លោក Hoang Tuan Anh៖ ពីទូ ATM ចែកអង្ករដល់ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃ

(VOVWORLD) - ជម្ងឺរាតត្បាតសកល កូវីដ ១៩ កំពុងប៉ះពាល់និងបង្កឡើងការខូចខាត យ៉ាងធ្ងន់ធ្ងរទៅលើគ្រប់វិស័យ ចាប់ពីនយោបាយរហូតដល់សេដ្ឋកិច្ចសង្គមលើ ទូទាំងពិភពលោក ក្នុងនោះមានវៀតណាមផង។ ពេលដែលជម្ងឺរាតត្បាតបង្ក ឡើងការលំបាកជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺអ្នក ដែលមានប្រាក់ចំណូលទាប ក៏ជាពេលវេលាដែលស្មារតីជួយគាំពារគ្នា “ស្លឹកល្អ ការពារស្លឹករហែក” របស់ប្រជាជន វៀតណាមត្រូវបានបង្ហាញយ៉ាងជាក់លាក់ បំផុត។

លោក Hoang Tuan Anh៖ ពីទូ ATM ចែកអង្ករដល់ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃ - ảnh 1លោក Hoang Tuan Anh។ (រូបថត៖ thanhnien.vn)
នៅពេលជម្ងឺ កូវីដ ១៩ ផ្ទុះរាលដាលនៅវៀតណាម នាដើមខែមេសា ឆ្នាំ ២០២០ ទីក្រុងហូជីមិញបានអនុវត្តន៍ការរក្សាគម្លាតសង្គម។ ដូចនឹងសហគ្រាស ផ្សេងៗជាច្រើន ក្រុមហ៊ុន អវកាសខៀវ របស់លោក Hoang Tuan Anh ក៏ជួបការ លំបាកដែរ។ ប៉ុន្តែ ប្រការដែលធ្វើឲ្យលោកមានការសង្វែកចិត្តបំផុតនោះ គឺឃើញ ប្រជាជនក្រីក្រនៅជុំវិញត្រូវជួបប្រទះនឹងទុក្ខលំបាកវេទនាយ៉ាងខ្លាំង។ បន្ទាប់ពី ការពិចារណាជិត១សប្ដាហ៍ លោក Hoang Tuan Anh បានសម្រេចចិត្តរចនាទូ ATM ចែកអង្ករមួយ ដើម្បីជួយប្រជាជន ជាពិសេសគឺកម្មករ ពលករក្រីក្រមាន ស្បៀងអាហារក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត។
ទូ ATM អង្ករ ដើមដំបូង ត្រូវបានដំឡើងរួចរាល់ក្នុងរយៈពេលតែ៨ម៉ោង ប៉ុណ្ណោះ។ មានម៉ាស៊ីនហើយ លោក Tuan Anh ចំណាយទឹកប្រាក់ផ្ទាល់ខ្លួន សម្រាប់ទិញអង្ករចំនួន១តោនមក។ មិត្តភក្តិ សហការីនិងដៃគូ ពេលស្ដាប់ពីផែន ការមនុស្សធម៌របស់នាយកវ័យក្មេងរូបនេះ ពួកគេបានរួមដៃជួយឧបត្ថម្ភភ្លាមៗ។ គំនិត ផ្ដួចផ្ដើមរបស់លោកបានចូលរួមចំណែកជួយសង្គ្រោះជីវភាពរស់នៅរបស់ មនុស្សនិងគ្រួសារយ៉ាងច្រើនដើម្បីឆ្លងកាត់ពុះពារលើរាល់ថ្ងៃដ៏លំបាកលំបិន ដោយសារជម្ងឺរាតត្បាត។ លោក Hoang Tuan Anh បានចែករំលែកថា៖ “នៅពេលខ្ញុំធ្វើទូ ATM អង្ករនេះ ខ្ញុំបានមើលឃើញរូបភាពគួរឲ្យរំភើបចិត្ត ខ្លាំងណាស់។ មានមនុស្សខ្លះៗ បានជិះកង់ ២០គីឡូម៉ែត្រមកយកអង្ករ ហើយ ក្នុងទូទាំងប្រទេស មានមនុស្សរាប់ម៉ឺននាក់មកទទួលអង្ករ។ នោះគឺជាកម្លាំង ចលករដែលបានជំរុញខ្ញុំបន្តធ្វើទៀត ដើម្បីអនុវត្តន៍គោលដៅចែកអង្ករដោយឥតគិត ថ្លៃជូនមនុស្សចំនួន ១ លាននាក់។ ហើយពេលខ្ញុំសម្រេចបានគោលដៅនោះ ក៏ជាពេលបញ្ចប់រលកទី១នៃ កូវីដ ១៩ ផងដែរ។ ទៅដល់ទីណា ខ្ញុំក៏បានស្ដាប់ រឿងរ៉ាវគួរឲ្យរំភើបចិត្តស្ដីពីទូ ATM អង្ករ ហើយខ្ញុំមានអារម្មណ៍មមោទនភាពខ្លាំង ណាស់ ដោយសារការងាររបស់ខ្លួនមានអត្ថន័យ ដោយបានជួយឧបត្ថម្ភដល់បងប្អូន ជនរួមជាតិជាច្រើន”។
