លោក Tran Quang Huy - កម្មាភិបាលភូមិគំរូមួយរូប

(VOVWORLD) - នរណាក៏ដោយដែលបានមកកាន់ភូមិ An Vong ឃុំ Hoang Dieu ស្រុក Chuong My ទីក្រុងហាណូយ ហើយសួរពីលោក Tran Quang Huy លេខាសាខា បក្សនិងជាប្រធានការងាររណសិរ្សភូមិ គឺប្រជាជនគ្រប់រូបសុទ្ធតែស្គាល់ដល់ ថែមទាំងស្ងើចសរសើរ ដោយសារលោករូបនេះបានធ្វើការងារដ៏មាន អត្ថន័យជាច្រើនសម្រាប់ស្រុកកំណើត។ លោក Tran Quang Huy ជាកម្មា ភិបាលគំរូម្នាក់ ដែលបម្រើប្រជាជនអស់ពីចិត្តពីថ្លើម ព្រមទាំងមានការរួម ចំណែកយ៉ាងច្រើនទៅក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅតំបន់ផងដែរ។
លោក Tran Quang Huy - កម្មាភិបាលភូមិគំរូមួយរូប - ảnh 1 លោក Tran Quang Huy - លេខាសាខាបក្សនិងជាប្រធានការងាររណសិរ្សភូមិ An Vong ឃុំ Hoang Dieu ស្រុក Chuong My។

កាលពីឆ្នាំ២០១០ ដោយទទួលបានទំនុកចិត្តរបស់អាជ្ញាធរនិង ប្រជាជនក្នុងតំបន់ លោក Tran Quang Huy ត្រូវបានជ្រើសតាំងជាលេខាសាខាបក្សនិងជាប្រធានការងាររណសិរ្សភូមិ An Vong ឃុំ Hoang Dieu ស្រុក Chuong My ហើយលោកបន្តកាន់តំណែងនេះក្នុងអាណត្តិឆ្នាំ២០២០-២០២៥។ រយៈពេល១០ឆ្នាំដែលលោក Huy ធ្វើជាលេខាសាខាបក្សភូមិ An Vong ក៏ជារយៈពេល១០ឆ្នាំដែលភូមិនេះត្រូវបានទទួលស្គាល់ថា ជាភូមិ វប្បធម៌និងសាមគ្គី ហើយសាខាបក្សភូមិក៏ត្រូវបានទទួលស្គាល់ថា ជាសាខា បក្សស្អាតស្អំនិងរឹងមាំជារៀងរាល់ឆ្នាំផងដែរ។ រូបលោក Huy ផ្ទាល់មានកិត្តិ យសដោយត្រូវបានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយស្ងើចសរសើរជាច្រើនលើកច្រើនសារ ហើយត្រូវបានស្រុក Chuong My ប្រគល់កិត្តិ នាមជា “មនុស្សល្អ ការងារល្អ”។ លោក Tran Quang Huy បានឲ្យដឹងថា៖

“នាឆ្នាំ២០១១ ភូមិ An Vong បានចលនាឲ្យប្រជាជនបរិច្ឆាកដីធ្លីដើម្បី ធ្វើ កីឡាដ្ឋានក្នុងទំហំ៤ពាន់ ម៉ែត្រការ៉េ ហើយដល់ថ្ងៃបើកសម្ពោធ ប្រជាជន ថែមទាំងបរិច្ឆាកទឹកប្រាក់ចំនួន១១៤លានដុងបន្ថែមទៀត។ នាឆ្នាំ២០១២ ផ្លូវថ្នល់ទាំង១០០%នៅភូមិ An Vong ត្រូវបានចាក់ប៉េតុង។នាឆ្នាំ២០១៧ យើងខ្ញុំបានដាំដើមឈើនៅតាមកន្លែងសាធារណៈទាំងអស់ក្នុងភូមិ។ ដល់ ចុងឆ្នាំ២០១៩ ភូមិ An Vong ចាប់ផ្ដើមអនុវត្តការកសាងជនបទថ្មីកម្រិត ខ្ពស់។ នាសព្វថ្ងៃ មុខមាត់ភូមិមានការផ្លាស់ប្ដូរថ្មីជាច្រើន ហេតុដូច្នេះ ប្រជាជនគ្រប់រូបសុទ្ធតែសប្បាយយ៉ាងក្រៃលែង”។

