លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ

(VOVWORLD) -  មានអាយុ ៧៤ ឆ្នាំហើយ ប៉ុន្តែលោក Ho Van Sam  នៅភូមិ Na Ha ទី២  ឃុំ Chieng Mung ស្រុក Mai Son ខេត្ត Son La នៅតែមានចំណង់ចំណូលចិត្តខ្លាំងណាស់ក្នុងការចិញ្ចឹមសត្វឃ្មុំ។ បច្ចុប្បន្នគាត់កំពុងចិញ្ចឹមឃ្មុំជាង ១ពាន់សម្បុកដោយប្រមូលប្រាក់ចំណូលរាប់ពាន់លានក្នុងមួយឆ្នាំ។

 សូមប្រិយមិត្តស្តាប់សម្លេងនៅទីនេះ

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 1ជារៀងរាល់ថ្ងៃ លោក Ho Van Sam តែងតែត្រួតពិនិត្យ និងថែរក្សាហ្វូងឃ្មុំយ៉ាងយកចិត្តទុកដាក់ 

យើងខ្ញុំបានជួបជាមួយលោក Ho Van Sam នៅពេលដែលលោកកំពុងត្រួតពិនិត្យមើលសម្បុកឃ្មុំ។  គួរឱ្យភ្ញាក់ផ្អើលមែនដោយកាលនោះ ឃ្មុំរាប់ពាន់ក្បាលកំពុងហោះជុំវិញដើម្បីការពារសម្បុករបស់ខ្លួន ថ្វីត្បិតតែលោក Sam មិនបានពាក់ខោអាវការពារហើយគាត់គ្រាន់តែស្លៀកពាក់សម្លៀកបំពាក់ធម្មតា ប៉ុន្តែ ឃ្មុំមិនទិចគាត់ឡើយ។ គាត់បានសំណេះសំណាលថា៖ ដោយសារ ឃ្មុំទាំងនេះ គាត់បានចិញ្ចឹមតាំងពីយូរណាស់ មកហើយ បានជាពួកវាស្គាល់ម្ចាស់ហើយវាមិនប៉ះពាល់ដល់អ្នកថែទាំរបស់ខ្លួនទេ។

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 2ទោះបីជាមិនស្លៀកពាក់ខោអាវការពារប៉ុន្តែលោក Sam មិនខ្លាចម្មុំខ្ទិចឡើយដោយសាវាស្គាល់ម្ចាស់វាហើយ  

ក្រឡេកមើលទៅសម្បុកឃ្មុំក្នុងចំការស្ថិតក្នុងបរិវេនផ្ទះរបស់ខ្លួន លោក Ho Van Sam បានឲ្យដឹងថែមទៀតថា៖ មូលហេតុដែលលោកចាប់យកអាជីពចិញ្ចឹមឃ្មុំគឺកាលពីឆ្នាំ១៩៦៥ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាមធ្យមសិក្សាកសិកម្មនិងរុក្ខាប្រមាញ់ លោកបានស្ម័គ្រចិត្តទៅចាប់ផ្តើមអាជីពនៅខេត្ត Son La (ភាគខាងជើងវៀតណាម) ហើយលោកក៏មាននិស្ស័យជាមួយសត្វឃ្មុំដែរ។ នៅឆ្នាំដដែលនោះ ខេត្ត Son La បានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពិសោធន៍សម្រាប់ការថែរក្សាសត្វឃ្មុំ។ ដំបូងឡើយ មណ្ឌលនេះគ្រាន់តែស្រាវជ្រាវអំពីសត្វឃ្មុំធម្មជាតិពីព្រៃ យកទៅចិញ្ចឹមនៅក្នុងធុងឈើតែប៉ុណ្ណោះ។ បើទោះបីជាពូជឃ្មុំនេះផលិត នូវផលិតផលមានគុណភាពខ្ពស់មែន ប៉ុន្តែទិន្នផលទាបនិងមិនស្ថិរភាពឡើយ។ ដល់ឆ្នាំ ១៩៨១ លោក Sam ជាអ្នកបាននាំយកពូជឃ្មុំនៅពីប្រទេសអ៊ីតាលីមកចិញ្ចឹមនៅខេត្ត Son La តែម្តង។  

