លោក Dang The Vy- គ្រូពេទ្យបានជក់ចិត្តនឹងជំនាញវិជ្ជាជីវៈរបស់ខ្លួន

(VOVWORLD) -“អស់រយៈពេល១៥ឆ្នាំបំពេញការងារព្យាបាលនិងជួយសង្គ្រាះអ្នកកើតជំងឺរបេង ដែលពួកគេសុទ្ធតែជាអ្នកជំងឺក្រីក្រនិងជាជនជាតិភាគតិច ហើយកម្រិតវប្បធម៌នៅ មានកំណត់។ ហេតុដូច្នេះបានជា អ្នកជំងឺម្នាក់ៗដែលត្រូវបានព្យាបាលឲ្យបានធូរសះ ស្បើយគឺជាសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ហើយនេះជាកម្លាំងចិត្តដើម្បីខ្ញុំកាន់ តែជក់ចិត្តនឹងវិជ្ជាជីវៈរបស់ខ្លួន”។ នេះជាការចែករំលែករបស់វេជ្ជបណ្ឌិត Dang The Vy ប្រធានដេប៉ាដឺម់ង់របេងនៃមន្ទីរពេទ្យរបេងនិងសួតក្នុងខេត្ត Ninh Thuan។ វេជ្ជបណ្ឌិត Vy ត្រូវបានអ្នកជំងឺនិង សហការីក្នុងមន្ទីពេទ្យស្រឡាញ់រាប់អានដោយទេពកោសល្យ និងសីលធម៌វិជ្ជាជីវៈរបស់គាត់។

លោក Dang The Vy- គ្រូពេទ្យបានជក់ចិត្តនឹងជំនាញវិជ្ជាជីវៈរបស់ខ្លួន - ảnh 1 វេជ្ជបណ្ឌិត លោក Dang The Vy

អ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យរបេងនិងសួតនៃខេត្ត Ninh Thuan នៅតែរក្សាជានិច្ចនូវចំណាប់អារម្មណ៍ដ៍ល្អអំពីវេជ្ជបណ្ឌិត Dang The Vy ប្រធានដេប៉ា ដឺម៉ង់របេង។ មិនត្រឹមតែប៉ុណ្ណោះ វេជ្ជបណ្ឌិត Vy ថែមទាំងជាគ្រូពេទ្យមួយរូបមាន ចំណងចំណូលចិត្តលើការងារថែទាំសុខភាពជូនប្រជាជនក្នុងតំបន់។ នាប៉ុន្មានឆ្នាំកន្លង ទៅ វេជ្ជបណ្ឌិត Vy បានជួយសង្គ្រោះអ្នកជំងឺរង់ជំងឺរបេងសួតធ្ងន់ធ្ង ក្នុងនោះមានអ្នក ជំងឺ Thi Mo អាយុ៨៥ឆ្នាំនៅភូមិ Van Lam ឃុំ Phuoc Nam ស្រុក Thuan Nam ខេត្ត Ninh Thuan ដែលចូលមន្ទីពេទ្យដោយអការៈក្តៅខ្លួនច្រើនថ្ងៃ សន្លប់ ពិបាកដកដង្ហើម និងគ្រោះអាសន្ននៃការស្លាប់ខ្ពស់។  បន្ទាប់ពីបានពិនិត្យនិងធ្វើតេស្តឈាម វេជ្ជបណ្ឌិត Vy បានវិនិច័្ឆយថា អ្នកជំងឺរលាកសួតនិងកើតហឺត។ ក្រោយរយៈពេលពីរសប្តាហ៍ សម្រាកនៅមន្ទីពេទ្យ អការៈជំងឺរបស់លោកយាយ Mo មានការធូរស្រាលច្រើន។ អ្នក ស្រី Chien Thi Mang សាច់ញ្ញាត្តិរបស់អ្នកជំងឺបានឲ្យដឹងថា ម្តាយរបស់អ្នកស្រីឧស្សា ហ៍ ទៅពិនិត្យជំងឺនៅដេប៉ាដឺម៉ង់សួតបានជាងបីឆ្នាំហើយ៖

        “វេជ្ជវបណ្ឌិត Vy បានពិនិត្យព្យាបាលជំងឺដោយយកចិត្តទុកដាក់និងផ្តាំផ្ញើអ្នកជំងឺ យ៉ាងម៉ត់ចត់។ លោកតែងតែសួរនាំអ្នកជំងឺជានិច្ច”។

