រឿងស្តីអំពីបណ្ដាបុគ្គលិកប្រៃសណីយ៍
PHUONG LIEN -  
(VOVWORLD) - ប្រសិនបើ email messages ឬ chat លើ Facebook បានក្លាយទៅជាធុញទ្រាន់ គឺគួរឲ្យចាប់អារម្មណ៍ណាស់ បើមិត្តផ្ញើសំបុត្រសរសេរដោយដៃតាមផ្លូវប្រៃសណីយ៍។ ដើម្បីសំបុត្ររបស់លោកអ្នកមកដល់ដៃអ្នកទទួលគឺត្រូវការការមានជួយឧបត្ថម្ភរបស់ បណ្ដាបុគ្គលិកប្រៃសណីយ៍។ សូមអញ្ជើញលោកអ្នកនាង ស្វែងយល់អំពីការងារធ្វើរបស់បុគ្គលិកប្រៃយសនីយ៍ក្នុងបទយកការរបស់អ្នកយកព័ត៌មាន Phuong Lien។
បងស្រី Dao Thanh My បុគ្គលិកប្រៃសណីយ៍មួយរូប ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំបំពេញការងារនៅទីនេះ |
«សេវាកម្មនៅទីនេះស្អណាស់! បណ្ដាបុគ្គលិកប្រៃសណីយ៍និយាយភាសាអង់គ្លេស ស្ទាត់ណាស់ហើយណែនាំដោយសុទ្ធចិត្ត។ ពេលដែកយើងខ្ញុំសួរឲ្យដឹងផ្លូវ ពួកគេបានណែនាំដោយស្មោះសរ ហើយជូនខ្ញុំផែនទីទីកុ្រងមួយទៀត។»
នៅម៉ោង ៨ ព្រឹក នៅប៉ុស្តិ៍ប្រៃសណីយ៍ Luong Van Can ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ បងស្រី Dao Thanh My បុគ្គលិកប្រៃសណីយ៍មួយរូប ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំបំពេញការងារនៅទីនេះ កំពុងរាក់ទាក់ទទួលលោក Daniel ភ្ញៀវទេសចរណ៍ស្វីសមួយរូប ផង ថ្លឹងនិងវេច សំបុត្រសំរាប់អតិថិជនផង។ ថ្ងៃធ្វើការរបស់បុគ្គលិកប្រៃសើណីយ៍មួយរូបត្រូវបានចាប់ផ្តើមដូច្នេះ។ បងស្រី Dao Thanh My បានចែករំលែកថា៖
«មុននេះ ការងារទាំងអស់នៅទីនេះត្រូវបានធ្វើដោយដៃ ដូចជា ការវេចទំនិញនិងសំបុត្រស្នាម។ ដូច្នេះត្រូវចំណាយពេលវេលានិងកំលាំងកាយច្រើនណាស់។ក្នុងឱកាសពិសេស បរិមាណទំនិញនិងសំបុត្រដែលផ្ញើរទៀតគឺច្រើនណាស់។ យើងខ្ញុំត្រូវធ្វើការពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១១ - ១២ រាត្រីទើបហើយស្រេច។ ២ ខែមុនបុណ្យតេត បរិមាណអតិថិជនដែលមកផ្លាស់ប្តូរកើន ៣ ដងបើប្រៀបនឹងថ្ងៃធម្មតា ដូច្នេះ ដល់ម៉ោង ២ ម៉ោង ៣ រសៀលយើងខ្ញុំទើបបានញាំបាយពេលថ្ងៃត្រង់។»
បងស្រី Dao Thanh My បុគ្គលិកប្រៃសណីយ៍មួយរូប ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំបំពេញការងារនៅទីនេះ |
ដើម្បីបញ្ចូលតួរលេខឲ្យដ៏ត្រឹមត្រូវ ចងចាំឈ្មោះគ្រប់វិថីនិងរកមើលថ្លៃសេវ៉ាយ៉ាងឆាប់ៗដើម្បីបំរើអតិថិជន បងស្រី My បានជួបរឿងហេតុ «ស្ទើរសើចស្ទើរឃុំ» ជាច្រើន សម្បីតែ មានអនុស្សាវរីយ៍ដែលបងស្រីមិនអាចបំភ្លេចបានឡើយ ។
