លោក Trang A Chu ជាមួយនឹងសុបិនចង់ក្លាយជាអ្នកមានពីភូមិស្រុក
(VOVWORLD) - Hua Tat ជាតំបន់ទេសចរណ៍សហគមន៍ទើបនឹងបានលេចធ្លោនៅស្រុក Van Ho ខេត្ត Son La។ Hua Tat ទាក់ទាញបានភ្ញៀវទេសចរដោយសារទំនៀមទម្លាប់ លក្ខណៈវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិ Mong។ ហើយអ្នកដែលបានចូលរួមចំណែកអភិវឌ្ឍសក្តា នុពលទេសចរណ៍របស់ភូមិស្រុកនេះដែលមានទីតាំងនៅខ្លោងទ្វារខេត្ត Son La នោះគឺលោក Trang A Chu - កូលបុត្រនៃតំបន់ព្រៃភ្នំ Hua Tat។ ជាមួយនឹងបាវចនា អភិវឌ្ឍទេសចរណ៍ប៉ុន្តែ មិនបាត់បង់សម្រស់ធម្មជាតិនិងវប្បធម៌របស់ជាតិនោះ Trang A Chu មិនត្រឹមតែផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ នៃសហគមន៍ទាំងមូលទៀតផង។
លោក TRang A Chu ក្នុងពិធីជួបប្រាស្រ័យជាមួយភ្ញៀវ |
Homestay A Chu គឺជាតំបន់មួយរួមមានបឹងហ្គាឡូពីរបី ស្ថិតនៅខាងស្តាំនៃផ្ទះវប្បធម៌និងពហុកីឡាដ្ឋាននៃភូមិ Hua Tat។ ក្នុងឆ្នាំ ២០១៤ ក្រុមគ្រួសាររបស់លោក Trang A Chu គឺជាគ្រួសារដំបូងគេនៅក្នុងភូមិដែលបានកាប់បំផ្លាញ់សួនផ្លែ Peach ដោយបានខ្ចីដើមទុនជាមួយបងប្អូនរបស់ពួកគេដើម្បីសាងសង់ផ្ទះធ្វើពីឈើធំជាងគេនៅក្នុងភូមិហើយចាប់ផ្តើមធ្វើទេសចរណ៍សហគមន៍។ ផ្ទះវប្បធម៍មួយនិងពហុកីឡាដ្ឋានសាងសង់បានល្អក៏ដោយសារការចូលរួមវិភាគទានដីនៃគ្រួសាររបស់ លោក A Chu។
លោក A Chu បានចែករំលែក៖ “ប្រការដែលជម្រុញចិត្តរបស់ខ្ញុំគឺខ្ញុំធ្លាប់ជានិយោ ជិកធ្វើការស៊ីឈ្នួលគេ រួចហើយក៏បានលាឈប់ដោយសារតែការងារមិននឹងនរទេ។ ខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាអាហារ ដូច្នេះប្រសិនបើខ្ញុំមិនអាចធ្វើអ្វីបានទេ អ្នកភូមិទាំងមូលគេនឹងនាំគ្នានឹងសើចចំអកខ្ញុំជាក់ជាពុំខាន។ ខ្ញុំមានទេពកោសល្យខាងសិល្បៈ រួមមានសម្តែងខែនរបស់ជាតិ Mong ដូច្នេះខ្ញុំអាចប្រើវាបាន។ ខ្ញុំក៏បានរៀនពីរបៀបចំអិនម្ហូបនិងរបៀបធ្វើទេសចរណ៍ផងដែរ។ ការ ងាររបស់យើងខ្ញុំឥឡូវនេះកំពុងមានការរីកចម្រើនហើយការងាររបស់យើង ក៏មានកាន់តែច្រើនឡើង។ គ្រួសារខ្ញុំក៏ចែកការងារដល់គ្រួសារនៅជុំវិញដើម្បីធ្វើទេសចរណ៍ជាមួយគ្នា”។
លោក Trang A Chu ជាមួយភ្ញៀវបរទេស |
ការសម្រេចចិត្តរបស់លោក A Chu ដើមឡើយក៏បានជួបនឹងមតិផ្ទុយគ្នារបស់អ្នកភូមិ ដែរនៅពេលដែល លោកនាំយកគំរូថ្មីនៃការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ប៉ុន្តែជាសំណាងល្អ A Chu ទទួលបានការគាំទ្រពីក្រុមហ៊ុនទេសចរណ៍ដោយមានបំណង ចង់អោយ A Chu អាចទាញយកភាពខ្លាំងរបស់ខ្លួនពីទំនៀមទម្លាប់និងការអនុវត្តរបស់ជនជាតិ Mong ធ្វើជាអ្នកមានស្របច្បាប់នៅស្រុកកំណើតរបស់ខ្លួន។ ជាពិសេស អ្នកស្រី Hang A Sua ភរិយាលោក A Chu គឺតែងតែនៅក្បែរនិងគាំទ្រស្វាមីអស់ពីដួងចិត្ត។ អ្នកស្រីបានសំណេះសំណាលថា៖ “ដំបូងយើងមិនបានគិតច្រើនទេហើយយល់ព្រមធ្វើវាតែម្តង។ បន្ទាប់ពីឃើញថា ដើមទុនខ្ពស់ពេក យើងត្រូវខ្ចីប្រាក់ ដូច្នេះ យើងមានការស្ទាក់ស្ទើរចិត្តបន្តិច ពីព្រោះយើងខ្លាចមិនបានប្រមូលដើមទុនមកវិញបាន។ ប៉ុន្តែ ប្តីប្រពន្ធយើងខ្ញុំ បានប្តេជ្ញាចិត្តដោយជំនះរាល់ការលំបាកដោយត្រូវបានណែនាំជាបណ្តើរៗ ដោយក្រុមហ៊ុនដូច្នេះវាកាន់តែប្រសើរឡើងនាពេលបច្ចុប្បន្ននេះ។ អ្វីដែលសំខាន់បំផុតនោះគឺ ប្តីប្រព័ន្ធយើងខ្ញុំតែងតែយោគយល់និងលើកទឹកចិត្តគ្នាទៅវិញទៅមក”។
