លោកគ្រូ Trinh Ngoc Trinh ពលរដ្ឋឆ្នើមរបស់រដ្ឋធានីហាណូយឆ្នាំ២០១៨
(VOVWORLD) - លោកគ្រូ Trinh Ngoc Trinh - ជាគ្រូបង្រៀនម្នាក់ដែលមានចំណង់ចំណូល ចិត្តនិងសុខចិត្តលះបង់ដើម្បីការអប់រំ។ បច្ចុប្បន្ននេះ ថ្វីត្បិតមានអាយុ ៨៤ឆ្នាំ ក៏ពិតមែន ប៉ុន្តែលោកនៅតែជានាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភការអភិវឌ្ឍន៍ផ្នែក អប់រំសម្រាប់តំបន់ព្រៃភ្នំ (HEDO) ដែលមានអាស័យដ្ឋានលេខ ៤ Trinh Hoai Duc នៃទីក្រុងហាណូយ។ លោកគ្រូ Trinh Ngoc Trinh ទទួលបានកិត្តិនាម ជា ពលរដ្ឋឆ្នើមមួយក្នុងចំណោមពលរដ្ឋឆ្នើមរដ្ឋធានីទាំង១០ក្នុងឆ្នាំ២០១៨។
លោកគ្រូ Trinh Ngoc Trinh ពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយឆ្នាំ២០១៨ |
មានស្រុកកំណើតនៅទីក្រុងខេត្ត Ninh Binh នៅឆ្នាំ១៩៤៥ ដែលកាលនោះ កុមារាទើបអាយុ ១១ Trinh Ngoc Trinh រូបនេះ បានស្ម័គ្រចិត្តបម្រើកងទ័ព ចូលរួមសង្គ្រាមប្រឆាំងនឹងអាណានិគមបារាំង។ នាគ្រាមួយទៅបញ្ចូនសំបុត្រ ទោះបីជាសត្រូវបាញ់ត្រូវមួយគ្រាប់ ប៉ុន្តែលោក Trinh នៅតែរត់បាន ៣ គីឡូម៉ែត្រដើម្បី បំពេញភារកិច្ចហើយបន្ទាប់មកខ្លួនក៏បានសន្លប់។ ដើម្បីជួយសង្រ្គោះជីវិតរបស់ គាត់គ្រូពេទ្យត្រូវបានគេបង្ខំឱ្យកាត់ដៃរងរបួសរបស់គាត់។ មានការរំភើបចិត្ត ដោយឃើញភាពក្លាហានរបស់លោក Trinh វេជ្ជបណ្ឌិត Nguyen Trinh Co គ្រូពេទ្យវះកាត់ផ្ទាល់ឲ្យលោក Trinh បាននិពន្ធរឿងខ្លីមួយមានចំណងជើងថា “ប្អូនង៉ុក” ។ រឿង “ប្អូនង៉ុក” ត្រូវបានដាក់បញ្ចូលនៅក្នុងសៀវភៅ រៀនថ្នាក់ទី៥ និងក្លាយជាសម្ភារៈសិក្សាសម្រាប់ជំនាន់យុវជនវៀតណាមក្នុងកំឡុងពេល សង្គ្រាមប្រឆាំងចក្រភពអាមេរិក។
ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងចក្រពត្តអាមេរិក លោក Trinh Ngoc Trinh ធ្វើជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំនៅតំបន់ភាគពាយ័ព្យ។ លោកក៏ធ្លាប់ បង្រៀននៅសាកលវិទ្យាល័យ គរុកោសល្យហាណូយផងដែរ។ ក្នុងនាមជា លេខាធិការនៃសម្ព័ន្ធសមាគមយុវជន មហាវិទ្យាល័យគរុកោសល្យហាណូយ លោកនិងក្រុមគណៈកម្មាធិការប្រតិបត្តិរបស់សាលាផ្តួចផ្តើមនិងបើកដំណើរការចលនា “បីគ្រប់យ៉ាង” បន្ទាប់មកបានដូរឈ្មោះឡើងវិញថា “៣ត្រៀមខ្លួនជា ស្រេច” ។ ចលនា “បីត្រៀមខ្លួនជាស្រេច” នេះត្រូវបានរីករាលដាលយ៉ាងឆាប់ រហ័សទៅក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិលើទូទាំងប្រទេស។
លោក Trinh Ngoc Trinh បានរំលឹកឡើងវិញថា៖ “នៅយប់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៦៤ កម្មាភិបាល គ្រូបង្រៀន និងនិស្សិត នៃសាកលវិទ្យាល័យកុរុកោសល្យហាណូយបានចាប់ផ្ដើមបំផុសចលនា បីត្រៀមខ្លួនរួចជាស្រេច។ ពាក្យស្លោកនៃបីត្រៀមខ្លួនជាស្រេចនេះ គឺ ត្រៀមរួច រាល់ដើម្បីកម្ចាត់ពួកឈ្លានពានអាមេរិក; ត្រៀមខ្លួនជារួចជាស្រេច លះបង់ដើម្បីការ ពារភាគខាងជើង រំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសឡើងវិញ និង ត្រៀមខ្លួនជាស្រេចដើម្បីទៅគ្រប់ទីកន្លែង ធ្វើគ្រប់បែបយ៉ាងដែល បក្ស ប្រជាជន និងប្រទេសត្រូវបានប្រគល់ឱ្យ។ ក្នុងមួយសប្តាហ៍ក្រោយដែលទីក្រុងហាណូយ បានបំផុសចលនាបីត្រៀមជាស្រេចនេះ គឺទៅដល់ទីណាក៏លាន់លឺរំពងចលនា បីត្រៀមជាស្រេចផងដែរ”។
