លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                   

លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។ - ảnh 1

លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ(រូបថតVOVWORLD)។

Vovworld-លោកTran Duyen Haiជាលោកគ្រូ១រូបក្នុងសាលាពាណិជ្ជកម្ម១។លោក
តែងតែសង្កេតឃើញបណ្តាកុមារអនាថាដែលចិញ្ចឹមជីវិតដោយការសុំទាននៅក្បែរ
មាត់បឹង Hoan Kiemទីក្រុងហាណូយ។នាឆ្នាំ១៩៨២លោកសម្រេចសូមចូលនិវ​ត្តន៍
ដើ​ម្បីចូលរួមសកម្មភាពសម្បុរសធម៌ជួយឧបត្ថម្ភបណ្តាកុមារអនាថា។នាគ្រាដំបូង
លោក Hai និងបណ្តាមិត្តរបស់លោកបង្រៀនរបរកាត់ដេរសំរាប់ពួកវានៅនឹងផ្ទះ។នាឆ្នាំ២០០១ផ្ទះរបស់លោកត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល
វិជ្ជាជី វះនិងបង្កើតការងារធ្វើសំរាប់​កុមារពិការ។លើជញ្ជាំងនៃមជ្ឈមណ្ឌលលោក
បានសម្រេចបិតប៉ាណូជាមួយពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ពីព្រោះថា
លោកបានជ្រួតជ្រាបសតិអារម្មណ៍សីលធម៌និងធ្វើតាមគំរូសីលធម៌របស់លោក​
ប្រធានហូជីមិញ។លោកTran Duyen Haiចែករំលែកថា៖“   ដើម្បីឆ្លងកាត់លើការ
លំបាកក្នុងជីវភាពរស់នៅ​ខ្ញុំជានិច្ចកាលជ្រួតជ្រាបពាក្យទូន្មានរបស់លោកប្រធាន
ហូជីមិញ។ដោយហេតុនេះខ្ញុំបាន​សម្រេចព្យួរឆ័យាលក្ខរបស់អ៊ុំក្នុងផ្ទះខ្ញុំ។ខ្ញុំជានិច្ច
កាលធ្វើតាមបណ្តាំរបស់លោកប្រធានហូជីមិញនិងទោះបីជាការលំបាកដែលបាន
ជួបប្រទះក្នុងជីវិតខ្ញុំមានជីវភាពរស់នៅ១គួររីករាយ។  “

​​​​​​​​​​​​​                      

លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។ - ảnh 2
រូបថតVOVWORLD)

លោក Haiនៅអញ្ជើញលោកគ្រូអ្នកគ្រូមកបង្រៀនសំរាប់កុមារទៀតផង។ដើម្បីបង្កើត
ការងារធ្វើនិងលើកកំពស់ប្រាក់ចំ ណូលលោកបានចុះហត្ថលេខាលើកិច្ចសន្យាជា
មួយអង្គភាពអាជីវកម្មកាត់ដេរនានា។លោករៀបរាប់ថា៖”ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌល
បណ្តុះបណ្តាលវិជ្ជាជីវះសំរាប់កុមារពិការអនាថារាប់រយនាក់។ប្រការនេះជួយកាត់
បន្ថយថវិការរដ្ឋបាន១ចំណែក។កុមារទាំងនេះរកបានការងារធ្វើជានិច្ចហើយប្រការនេះ​អនុញ្ញាតឲ្យពូកវាមានលក្ខ័ណ្ឌជួយឧបត្ថម្ភគ្រួសារនិងកែលំអរស្ថានភាពសេដ្ឋកិច្ច។”

        ​​​​​​​​​​​​​​​​​​                 

លោកTran Duyen Haiធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ។ - ảnh 3
លោកTran Duyen Haiណែនាំជនពិការ(រូបថតVOVWORLD)។

Dinh Giao Linh​អាយុ២០ឆ្នាំជាជនពិការ១នាក់ដែលមានស្រុកកំណើតនៅខែត្រHoa
Binh ភាគខាងជើងវៀតណាម។គាត់ បានធ្វើការនិងរស់នៅមជ្ឈមណ្ឌលនេះបាន២
ឆ្នាំហើយ។ Linh​អោយដឹងថា៖“   ​ទោះបីជា​ជនពិការ១នាក់ក្តីប៉ុន្តែខ្ញុំនៅអាចធ្វើការដូច
ជាបណ្តាជនធម្មតា។បរិយាកាសដ៍ល្អនៅទីនេះបានឧបត្ថម្ភខ្ញុំពង្រីកឲ្យអស់លទ្ឋភាព
របស់ខ្លួន​។លោកHai ដូ​ចជាឪពុកទី២របស់ខ្ញុំ។លោកថែទាំខ្ញុំដូចជាម្តាយ។   “
ក្នុងវ័យអាយុ៨០លោក Tran Duyen Hai ជានិច្ចកាលជួយឧប​ត្ថម្ភបណ្តាកុមារពិការ
អ​នាថាតទៅទៀត។លោកសប្បាយរីករាយពេលដែលនាំសុភមង្គលមកដល់ជាមួយ
ពួកវា។លោកអធិប្បាយថា៖ផ្ទះខ្ញុំអាចជារថភ្លើងចុងក្រោយសំរាប់ដឹកបណ្តាអ្នកដំណើរ
ពិសេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