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 3ឃ្មុំដែលលោក Sam ចិញ្ចឹមមានពូជឈ្មោះថា  apis melli 

នៅពេលដែលមានយន្តការផ្លាស់ប្តូរថ្មី លោកបានបង្កើតក្រុមហ៊ុនទឹកឃ្មុំ  Son La ប៉ុន្តែ ដល់ឆ្នាំ១៩៩៣ ក្រុមហ៊ុនត្រូវបានរំលាយដោយសារការរកស៊ីខាតបង់ច្រើន។ យ៉ាងណាមិញ លោក Sam នៅតែប្តេជ្ញាចិត្តនឹងរបរចិញ្ចឹមសត្វឃ្មុំ ដោយលោកបានចិញ្ចឹមឃ្មុំត្រឹមតែ៧សម្បុកតែប៉ុណ្ណោះ ហើយលោកជួបតែការពិបាកផងនិងចំណូលទទួលបានមិនសូវច្រើនផង។ លោក Sam បានសំណេះសំណាលថា៖ “ការលំបាកដំបូងគឺយើងក៏មិនបានយល់ច្បាស់ពីសត្វឃ្មុំសពគ្រប់បែបយ៉ាង។ ទីពីរទៀតគឺយើងមិនស្គាល់ពីអាកាសធាតុនៅខេត្ត Son La។ ដើម្បីចិញ្ចឹមសត្វឃ្មុំបានគឺយើងត្រូវស្គាល់យ៉ាងជិតដិតអំពីប្រភពរបស់វា។ ម្យ៉ាងវិញទៀត ត្រូវស្គាល់ថា ចម្ការរបស់ប្រជាកសិករនៅទីណា ហើយក្នុងមួយឆ្នាំមានរដូវប្រមូលផលប៉ុន្មានផង ដើម្បីយកឃ្មុំទៅឲ្យវាក្រេបលម្អងផ្ការសម្រាប់ផលិតទឹកឃ្មុំ”។

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 4ដល់ពេលប្រមូលផល  

ពីដំបូងមានឃ្មុំតែ៧សម្បុកប៉ុណ្ណោះ លោក Ho Van Sam បានរៀនសូត្រយ៉ាងសកម្មនិងសន្សំទុកបទពិសោធនិងយល់ច្បាស់ពីលក្ខណៈជីវសាស្ត្ររបស់ប្រភេទសត្វឃ្មុំហើយព្រមទាំងបានអនុវត្តន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យា ទៅតាមពេលពេលវេលាសមស្រប លុះទទួលបានផលគួរសមដែរ។ ឆ្លងកាត់រយៈពេលជាង ៥០ ឆ្នាំប្រកបមុខរបរចិញ្ចឹមឃ្មុំមក រហូតដល់បច្ចុប្បន្ននេះ  គ្រួសាររបស់លោកត់ចិញ្ចឹមបានឃ្មុំជាង១ពាន់សម្បុក ហើយព្រមទាំងមានការលូតលាស់ទាំងនៅក្នុងនិងក្រៅខេត្ត ដោយប្រមូលបានផលគ្រប់ប្រភេទ ពោលគឺពីផលិតផលទឹកឃ្មុំសុទ្ធក៏ដូចជាលំអងឃ្មុំ...  ដែលមានគុណភាពល្អ។  ប្រាក់ចំណូលសរុបទទួលបានជាង ១,៥ ពាន់លានដុងក្នុងមួយឆ្នាំ។ លោក Ho Van Sam បានឲ្យដឹងថា៖ “បងប្អូនយើងខ្ញុំបានផ្តួចផ្តើមគំនិតគឺ ត្រូវស្រាវជ្រាវផែនការនិងផ្សាភ្ជាប់ក្រុមគ្រួសារជាមួយគ្នា ឲ្យក្លាយទៅជាខ្សែសង្វាក់ផលិតកម្មដែលមានគុណភាពខ្ពស់មួយ ដើម្បីឲ្យយើងអាចលុបបំបាត់នូវមូលដ្ឋានដែលផលិតទំនិញគ្មានគុណភាពក៏ដូចជាដើម្បីធានាឱ្យបាននូវពាណិជ្ជសញ្ញាទឹកឃ្មុំ Son La”។