|
តាំងពីមាន Homestay អ្នកស្រី A Sua មិនចាំបាច់ទៅធ្វើស្រែចំការទៀតទេ ត្រឹម តែទទួលបន្ទុកធ្វើម្ហូបអាហារសម្រាប់បម្រើភ្ញៀវទេសចរតែប៉ុណ្ណោះ។ ផ្ទះបាយតែងតែមានក្មេងស្រីជនជាតិ Mong ពី ៥ ទៅ ៦ នាក់ជួយដល់អ្នកស្រី Sua ធ្វើម្ហូបផងដេរ។ ប្អូន Trang Thi Du ដែលបម្រើការនៅផ្ទះបាយ homestay បាននិយាយថា៖ “ធ្វើការនៅទីនេះខ្ញុំអាចជួបប្រាស្រ័យជាមួយមនុស្សជាច្រើន ហើយខ្ញុំយល់ថា ទំនៀមទម្លាប់ រៀបការមុនអាយុរបស់អ្នកស្រុកកំណើតគឺមិនល្អទេ។ មិត្តភក្តិរបស់ខ្ញុំដែលមានអាយុ ១៣ ឆ្នាំ ខ្លះបានរៀបការទៅហើយ ហើយខ្ញុំមិនចង់ដើរតាមផ្លូវបែបនេះទេ។ ខ្ញុំនៅតែទៅសាលារៀននិងធ្វើការនៅតាមផ្ទះរបស់ពូ A Chu ហើយខ្ញុំរៀនបានច្រើនពីការងារនេះ”។
មកទស្សនា homestay A Chu អ្នកទេសចរអាចស្វែងយល់អំពីជីវភាពនិងរបៀបរស់នៅរបស់ជនជាតិ Mong តាមរយៈសកម្មភាព បទពិសោធន៍របស់ប្រជាជនដូច ជា៖ ការប្រមូលផលផ្លែ ប៉ែសផ្លេផ្លុម ធ្វើនំ Day គប់ស្រូវលេងជាដើម។ លើសពីនេះទៀត ដើម្បីនាំភ្ញៀវទេសចរនិងអ្នកភូមិឱ្យមកជិតគ្នា លោក A Chu ក៏បានរៀបចំការផ្លាស់ប្តូរនិងសកម្មភាពវប្បធម៌ដែលរៀបចំនិងសម្តែងឡើងដោយយុវជននៅក្នុងភូមិ រួមទាំងប្តីប្រពន្ធ A Chu ទៀតផង។ ទាំងនេះគឺជា “ចំណុចបូក” សម្រាប់ Homestay Achu និយាយរួមនិង Hua Tat និយាយដោយឡែកដែលតែងតែបានភ្ញៀវទេសចរនិយមពេញចិត្ត។ ភ្ញៀវទេសចរដែលដែលមកឈប់សម្រាកនៅ Homestay A Chu សុទ្ធតែពេញចិត្តនឹងទីធ្លានៅទីនេះ៖
- សេវាកម្មមានគុណភាពល្អ ទីតាំងក៏ល្អ ផ្តល់ភាពងាយស្រួល។ ផ្ទះ A Chu ធានានូវស្តង់ដារផ្ទះស្នាក់នៅអាស៊ី - ប៉ាស៊ីហ្វិក។ សុវត្ថិភាពនិងអនាម័យចំណីអាហារក៏ល្អសម្រាប់អ្នកធ្វើដំណើរដែលចង់ទទួលបានបទពិសោធន៍ពីវប្បធម៌ផងដែរ។
- ខ្ញុំមកទីនេះមានផាសុកភាពណាស់ អ្វីគ្រប់យ៉ាងគឺសុទ្ធតែល្អ តាំងពីការរៀបចំបន្ទប់គេង សួនច្បារ ភាពរស់រាយរាក់ទាក់របស់គ្រួសារ ទៅដល់ស្រស់ស្អាតនៅគ្រប់ជ្រុង។ ខ្ញុំច្បាស់ជានឹងត្រឡប់មកវិញទីនេះ។
Homestay A Chu នាពេលរាត្រី |
នៅក្នុងសៀវភៅ “រឿងរ៉ាវអំពីទេសចរណ៍វៀតណាម” ដែលចេញដោយអង្គការទេសចរ ណ៍ពិភពលោកនោះ homestay A Chu គឺត្រូវបានគេលើកឡើងថាជាកន្លែងដែលគួរទស្សនាដែលជាទិសដៅទេសចរណ៍អេកូឡូស៊ី។ នៅពេលត្រូវបានសួរថា តើឆ្នាំណានិងទទួលបានជោគជ័យបំផុតនោះ លោក Trang A Chu បានចែករំលែកថាគាត់សប្បាយចិត្តណាស់ដែលភ្ញៀវដែលមកស្នាក់នៅ Homestay របស់គាត់មានការយល់ដឹងកាន់តែច្បាស់អំពី Hua Tat ជាពិសេសអ្នកដែលបានផ្ញើប្រាក់ជួយឧបត្ថម្ភដល់ការសាងសង់សាលារៀន ក៏ដូចជាកសាងស្ពានសម្រាប់ជនបទ អោយកាន់តែមានភាពរីកចម្រើន៕