មានកីឡាដ្ឋាននិងអគារវប្បធម៌រួចហើយ លោក Tran Quang Huy បន្ត គិតដល់ការកសាងបណ្ណាល័យក្នុងបំណងលើកកំពស់វប្បធម៌អាន ចំណេះ ដឹង ជំរុញចលនាសិក្សារៀនសូត្រនៅក្នុងភូមិ។ នាឆ្នាំ២០១២ បណ្ណាល័យ ភូមិ An Vong ត្រូវបានបើកសម្ពោធដោយមានសៀវភៅរាប់ពាន់ក្បាល ហើយត្រូវបានទីក្រុងហាណូយទទួលស្គាល់ថា ជាទូសៀវភៅគំរូ។ មិន ត្រឹមតែប៉ុណ្ណោះទេ លោក Huy ថែមទាំងចលនាដើមទុនដោយការរួមវិភាគ ទានពីសង្គមក្នុងតម្លៃ១ពាន់លានដុងដើម្បីកសាងឈាបនដ្ឋានភូមិទៀតផង។

ក្នុងអំឡុងពេលកាន់តំណែងជាលេខាសាខាបក្សភូមិ An Vong លោក Tran Quang Huy តែងតែនិយាយជាមួយប្រជាជនថា ប្រសិនបើមានបញ្ហាអ្វី ដែលប្រជាជនមិនពេញចិត្ត សុំឲ្យប្រជាជនផ្ដល់មតិដោយត្រង់ៗមក។ លោកបានសន្យាជាមួយប្រជាជនថា ជានិច្ចកាលដាក់ផលប្រយោជន៍របស់ សមូហភាពជាចម្បង ហើយចាត់ទុកការងាររបស់ប្រជាជន ការងាររបស់ភូមិ ដូចនឹងការងាររបស់គ្រួសារខ្លួនអញ្ចឹងដែរ។ លោក Tran Quang Huy បាន សំណេះសំណាលថា៖

“ចំពោះកម្មាភិបាល ប្រការសំខាន់បំផុតនោះគឺការយកផ្ទាល់ខ្លួនធ្វើ ជាគំរូ។ ត្រូវដោះស្រាយការងារដោយយុត្តិធម៌ ហើយគំនិតរបស់ខ្លួនត្រូវ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ទើបទទួលបានការគាំទ្ររបស់ប្រជាជន។ ប្រសិនបើមានភាពក្លៀវក្លានិងសីលធម៌បដិវត្តន៍ ប្រជាជននឹងគាំទ្រជានិច្ច ហើយពេលដែលទទួលបានការគាំទ្ររបស់ប្រជាជនហើយគឺអ្វីៗក៏អាចធ្វើបាន ដែរ។ ប្រជាជនទាំងអស់នៅភូមិ An Vong បានរួមដំណើរជាមួយខ្ញុំ ហើយ ជួយខ្ញុំសម្រេចតួនាទីជាអ្នកបម្រើរបស់ប្រជាជន”។

ក្រោមការដឹកនាំរបស់លោក Tran Quang Huy ភូមិ An Vong ចាប់ពី ភូមិក្រីក្រមួយនៃឃុំ Hoang Dieu បានក្លាយទៅជាភូមិជនបទថ្មីមួយនាសព្វ ថ្ងៃ ដោយមិនមានគ្រួសារក្រីក្រទៀតឡើយ។ សម្រេចបានស្នាដៃនេះ គឺ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធររួមជាមួយកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រជាជន ក្នុងនោះមានគុណបំណាច់ដ៏ធំធេងរបស់លេខា សាខាបក្សនិងជាប្រធានការងាររណសិរ្សភូមិលោក Tran Quang Huy ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