        កាលពីឆ្នាំ១៩៩៨ ខណៈដែលបញ្ចប់មហាវិទ្យាល័យវេជ្ជសាស្ត្រ Hue វេជ្ជបណ្ឌិត Vy បានមកបំពេញការងារនៅមន្ទីរពេទ្យនៅស្រុក Binh Phuoc ខេត្ត Ninh Thuan។ ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៣ ត្រូវបានបំពេញភារកិច្ចនៅមជ្ឈមណ្ឌលសុខាភិបាល បំរុងនិងមជ្ឈមណ្ឌលបង្កាប្រឆាំងជំងឺសង្គម ខេត្ត Ninh Thuan។ បច្ចុប្បន្ លោកជាប្រ ធានដេប៉ាដឺម៉ង់របេង មន្ទីពេទ្យសួតនិងរបេង ខេត្ត Ninh Thuan។ ដើម្បីសហគមន៍ យល់ច្បាស់ថា ជំងឺរបេងអាចព្យាបាលសះស្បើយទាំងស្រុង ហើយអ្នកកើតជំងឺមិនត្រូវ គេរើសអើងនោះ បានជាលោករួមជាមួយសហការីបានធ្វើការផ្សព្វផ្សាយអំពីការងារ បង្ការប្រឆាំងជំងឺរបេង។ ទន្ទឹមជាមួយនោះ លោកបានតាមដានសុខភាពរបស់អ្នក ជំងឺ និងថែមទាំងពន្យល់ឲ្យអ្នកជំងឺសហការក្នុងដំណើរការព្យាបាល។ លោកក៏បានចំណាយពេលសួរសុខទុក្ខ ពិគ្រោះយោបល់នូវរបបអាហារនិងចាកថ្នាំទៀងទាត់។ តាម នៅះ អត្រាអ្នកកើតជំងឺរបេងត្រូវបានរកឃើញនិងព្យាបាលជាសះស្បើយនៅខេត្ត Ninh Thuan ទទួលបាន៩០%។ វេជ្ជបណ្ឌិត Dang The Vy មានប្រសាសន៍ដូច្នេះ៖

“គ្រប់អ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយគឺជាសេចក្តីសប្បាយសោមនស្សរីករាយក្នុងវិជ្ជាជីវៈរបស់ខ្ញុំ ជាការជម្រុញកម្លាំងចិត្តដើម្បីខ្ញុំកាន់តែមានមនសិការនឹងការ ងារ។ ខ្ញុំតែងតែខះខ្នែងលើកកម្ពស់វិជ្ជាជីវៈនិងបទពិសោធន៍ដើម្បីព្យាបាលជំងឺជួយដល់ប្រជាជន នោះក៏ជាចំណងចំណូលរបស់ខ្លួនចំពោះវិស័យសុខាភិបាលនេះតែម្តង”។

        ដោយមានការចូលរួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសុខភាពសាធារណៈ នោះ បានជា ជាច្រើនឆ្នាំបន្តបន្ទាប់ វេជ្ជបណ្ឌិត Dang The Vy ទទួលបានប័ណ្ណសរសើរ ពីព្រោះសម្រេចបានស្នាដៃជាច្រើនក្នុងការងារពិនិត្យនិងព្យាបាលជំងឺជួយប្រជាជន។ វេជ្ជបណ្ឌិត Thien Anh Khanh នាយករងមន្ទីពេទ្យរបេងនិងសួតខេត្ត Ninh Thuan បាន ឲ្យដឹងថា៖

        “ជាធម្មតា គិលានុបដ្ឋាន វេជ្ជបណ្ឌិតក៏ដូចជាក្រុមគ្រួសារគេ តែងតែបារម្ភខណៈ ដែលពួកគាត់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកជំងឺរបេងប្រចាំថ្ងៃ ប្រចាំម៉ោង។ ថ្វីត្បិត មានអ្នកសុំផ្លាស់ប្តូរការងារក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិត Vy នៅតែខិតខំបំពេញការ ងារយ៉ាងសកម្មដោយអស់ពីកម្លាំងកាយចិត្តក្នុងការជួយព្យាបាលអ្នកជំងឺគ្រប់ស្រទាប់ វណ្ណៈ”។

        វេជ្ជបណ្ឌិត Dang The Vy ជាវេជ្ជបណ្ឌិតមួយក្នុងចំណោមវេជ្ជបណ្ឌិតជាច្រើន ដែលកំពុងបំពេញការងារនៅក្នុងមន្ទីរពេទ្យេរបេងនិងសួតខេត្ត Ninh Thuan ដែលតែង តែបំពេញការងារទាំងយប់ទាំងថ្ងៃនៅដេប៉ាដឺម៉ង់មានកម្រិតហានិភ័យងាយឆ្លងជំងឺខ្ពស់ ដោយភាពជឿជាក់និងចំណងចំណូលចិត្តជាមួយវិជ្ជាជីវៈ។ លោកតែងតែសង្ឃឹមថា នឹងនាំមកនូវសុភមង្គលជូនដល់អ្នកជំងឺជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