ក្នុងរយៈពេលជាង១០ថ្ងៃចាប់តាំងពីត្រូវបានដាក់ឲ្យដំណើរការ កម្មវិធី ទូ ATM អង្កររបស់លោក Hoang Tuan Anh ទទួលបានអង្ករចំនួន៣០០តោនពី សប្បុរសជននានាដែលមានបំណងចង់ជួយឧបត្ថម្ភជនក្រីក្រ។ នៅពេលនោះ បុគ្គលិកទាំងអស់របស់លោក បានយល់ស្របទៅសែងអង្ករនៅពេលថ្ងៃ ហើយ ដល់ពេលយប់ដឹកអង្ករទៅចែកចាយដល់ទូ ATM នានា ដើម្បីឲ្យប្រជាជនទទួល បានអង្ករយ៉ាងឆាប់បំផុត។ លោក Hoang Tuan Anh ឲ្យដឹងថែមទៀតថា៖ “ក្នុងដំណើរការធ្វើទូ ATM អង្ករនេះ ខ្ញុំធ្លាប់រងបរាជ័យហើយ ប៉ុន្តែខ្ញុំនៅតែមាន ការអត់ធ្មត់។ ពិតណាស់ថា ខ្ញុំធ្វើទូ ATM អង្ករនេះ មិនមានគោលដៅអាជីវកម្ម នោះទេ ដូច្នេះ ទូ ATM ដោយមានការរចនាដ៏ល្អប្រណិតរាប់សិបគ្រឿង ខ្ញុំបាន យកមកជូនទាំងអស់”។
លោក Hoang Tuan Anh៖ ពីទូ ATM ចែកអង្ករដល់ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃ - ảnh 2លោក Hoang Tuan Anh ណែនាំប្រជាជនទទួលម៉ាស់ដោយឥតគិតថ្លៃ។
ចាប់ពីគំនិត ទូ ATM អង្ករក្នុងរលកកូវីដ ១៩ ដំបូង លោក Hoang Tuan Anh បន្តអនុវត្តន៍ ទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃជូនជនក្រីក្រ។ បើប្រៀប ធៀបនឹងទូ ATM អង្ករ ទូ ATM ម៉ាស់ មានការកែលម្អឲ្យបានប្រសើរជាង ដើម្បី ជួយប្រជាជនពេលមកទទួលម៉ាស់ ជៀសវាងជាអតិបរមានូវការប៉ះពាល់ដល់ របស់របរនៅជុំវិញ។ លោក Hoang Tuan Anh ចែករំលែកថា៖ “ចំពោះពលករក្រីក្រ ពួកគេមិនមានលុយសម្រាប់ទិញម៉ាស់ឡើយ ដូច្នេះ ខ្ញុំចង់ធ្វើទូ ATM ចែកម៉ាស់ដោយឥតគិតថ្លៃជូនគេ។ មនុស្សគ្រប់រូបរស់ដោយ សមភាពក្នុងសម័យជម្ងឺរាតត្បាតនេះ។ អ្នកណាក៏មានឱកាសទទួលបានម៉ាស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួនដែរ។ ការចំណាយប្រាក់លើម៉ាស់មួយ ថោកជាង ច្រើនដងបើ ធៀបនឹងការចំណាយលើបំពង់ដកដង្ហើមមួយ”។
ក្នុងដំណាក់កាលដ៏លំបាកដោយសារជម្ងឺ កូវីដ ១៩ រាល់គំនិតផ្ដួចផ្ដើម ដោយមានអត្ថន័យធំធេងនិងជាក់ស្ដែងដូចជា ទូ ATM អង្ករ ឬ ទូ ATM ម៉ាស់ របស់លោក Hoang Tuan Anh នឹងជារូបភាពដ៏ល្អប្រសើរដែលតំណាងឲ្យ លក្ខណៈមនុស្សសាស្ត្រ ស្មារតីជួយគាំពារគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀត ណាម។ ដោយសារតែការរួមវិភាគទានទាំងនេះ លោក Hoang Tuan Anh ត្រូវ បានលើកតម្កើងជាគំរូមួយរូបក្នុងចំណោម គំរូឆ្នើមបំផុតចំនួន ១០ រូបក្នុង ឆ្នាំ២០២០របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