឡិកាដែលខ្ញុំបានទៅស្វីសដើម្បីទិញមក។នាឡិកានេះមានដាំពេជ្យ
ខ្មៅដោយដៃផ្ទាល់និងមានអាយុ៨៥ឆ្នាំហើយដែលផលិតនៅទីក្រុង Zurich ស្វីស។គ្រានោះខ្ញុំទិញនាឡិកានេះដោយចំនួនប្រាក់ ៦ រយ franc ស្វីស។ នាឡិកានេះ
មានតំលៃ ១៥ លានដុងនាបច្ចុប្បន្ន។ចំណែកមួយនេះគឺនាឡិកា Omega Constellation ស្រោបមាសមុខប្រាំបីដូចពីងពាងនិងត្រូវបានផលិតនាទសវត្ស ៦១ ទើបអតិថិជន
ចូលចិត្ត។តំលៃនៃនាឡិកា Omega នេះបើមានដាំពេជ្រគឺប្រហែល៣០លានដុង។
នាឡិកា Omega គុណភាពល្អណាស់។”
|
លោក Tran Ngoc Dinh កំពុងជួសជុលនាឡិកាដៃ Rolex (Image: VOV World) |
ហួសហើយពេលវេលាដែលលោក Dinh ត្រូវជួសជុលនាឡិកាដើម្បីរកស៊ីនោះ។
សព្វថ្ងៃលោក Dinh ប្រកបរបរនេះដោយសារចំណង់ចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ។យ៉ាងណាមិញចំណូលប្រចាំខែរបស់លោកអាចកើនឡើងរហូតដល់៣០លានដុង
នោះ។
“ក្នុងរយៈពេលរបបអោបក្រសោបចំណូលពីរបរនេះខ្ពស់ណាស់។សំអាតនាឡិកា
ទទួលបាន៣ទៅ៥ដុង។ក្នុងពេលសាច់ជ្រូកមានតំលៃត្រឹមតែ១ដុងប៉ុណ្ណោះ។ឥឡូវនេះខ្ញុំធ្វើការដោយសារតែចំណង់ចំណូលចិត្ត។ឧទាហរណ៍ថ្លៃសំអាត
នាឡិកា Omega យក ២០០ ពាន់ដុង។ ក្នុងពេលនាឡិកា Poljot របស់រុស្ស៊ីមាន
តំលៃត្រឹមតែ ១០០ ពាន់ដុងប៉ុន្តែស្មុគស្មាញណាស់។”
សំណេះសំណាលបណ្តើរដៃសំអាតនាឡិកា Rolex បណ្តើរខ្សែភ្នែកចោលទៅតាម
សូរសម្លេងទ្រនិចនាឡិការាប់ពាន់គ្រឿងក្នុងហាង។ប្រកបរបរដែលលោកស្រឡាញ់
គឺជាសុភមង្គលមួយ។ ប៉ុន្តែកូនប្រុសចំនួន ២ នាក់របស់លោក Dinh សុទ្ធតែមិនបន្តរបរ
របស់ឪពុកទេ៕