នៅឆ្នាំ ១៩៦៥ លោក បានផ្លាស់ប្តូរទៅកាន់ការងានៅមជ្ឈិម សម្ព័ន្ធយុវជន កុម្មុយនីសហូជីមិញរហូតដល់ឆ្នាំ ១៩៧៥ បានផ្ទេរទៅសកលវិទ្យាល័យគរុកោ សល្យហាណូយធ្វើជាប្រធានផ្នែកកិច្ចការនយោបាយ។ ចាប់ពីខែមីនាឆ្នាំ ១៩៩០ ដល់បច្ចុប្បន្ន លោក Trinh Ngoc Trinh បានកាន់ដំណែងជានាយកមជ្ឈមណ្ឌល ជួយឧបត្ថម្ភការអភិវឌ្ឍវិស័យអប់រំនៅតំបន់ព្រៃភ្នំ។ លោកនិងមជ្ឈមណ្ឌលបាន ប្រមូលផ្តុំនិងអំពាវនាវដល់អង្គការអន្តរជាតិ និងអង្គការនានា ក្នុងស្រុកដើម្បី ជួយកែលម្អជីវភាពរស់នៅខាងស្មារតីនិងខាងសំភារៈសម្រាប់ជនជាតិភាគតិច។ រហូតមកដល់ពេលនេះមានកម្មវិធីនិងគម្រោងចំនួនជាង ២០០ ដែលបំរើជន ជាតិភាគតិច ដែលរស់នៅក្នុងតាមខេត្តនិងក្រុងចំនួន ៤៣ ទូទាំងប្រទេស ដែលភាគច្រើនជាគម្រោងអប់រំ។
លោក Trinh Ngoc Trinh មានប្រសាសន៍ថា: “នាពេលបច្ចុប្បន្ននេះយើងខ្ញុំបានជួយដល់សាលាមធ្យមសិក្សា Ninh Thang ឃុំ Ninh Xuan ស្រុក Hoa Lu ខេត្ត Ninh Binh ដើម្បីកសាងមជ្ឈមណ្ឌលកុំព្យូទ័រ មួយដែលមានកុំព្យូទ័រចំនួន ១០គ្រឿង ។ យើងខ្ញុំក៏បានបង្កើតមូលនិធិអាហា រូបករណ៍ “ប្អូន Ngoc” នៅសាលាបឋមសិក្សាកម្រិតទី១និងទី២ Ninh Thang ដែលសាលារៀននិមួយៗផ្តល់រង្វាន់ដល់សិស្សក្រីក្រ សិស្សានុសិស្សដែលទទួលរងជាតិគីមី ពលពណ៌លឿងទុំ និងកុមារកំព្រាឪពុកម្តាយ។ គម្រោងមួយទៀតគឺកសាង មជ្ឈមណ្ឌលរៀនភាសាអង់គ្លេសនៅសាលា Ninh Thang ទៀតផង”។
មជ្ឍមណ្ឌលសម្រាប់ជួយឧបត្ថម្ភអភិវឌ្ឈន៍ការអប់រំតាមតំបន់ព្រៃភ្នំ តែងតែ រៀបចំជាប្រចាំនូវសន្និសិទនិងសិក្ខាសាលាស្តីពីការអភិវឌ្ឍការអប់រំតាមតំបន់ព្រៃភ្នំ។ តាមនោះ ដកបទពិសោធន៍ជាក់ស្តែងដើម្បីប្រតិបត្តិការសកម្មភាព កាន់តែមានប្រសិទ្ធិភាព។ មជ្ឈមណ្ឌលនេះក៏បានជួយដល់ជនជាតិ ភាគតិច ក្នុងការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លោក Trinh Ngoc Trinh បានឲ្យដឹងថែមទៀតថា៖ “គម្រោងការគំរូគឺជាគម្រោងការកសិកម្មនៅឃុំ Cuong Loi និងឃុំ Tam Ngu ស្រុក Na Ri ខេត្ត Bac Kan ។ ពោលគឺ យើងខ្ញុំបានជួយកសិករ ដាំសណ្ដែក សៀង ដើម្បីកាត់បន្ថយភាពក្រីក្រ។ ក្រោយមកទៀតយើងបានពង្រីក ទៅក្នុងស្រុក Na Ri ដែលមានផ្ទៃដីជាង ៨០ ហិចតា ហើយឥឡូវនេះឡើងទៅ ដល់រាប់រយហិកតាហើយ។ យើងខ្ញុំក៏បានបញ្ជូនគ្រូបង្រៀន វិស្វករកសិកម្មទៅណែនាំជនរួមជាតិភាគតិចផងដែរ”។
ដោយមានការរួមចំណែកជាក់ស្តែងដល់សហគមន៍ លោក Trinh Ngoc Trinh ត្រូវទទួលមេដាយបក្សនិងរដ្ឋ ក្រសួងអប់រំ និងបណ្តុះបណ្តាល រដ្ឋមន្រ្តីនិងជា ប្រធាន គណៈកម្មាធិការជនជាតិភាគតិចប្រគល់ប័ណ្ណសរសើរផងដែរ៕