លោកគ្រូប្រជាជនរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ
LE HOA – BUI HANG -  
(VOVWORLD) /  
VOVWORLD_ជនរួមជាតិខ្មែរនៅខេត្តSoc Trang មានមោទនភាពយ៉ាង
ខ្លាំងអំពីលោកគ្រូប្រជាជនLam Es ជាគ្រូបង្រៀនគំរូដែលបានបូជាអស់មួយ
ជីវិតដើម្បីបុព្វហេតុអប់រំ។ លោកជាលោកគ្រូដើមដំបូងនៅតំបន់វាលសណ្ដទន្លេ
Cuu Long ដែលបានប្រសិទ្ធិនាមជាលោកគ្រូប្រជាជនដោយមានស្នាដៃដ៏ឆ្នើម
លើវិស័យអប់រំ។
លោកគ្រូប្រជាជនLam Es កើតនាឆ្នាំ១៩៤០នៅឃុំ Thanh Phu ស្រុកMy
Xuyen ខេត្តSoc Trang។លោកកំព្រាឪពុកតាំងពីនៅជាកុមារភាពហើយគ្រួសារ
មានស្ថានភាពយ៉ាងលំបាកលំបិន។ម្ដាយលោកបានបញ្ជូនលោកទៅវត្ត Dai
Tam រៀនសូត្រអក្សរនិងព្រះធម៌។ ទោះបីរស់នៅក្នុងសភាពការខ្វះខាតច្រើន
ក្ដីតែលោករៀនពូកែណាស់។ក្រោយពីរៀនបញ្ចប់ថ្នាក់ទី៩នៅសាលាចំណេះទូទៅ
លោកបានវិលត្រឡប់មកវត្ត Dai Tamដើម្បីបន្តវេនលោកគ្រូរបស់ខ្លួនហើយ
ក្លាយទៅជាគ្រូបង្រៀនដោយឥតគិតថ្លៃសំរាប់សិស្សក្រីក្រ។
លោក Lam Es បានឲ្យដឹងថាការបង្រៀននេះទាមទាឲ្យលោកត្រូវតែរៀន
បន្ថែមនិងរៀនដោយខ្លួនឯង។លោកចាប់ផ្ដើមរៀនភាសាអង់គ្លេស ភាសាសា
បារាំងព្រមទាំងបង្រៀនឲ្យកូនសិស្សទៀតផង។នាគ្រានោះវត្ត Dai Tamជាវត្ត
ដើមដំបូងដែលមានថ្នាក់រៀនភាសាវៀតណាម ភាសាខ្មែរ ភាសាអង់គ្លេសនិង
បារាំងដោយឥតគិតថ្លៃ។លោក Lam Es ចាត់ទុកការរៀនពីអ្នកពូកែជាងខ្លួន
សំរាប់បង្រៀនឲ្យអ្នកមិនទាន់ចេះនោះគឺជាការទទួលខុសត្រូវនិងជាការសប្បាយ
រីករាយធំបំផុតក្នុងជីវិតលោក។លោកបានសំណេះសំណាលថា
“ ត្រូវតែរៀនពីប្រជាជន រៀនពីអ្នកចាស់ទុំ រៀនពីលោកសង្ឃមានបទ
ពិសោធន៍ហើយបង្រៀនឲ្យកូនសិស្សយ៉ាងណាឲ្យគេងាយយល់ងាយចាំ។ ខ្ញុំចាប់
ផ្ដើមការងារបង្រៀននាឆ្នាំ១៩៧១ដោយបង្រៀនឲ្យប្រជាពលរដ្ឋចេះភាសាវៀត
ណាម ភាសាអង់គ្លេសនិងភាសាបារាំង”។
ក្រោយពីភូមិភាគខាងត្បូងវៀតនាមត្រូវបានរំដោះទាំងស្រុងមក រដ្ឋ
អំណាចលើកទឹកចិត្តប្រជាជនសិក្សារៀនសូត្រលោក Lam Es មានលក្ខណៈ
ងាយស្រួលហើយកាន់តែប្ដេជ្ញាបន្តការសិក្សា។ ជាគ្រូបង្រៀនវ័យក្មេងនិងមាន
តិត្យានុភាពលោកត្រូវបានថ្នាក់លើបញ្ជូនទៅបំពេញការងារនៅមន្ទីរអប់រំ
ខេត្ត Hau Giang។ ធ្វើការផង រៀនផងលោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម
ព្រមទាំងប្រមូលផ្ដុំឯកសារនិងបទពិសោធន៍បង្រៀនបង្កើតជាសៀវភៅ
បង្រៀនភាសាខ្មែរសំរាប់កម្មាភិបាលវ័យក្មេង។ នាឆ្នាំ១៩៩២ លោកត្រូវបាន
តែងតាំងជានាយករងមន្ទីរអប់រំបណ្ដុះបណ្ដាលខេត្តSoc Trangតែនៅជក់
ចិត្តនឹងការងាររៀបរៀងសៀវភៅរៀនភាសាខ្មែរ។សំណង់នេះត្រូវបានក្រសួង
អប់រំបណ្ដុះបណ្ដាលប្រើជាផ្លូវការនៅតាមសាលាអន្ទេវាសិកដ្ឋានសំរាប់
សិស្សានុសិស្សជនរួមជាតិខ្មែរភូមិភាកខាងត្បូង។
ដោយមានស្នាដៃល្អជាច្រើន នាឆ្នាំ២០០២ លោក Lam Es មានកិត្តិយស
ត្រូវបានរដ្ឋជូនកិត្តិនាមជាលោកគ្រូប្រជាជនដើមដំបូងនៅតំបន់វាលសណ្ដទ
ន្លេ Cuu Long។ នាឆ្នាំ២០០៣លោកចូលនិវត្តន៍តែនៅកាន់តំណែងប្រធាន
សមាគមលើកទឹកចិត្តការរៀនសូត្រខេត្តSoc Trang។ តាមលោកLy Ro Tha
នាយករងមន្ទីរអប់រំបណ្ដុះបណ្ដាលខេត្តSoc Trangបានឲ្យដឹងថាខេត្តកំពុង
ស្នើឲ្យរដ្ឋពិនិត្យនិងជូនរង្វាន់ហូជីមិញចំពោះលោកគ្រូ Lam Es។
|
លោកគ្រូប្រជាជនLam Es ជាគ្រូបង្រៀនគំរូដែលបានបូជាអស់មួយជីវិតដើម្បីបុព្វហេតុអប់រំ |
“ ថ្មីៗនេះ ខេត្តSoc Trangបានជ្រើសលោកគ្រូ Lam Esដើម្បីដាក់ជូនរដ្ឋ
ពិនិត្យផ្ដល់រង្វាន់ហូជីមិញដោយសារលោកមានស្នាដៃល្អៗដូចជាប្រជុំសៀវភៅ
បណ្ដុះបណ្ដាលគ្រូបង្រៀនភាសាខ្មែរនិងសៀវភៅសំរាប់សិស្សពីថ្នាក់បថមសិក្សា
ដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ក្នុងរយៈពេលកាន់តំណែងប្រធានសមាគម
លើកទឹកចិត្តការរៀនសូត្រខេត្តSoc Trang លោកក៏ចលនាក្រុមសម្បុរសជន
ឲ្យជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលមានជីវភាពរស់នៅជួបការលំបាក”។
លោកគ្រូប្រជាជន Lam Esបានថ្លែងថា លោកចងចាំជានិច្ចនូវពាក្យ
ទូន្មានរបស់លោកប្រធានហូជីមិញគឺប្រជាជាតិដែលមិនខិតខំរៀនសូត្រនោះ
គឺជាប្រជាជាតិខ្សោយ។ដូច្នេះលោកប្រធានហូជីមិញបានវាយតំលៃខ្ពស់នូវ
តួនាទីរបស់ផ្នែកអប់រំចំពោះការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សដើម្បី
កសាងប្រទេសជាតិឲ្យសម្បូររុងរឿង។ លោកគ្រូប្រជាជន Lam Esបានចែក
រំលែកថា
“ ខ្ញុំសង្ឃឹមថាបក្សទាំងមូល ប្រជាជនទាំងមូលចូលរួមការងារលើកទឹក
ចិត្តប្រជាជនរៀនសូត្រ កសាងសង្គមសិក្សារៀនសូត្រ។ ខ្ញុំរៀនសើម្បីក្លាយទៅ
ជាមនុស្សល្អ ពលរដ្ឋល្អ។ នៅរស់ខ្ញុំនៅបន្តសិក្សា បន្តធ្វើការ”៕
LE HOA – BUI HANG
-VOVWORLD