លោក Hoang Nhuan Cam - កវីដែលត្រូវបានមនុស្សច្រើនស្រឡាញ់ រាប់អាន
(VOVWORLD) - កវី Hoang Nhuan Cam កើតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៥២ ទើប តែបានលាចាកលោកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅទីក្រុង ហាណូយ ដោយជម្ងឺស្ទះផ្លូវដង្ហើមរាំរ៉ៃ។ អំឡុងពេលច្រើនឆ្នាំកន្លងទៅ កវីដែលត្រូវបានមនុស្សច្រើនស្រឡាញ់រាប់អានរូបនេះ ជាភ្ញៀវ កិត្តិយសដ៏ជិតស្និទ្ធជាមួយកម្មវិធីនានានៃវិទ្យុសម្លេងវៀតណាម។
កវី Hoang Nhuan Cam។ |
កវី Hoang Nhuan Cam ជាអ្នកនិពន្ធដែលទទួលបានការ ស្រឡាញ់រាប់អាននិងមនោ សញ្ចេតនារបស់មិត្តអ្នកអានជាច្រើន ជំនាន់ គ្រប់វ័យអាយុ គ្រប់វណ្ណៈ។ សិស្សានុសិស្ស និស្សិតវៀតណាមពី ជំនាន់មួយទៅជំនាន់មួយ មានការជក់ចិត្តចម្លងក្នុងសៀវភៅដៃរបស់ខ្លួននូវបទ កំណាព្យស្នេហារបស់លោកដូចជា ស្លឹកឈើដំបូង ណាត់ជួបគ្នាជាយូរ ណាស់ហើយចុងក្រោយអូនបានមក ជាដើម។កំណាព្យស្នេហារបស់ លោកពោរពេញទៅដោយទឹកដមផ្អែមល្អែម គួរឲ្យជក់ចិត្ត។ ក្រៅពី កំណាព្យស្នេហាសម្រាប់យុវវ័យ លោកក៏បាននិពន្ធបទកំណាព្យដ៏ វិសេសវិសាលជាច្រើនទៀតដែលរួមដំណើរជាមួយបុព្វហេតុតស៊ូនិងដំណើរការបដិវត្តន៍របស់ប្រជាជាតិ ក៏ដូចជាជញ្ជឹងគិតពីជោគវាសនា របស់មនុស្សទៀតផង។ កវី Hong Thanh Quang បានចែករំលែក ចំណាប់អារម្មណ៍ និងបណ្ដាអនុស្សាវរីយ៍អំពីកវី Hoang Nhuan Cam យ៉ាងដូច្នេះថា៖ “អនុស្សាវរីយ៍មានច្រើនណាស់ នៅពេលចូលក្នុងជួរកងទ័ព ខ្ញុំនិង បង Cam ជាមិត្តភក្តិជិតស្និទ្ធណាស់។ កម្រងកំណាព្យរបស់បង Cam កាល នៅក្មេង ក៏ដូចនឹងសម្លេងពីដួងចិត្តរូបខ្ញុំផ្ទាល់អញ្ចឹង ហើយការចាប់ អារម្មណ៍នោះបានដិតជាប់ក្នុងចិត្តខ្ញុំអស់មួយជីវិត។ មរណភាពរបស់ លោក គឺជាដំណឹងគួរឲ្យក្រៀមក្រំមិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះទេ ថែមទាំង ចំពោះអ្នកណាដែលស្រឡាញ់កំណាព្យទៀតផង”។
ទស្សនិកជនលើទូទាំងប្រទេស ក៏បានឃើញលោក Hoang Nhuan Cam ជាតួរអង្គម្នាក់ដោយមានការសម្ដែងគួរឲ្យចាប់អារម្មណ៍តាម រយៈតួរកវីក្នុងរឿង “វាសនាសំណាង” និងតួរគ្រូពេទ្យផ្កាលំចង់ក្នុងកម្មវិធី សំណើច “ជួបគ្នាចុងសប្ដាហ៍” ដែលធ្លាប់បានផ្សាយលើរលកទូរទស្សន៍ វៀតណាម។ លោកក៏ត្រូវបានស្គាល់ដល់ក្នុងនាមជាអ្នកនិពន្ធខ្សែភាព យន្តមួយរូបដោយមានស្នាដៃ ជាច្រើនដែលទទួលបានពានរង្វាន់ខ្ពស់ ដូចជារឿង រាត្រីបុណ្យ Long Tri ហាណូយសិសិររដូវឆ្នាំ១៩៤៦ និង ក្លិនស្មៅឆេះ។
មិនត្រឹមតែជាកវីម្នាក់ប៉ុណ្ណោះទេ លោក Hoang Nhuan Cam ថែមទាំងជាអ្នកបង្ហាញគួរឲ្យទាក់ទាញទៀតផង។ លោកធ្លាប់បានទៅ ស្មូតកំណាព្យនៅស្ថាប័ន បន្ទាយកងទ័ព និងសាលារៀនជាច្រើន ដោយទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួមផ្ទៀងស្ដាប់។ លោក Hoang Nhuan Cam ទន្ទេញចាំបទកំណាព្យស្ទើរតែទាំងអស់របស់ខ្លួន ហើយ ប្រាកដថា លោកជាអ្នកដែលសូត្រកំណាព្យរបស់ខ្លួនយ៉ាងពិរោះបំផុត និងគួរឲ្យទាក់ចិត្តបំផុត។ របៀបនិយាយឆ្លាតវៃ បត់បែន ពោរពេញទៅ ដោយភាពថ្លុកកំប្លែងរបស់លោក បានបង្កើតឡើងនូវរសជាតិដោយឡែកមួយ សម្រាប់កម្មវិធីផ្សាយសម្លេង ដែលគាត់បានអញ្ជើញចូលរួម។ អ្នក កាសែត Tran Nhat Minh ប្រធានគណៈកម្មការអក្សរសាស្ត្រសិល្បៈ វិទ្យុសម្លេងវៀតណាម បានចែករំលែកថា៖ “កវី Hoang Nhuan Cam បានផ្សាភ្ជាប់ជាមួយវិទ្យុសម្លេងវៀត ណាម តាមរយៈកម្មវិធីជាច្រើន ជាពិសេសគឺគណៈកម្មការផ្នែកអក្សរ សាស្ត្រសិល្បៈ។ មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេង ដោយ សារលោកបានបង្កើតឡើងម៉ាកយីហោដោយឡែកមួយ។ ខ្ញុំគិតថា ត្រូវតែចំណាយពេលវេលាយ៉ាងច្រើនទៀត ទើបរកឃើញមនុស្សម្នាក់ ដែលមានសម្លេង របៀបដំណាលរឿង របៀបធ្វើអត្ថាធិប្បាយពីកម្មវិធី អក្សរសាស្ត្រសិល្បៈយ៉ាងពិសេសដោយឡែកដូចនឹងកវី Hoang Nhuan Cam”។
កាលនៅរស់ កវី Hoang Nhuan Cam ធ្លាប់បានសរសេរបទកំណាព្យស្ដីពី សេចក្ដីស្លាប់ជាច្រើន។ ឥឡូវនេះ លោកបានលាចាកលោកទៅ ហើយពិភព ផ្សេងមួយកំពុងរង់ចាំលោក ប៉ុន្តែចំពោះកំណាព្យនិងរូបភាពរបស់លោកនៅតែដិតជាប់ នៅក្នុងបេះដូងរបស់ក្រុមគ្រួសារមិត្តភក្តិនិងអ្នកស្រឡាញ់លោកទាំងអស់គ្នាជារៀងរហូត៕