«អនុស្សារវីយ៍ដែលនាងខ្ញុំមិនអាចបំភ្លេចបានឡើយគឺនារដូវប្រឡងមហាវិទ្យាល័យ។ សេចក្តីចូលដំណឹងចូលរៀនរបស់សិស្យមួយរូបត្រូវសរសេរសុខអាស័យដ្ឋាន។ នាងខ្ញុំបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តទាក់ទងដោះស្រាយដោះស្រាយ ដើម្បីខ្មួយអាចចូល សក្សាយ៉ាងឆាប់ៗ។ នាងខ្ញុំមានក្តីសាប្បាយដ៏ក្រៃលែងដោយបានជួយដោះស្រាយល្អការងារនេះ។ ភ្ញាក់ផ្អើលបំផុតគឺ សិស្សរូបនោះបានរកមកដល់ប៉ុស្តិ៍ប្រៃសណីយ៍អរគុណ។ យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ »
ខុសពីបងស្រី My សហសេវិកមួយរូបរបស់គាត់ បងស្រី Nguyen Dieu Linh ដែលមានបទពិសោធន៍ ៣ ឆ្នាំបំពេញការងារនៅប៉ុស្តិ៍ប្រៃសណីយ៍ Luong Van Can បានចែករំលែកថា៖ ដើម្បីក្លាយទៅជាបុគ្គលិកប្រៃសណីយ៍ពូកែមួយរូបមិនស្រួលទេ។
«មនុស្សម្នានិយាយលេងថា នាងខ្ញុំមានការងារធ្វើស្រណុកមួយដោយបានអង្គុយ ក្នុងបន្ទាប់ត្រជាក់រាល់ថ្ងៃតែប៉ុណ្ណោះ។ ការពិតមិនសូវទេ។ នាងខ្ញុំត្រូវរៀនចាំមាត់លេខកូដ ប្រទេសទាំងឡាយលើពិភពលោក លេខកូដប្រៃសណីយ៍និងថ្លៃសេវ៉ានៃតំបន់និមួយៗទៀត។ ទន្ទឹមនឹងនោះ យើងខ្ញុំត្រូវរៀនទាំងក្រមសិលធម៌វិជ្ជាជីវៈទៀតផង។ នាបច្ចុប្បន្ន ប្រៃសណីយ៍មិនគ្រាន់តែមានសេវ៉ាកម្មប្រៃសណីយ៍ ប៉ុណ្ណោះទេថែមទាំង មានសេវ៉ាកម្មបើកប្រាក់សោធននិវត្តន៍ ប្រាក់ឧបត្ថម្ភសង្គម និងសេវ៉ាវេរលួយជាដើម។»
សេចក្តីស្នេហាចំពោះការងារធ្វើរបស់បងស្រី My និងបងស្រី Linh ជានិច្ចកាលទទួលបានការគោរពរាប់អាននិងការជួយឧបត្ថម្ភរបស់សហសេវិករបស់ខ្លួន។ បុគ្គលិកប្រៃសណីយ៍មួយរូប លោក Nguyen Van Tai បានចែលរំលែកថា៖
«បណ្ដាបុគ្គលិកជានារីធ្វើការនៅទីនេះនឿយហត់ណាស់ គ្មានពេលវេលាឈប់សំរាក់ទេ។ ព្រោះថា តំរូវការផ្ញើទំនិញសំបុត្រស្នាមរបស់អតិថិជនកាន់តែកើនឡើង។ បណ្ដាអ្នក់ស្រីធ្វើការយ៉ាងម៉ត់ចត់ ដោយទឹកចិត្តខ្លៀវក្លាកម្រមាន។»
នៅម៉ោង ៨ កន្លេះព្រឹក វិថីទីក្រុងហាណូយមានមនុស្សច្រើនឡើងៗ។ លោក Daniel ដាក់សំបុត្រចូលក្នុងប្រអប់សំបុត្រ សប្បាយរីករាយចាកចេញពីប៉ុស្តិ៍ប្រៃសណីយ៍ Luong Van Can។ ចំពោះបងស្រី My និងបងស្រី Linh និងបណ្ដាបុគ្គលិកប្រៃសណីយ៍ផ្សេងៗទៀត សេចក្តីសប្បាយជាប្រចាំថ្ងៃធ្វើការគឺសាមញ្ញណាស់។ នោះគឺស្នាមញញឹមមួយសេចក្តីអំណរគុណមួយ ឬការលើកទឹកចិត្តមួយរបស់អតិថិជនក៏គ្រប់គ្រាន់ដើម្បីការហត់នឿយទាំងប៉ុន្មានក៏រលាយអស់ទៅនិងកាន់តែស្រឡាញ់ការងារធ្វើរបស់ខ្លួនថែមទៀត៕
PHUONG LIEN