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 5ទឹកឃ្មុំធម្មជាតិសុទ្ធសាធ Son La  

ផលិតផលធ្វើពីសត្វឃ្មុំ របស់គ្រួសារលោក Ho Van Sam មានក្លិនពិសេសនៃព្រៃភ្នំ ត្រូវបានលក់ទៅកន្លែងជាច្រើននៅទូទាំងប្រទេស ដោយមានតំលៃសមរម្យ ហើយអាស្រ័យលើរដូវកាល ដែល ទឹកឃ្មុំត្រូវបានលក់ក្នុងតម្លៃពី ១៥ម៉ឺន ទៅដល់ ៣០ម៉ឺន ដុង ក្នុងមួយលីត្រ ហើយទឹកដោះឃ្មុំមេមានតម្លៃប្រែប្រួលពី ១លាន២សែនទៅដល់១ លាន៥សែនដុងក្នុង១គីឡូក្រាម។ ដូច្នេះហើយ ត្រូវបានអតិថិជនពេញចិត្តជាខ្លាំង។ លោក Nguyen Thanh Long នៅឃុំ Chieng Le ទីក្រុង Son La បានឲ្យដឹងថា៖ "ទឹកឃ្មុំរបស់លោក Sam នៅខេត្ត Son La គឺមានរស់ជាតិឆ្ងាញ់ ហើយធម្មជាតិទៀត។ ជារឿយៗមិត្តភក្តិតែងស្នើឲ្យខ្ញុំជួយទិញផ្ញើរគេ។ ព្រោះគេពិនិត្យឃើញថា ឆ្ងាញ់ ធម្មជាតិសុទ្ធសាធ ទើបគេនាំគ្នាទិញជាហូរហែរយ៉ាងដូច្នេះ”។

លោក Ho Van Sam ប្រមូលបានប្រាក់រាប់ពាន់លានដុងជារៀងរាល់ឆ្នាំដោយប្រកបមុខរបរចិញ្ចឹមឃ្មុំ - ảnh 6  ប្រាក់ចំណូលសរុបដែលលោក Sam ទទួលបានជាង ១,៥ ពាន់លានដុងក្នុងមួយឆ្នាំ

ក្រៅពីគ្រួសាររបស់លោក Ho Van Sam នៅមានគ្រួសារជាង ១ពាន់គ្រួសារទៀតនៅខេត្ត Son La បានប្រកបមុខរបរចិញ្ចឹមឃ្មុំ។ ថ្វីត្បិតតែមុខរបរនេះមិនមែនជាមុខ របរថ្មីឡើយ ប៉ុន្តែដោយសារមានការព្យាយាមនិងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាល្អនឹងនាំមកនូវផលចំណេញខ្ពស់ដល់កសិករ។ ហេតុនេះហើយបានជា គ្រួសារលោក Ho Van Sam ក៏ដូចជាគ្រួសារចិញ្ចឹមឃ្មុំដទៃទៀតកំពុងសកម្ម រួមជាមួយស្ថាប័ននានា អនុវត្តន៍វិធានការចិញ្ចឹមឃ្មុំជឿនលឿន និងបង្កលក្ខណៈងាយស្រួលដើម្បីពង្រីករបរចិញ្ចឹមឃ្មុំ ព្រមទាំងធានាទីផ្សារសម្រាប់លក់ផលិតផលដែលបានផលិតពីឃ្មុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