លោកគ្រូជនបទម្នាក់ផ្សំសូលុយស្យុងទឹកលាងដៃដោយខ្លួនឯងសម្រាប់ជួយសិស្សនិងសហការីបង្ការទប់ទល់ Covid-19

(VOVWORLD) - សំដៅរួមចំណែកទៅក្នុងការងារបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 រួមជាមួយអាជ្ញាធរនិងប្រជាជនទូទាំងប្រទេស លោកគ្រូបង្រៀន ផ្នែកគីមីវិទ្យាមួយនាក់នៅសាលាជនបទខេត្ត Quang Tri ភាគកណ្ដាលវៀត ណាម បានស្វះស្វែងស្រាវជ្រាវ សាកពិសោធន៍និងផ្សំល្បាយ សូលុយស្យុងទឹកលាងដៃកំចាត់ មេរោគដោយខ្លួនឯង ដើម្បីប្រើប្រាស់ក្នុងផ្ទះនិងសាលារៀន។
លោកគ្រូជនបទម្នាក់ផ្សំសូលុយស្យុងទឹកលាងដៃដោយខ្លួនឯងសម្រាប់ជួយសិស្សនិងសហការីបង្ការទប់ទល់ Covid-19 - ảnh 1លោកគ្រូ Vo Phuoc Hung ផ្សំល្បាយសូលុយស្យុងលាងដៃកំចាត់មេរោគដោយខ្លួនឯង (រូបថត៖ VOV) 

  លោកគ្រូដែលផ្សំទឹកលាងដៃកំចាត់មេរោគនោះមានឈ្មោះថា Vo Phuoc Hung អនុបណ្ឌិតផ្នែកគីមីវិទ្យាសរីរាង្គ ដែលកំពុងបង្រៀននៅសាលាបឋម សិក្សានិងមធ្យមសិក្សា Luong The Vinh ទីរួមស្រុក Quang Tri ខេត្ត Quang Tri។ លោកគ្រូ Hung បានឲ្យដឹងថា បន្ទាប់ពីដឹងព័ត៌មានស្ដីពីស្ថានភាពខ្វះ ខាតទឹកលាងដៃបង្ការជំងឺ Covid-19 គឺលោកបានគិតភ្លាមដល់ការផ្សំទឹកលាង ដៃកំចាត់មេរោគនេះដោយខ្លួនឯងហើយ។ ក្រោយពីស្វែងយល់យ៉ាងហ្មត់ ចត់អំពីវត្ថុធាតុដើមផ្សំផលិត ផលដែលកំពុងដាក់លក់នៅទីផ្សារ ហើយ ស្រាវជ្រាវការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) លោកគ្រូ Hung បានចាប់ផ្ដើមផ្សំ។ លោកគ្រូបានចែករំលែកថា វត្ថុធាតុដើមស្នូលៗគឺ អាល់កុលវេជ្ជសាស្ត្រ ទឹកអុកស៊ីសែន H202 និងទឹកបិត ជាដើម។ រាល់វត្ថុ ធាតុដើមនេះមានតម្លៃ ថោក ងាយផ្សំប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ លោកគ្រូ Vo Phuoc Hung បានសំណេះសំណាលថា៖

        “ខ្ញុំអានលើអ៊ីនធឺណែត ឃើញមានរូបមន្តរួមតាមអនុសាសន៍របស់អង្គ ការសុខភាពពិភពលោក ដែលណែនាំរបៀបផ្សំ ហើយខ្ញុំចាប់ផ្ដើមផ្សំសាក ពិសោធន៍។ គោលបំណងគឺណែនាំក្រុមគ្រួសារឬសាលារៀននានាអាចធ្វើ ត្រាប់តាម បង្កើតឡើងទំលាប់រក្សាអនាម័យ”។

        លោកគ្រូ Vo Phuoc Hung បានបន្តទៀតថា នាបច្ចុប្បន្ន លើទីផ្សារ កំពុងដាក់លក់សូលុយស្យុងទឹកកំចាត់មេរោគជាច្រើនប្រភេទ មានដប ៥០០ ml មាន តម្លៃពី១៥ម៉ឺនដល់២០ម៉ឺនដុង។ ក្នុងពេលជាមួយគ្នានោះ ប្រសិនបើទៅទិញ វត្ថុធាតុដើម ប្រើប្រាស់ឧបករណ៍ដែលមានស្រាប់នៅក្នុងបន្ទប់ពិសោធន៍ របស់សាលាគឺអាចផ្សំទឹកកំចាត់មេរោគស្រដៀងគ្នាក្នុងតម្លៃតែពី៥ម៉ឺនទៅ៨ ម៉ឺនតែប៉ុណ្ណោះ។

        ថ្នាក់ដឹកនាំនិងជួរគ្រូបង្រៀននៃសាលាបឋមសិក្សានិងមធ្យមសិក្សា Luong The Vinh សុទ្ធតែសប្បាយយ៉ាងក្រៃលែងនៅពេលដឹងថា លោកគ្រូ Hung បានផ្សំទឹកកំចាត់មេរោគបង្ការជំងឺ Covid-19 ប្រកបដោយជោគ ជ័យ។ លោកស្រី Phan Thi Hong Phuc នាយិកាសាលា បានឲ្យដឹងថា ក្រោយរយៈពេល១សប្ដាហ៍ប្រើប្រាស់ទឹកកំចាត់មេរោគរបស់លោកគ្រូ Hung មក លោកស្រីនិងគ្រូបង្រៀនផ្សេងៗទៀតក្នុងសាលាសុទ្ធតែយល់ស្របថា ផលិតផលរបស់លោកគ្រូ Hung ល្អណាស់ មានសុវត្ថិភាព ហើយគ្មាន ផលប៉ះពាល់បន្ទាប់បន្សំនោះឡើយ។ លោកស្រី Phuc បានអះអាងថា៖

        “លោកគ្រូ Hung ជាអ្នកមានជំនាញវិជ្ជាជីវៈល្អណាស់ ព្រមទាំងជា មោទនភាពរបស់សាលានិងខេត្ត Quang Tri ផងដែរ។ លោកតែងតែនាំមុខ គេក្នុងការប្រឡងទាំងអស់ទាក់ទិនដល់វិទ្យាសាស្ត្របច្ចេកទេស បច្ចេកវិទ្យា ព័ត៌មាន ឬការប្រឡងគ្រូបង្រៀនល្អ។ អាស្រ័យទៅលើការយល់ដឹងនិង សមត្ថភាពរបស់លោក លោកបានផ្សំដោយខ្លួនឯងនូវទឹកកំចាត់មេរោគ ដើម្បីឲ្យគ្រូបង្រៀងនិងសិស្សានុសិស្សប្រើប្រាស់ រួមចំណែករុញថយក្រោយជំងឺ”។

        លោក Do Van Hung នាយកមន្ទីរសុខាភិបាលខេត្ត Quang Tri បាន ចាត់ទុកថា ការដែលបណ្ដាបុគ្គល អង្គការអាចផ្សំទឹកកំចាត់មេរោគដោយ ខ្លួនឯងតាមការណែនាំរបស់ WHO ដូចនឹងករណីរបស់លោកគ្រូ Hung នោះ គឺជាការងារគួរឲ្យលើកសរសើរ ដោយរួមចំណែកលើកកំពស់មនសិការក្នុង ការបង្ការទប់ស្កាត់ជំងឺក្នុងសហគមន៍។ ប៉ុន្តែ ផលិតផលធ្វើឡើងដោយខ្លួន ឯងនោះ មានសមាសភាគសាមញ្ញណាស់ ហេតុដូច្នេះត្រឹមតែត្រូវបាន អនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិសាលភាពតូចតែប៉ុណ្ណោះ។ លោក Do Van Hung បាន ថ្លែងថា៖

        “យើងខ្ញុំគាំទ្រយ៉ាងខ្លាំងណាស់ប្រសិនបើគេធ្វើត្រាប់តាមស្ដង់ដាររបស់ផ្នែកសុខាភិបាល។ យើងខ្ញុំក៏លើកទឹកចិត្តឲ្យគេធ្វើដែរ ប្រសិនបើធានាសុវត្ថិ ភាពសម្រាប់បរិស្ថាននិងមនុស្សយ៉ាងដាច់ខាត”។

        ក្នុងបរិបទដែលតម្រូវការឧបករណ៍សុខាភិបាលនិយាយរួមនិងទឹកលាងដៃកំចាត់មេរោគនិយាយដោយឡែកកំពុងកើនឡើងខ្ពស់ ដែលបណ្ដាល ឲ្យមនុស្សជាច្រើនរំលោភបំពានស្ថានភាពនេះដើម្បីទាញយកផលប្រយោជន៍ ការងាររបស់លោកគ្រូ Vo Phuoc Hung នៅសាលាបឋមសិក្សានិងមធ្យម សិក្សា Luong The Vinh ពិតជាគួរឲ្យកោតសរសើរ។ សកម្មភាពរបស់លោក គ្រូគួរតែត្រូវបានពង្រីកឲ្យបានរីករាលដាលយ៉ាងទូលំទូលាយក្នុងសហគមន៍និងសង្គម រួមចំណែកយ៉ាងជាក់ស្ដែងក្នុងការងារបង្ការទប់ស្កាត់នឹងជំងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