រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu

Vovworld-ក្នុងពិធីជួបសំណេះសំណាលជាមួយយើងខ្ញុំនាពេលរសៀរល១វេជ្ជ​បណ្ឌិត
ពេទ្យទ័ព Tran Dinh Dung ប្រធានផ្នែកពេទ្យទ័ពនិងជាប្រធានមណ្ឌលសុខភាព កោះ
Tho Chuអោយដឹងថា៖លោកមានវត្តមាននៅទីនេះកាលពីខែតុលាឆ្នាំ២០១០។នេះក៍
ជាពេលវេលាដែល មណ្ឌលសុខភាព ពេទ្យទ័ព Tho Chuត្រូវបានបង្កើតឡើងផងដែរ។

ទៅប្រកបការងារនៅកោះបានរយះ១ថ្ងៃប៉ុណ្ណោះវេជ្ជ​បណ្ឌិតTran Dinh Dungបានចូលរួម
ករណីវះកាត់សម្ភពសង្រ្គោះបន្ទាន់១។នោះគឺលោកស្រីDo Thi Diem ​ដែលមិនអាច
សម្រាលកូនតាមធម្មតាបាន។ការវះកាត់ ទទួលបាន​ជោគជ័យ ដោយសារវេជ្ជ​បណ្ឌិត
Tran Dinh Dungសង្រ្គោះបានទាំងអ្នកម្តាយនិងទារក។វេជ្ជ​បណ្ឌិតTran Dinh Dungរំលឹក
ឡើងវិញថា៖“ខ្ញុំរៀនផ្នែកសម្ភពបានរយះពេល២ខែប៉ុណ្ណោះ។ពេលនោះ មេឃកំពុងមាន
ព្យុះ     និងគ្មានកូបាល់ទេ។យើងខ្ញុំប្រជុំនិងសំរេចដំណើរការវះកាត់សម្ភពនិងទទួល
បានជោគជ័យ   “។


                    

រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu - ảnh 1
វេជ្ជបណ្ឌិតពេទ្យទ័ព Tran Dinh Dung(រូបថត​Internet)

មុននេះប៉ុ​ន្មានខែវេជ្ជ​បណ្ឌិតTran Dinh Dungបានវះកាត់ករណីរលាកខ្នែងពោះវៀន
សំរាប់យុទ្ឋជនការពារព្រំដែនLe Van Hong  ប្រកបដោយជោគជ័យ។វេជ្ជ​បណ្ឌិតTran
Dinh Dungអោយដឹងថា៖“ តាមរយះការពិនិត្យខ្ញុំឃើញថា៖ជំងឺរបស់អ្នកជំងឺគឺធ្ងន់ធ្ងរ
ណាស់ប្រសិនជា    មិនវះកាត់ អ្នកជំងឺនឹងស្លាប់។ខ្ញុំបាន​ដំណើរការវះកាត់ដោយមានការ
ជួយឧបត្ថម្ភរបស់ជន២នាក់ទៀត។ខ្ញុំទទួលជោគជ័យក្រោយរយះពេល២ម៉ោង វះកាត់។ឥឡូវនេះ អ្នកជំងឺបាន​មានសុខភាពល្អនិងអាចលេងកីឡាឡើងវិញ “។

ក្នុងរយះពេល៣ឆ្នាំប្រកបការងារនៅ​កោះនេះវេជ្ជ​បណ្ឌិតTran Dinh Dungទទួលបាន​ជំនឿ
ជាក់ការគោរពរាប់អានរបស់កងទ័ពនិងអ្នកឃុំ Tho Chau។រសៀលណាក៍ដូចជារសៀល
ណាដែរគ្រួសារលោកស្រី Nguyen Thi My Hiep ដែលក្នុងនោះមានTran Minh Vu ជាកូន
ប្រុសរបស់លោកស្រីនៅភូមិBai Ngu ឃុំ Tho Chau​សុទ្ឋតែមកសាកសួរសុខទុក្ខវេជ្ជ​បណ្ឌិត
Tran Dinh Dung។លោកស្រី Hiep អោយដឹងថា៖ពេលកើតកូនជីវិ​តរបស់ទារកជួបប្រទះ
នឹងគ្រោះថ្នាក់។បើសិនជាគ្មានវេជ្ជ​បណ្ឌិតTran Dinh Dungក្មេងមិនអាចរស់បានឡើយ។ លោកស្រី Hiepចែករំលែកថា៖“ ពេលនោះសម្រាលកូនតាមធម្មតាពិបាកណាស់គ្រួសារ
ខ្ញុំបានសំរេចថា៖ដំណើរការវះកាត់។និង  គ្រួសារខ្ញុំមានជំនឿជាក់ទាំងស្រុងទៅលើ  វេជ្ជបណ្ឌិតTran Dinh Dung។ វេជ្ជ​បណ្ឌិតTran DinhDungនិងបណ្តាសហវិជ្ជាជីវះបានថែទាំ
ខ្ញុំក្នុងអំឡុង២០ថ្ងៃ។អ្នកកោះមានការដឹងគុណជាច្រើនចំពោះ វេជ្ជ​បណ្ឌិតTran Dinh Dung “។

​​​​​​​​​​​​​                     

រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu - ảnh 2
វេជ្ជបណ្ឌិតTran Dinh Dungនិងចៅ Tran Minh Vu (រូបថត​Internet)

មនោសញ្ចេតនារបស់អ្នកកោះចំពោះវេជ្ជ​បណ្ឌិតTran Dinh Dungគឺច្រើនដល់ប៉ុន្នឹង
ដោយសារពីយូរណាស់មកហើយវេជ្ជ​បណ្ឌិតTran Dinh Dungនៅចាត់ទុកការព្យាបាល
ជំងឺនិងសង្រ្គោះជីវិតរបស់អ្នកជំងឺនៅកោះដាច់ស្រយាលនេះជាភរកិច្ចប្រយុទ្ឋរបស់ខ្លួន
និងយុទ្ឋមិត្តនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