លោកគ្រូ១រូបផ្សាយសេចក្តីស្រឡាញ់វប្បធម៏ជាប្រពៃណីរសំរាប់យុវវ័យ ជនជាតិ Ba Na
CONG BAC-BUI HANG -  
(VOV WORLD) /  
Vovworld-លោកគ្រូ Le Huu Phongនាយកសាលាអន្តេវាសឹក ស្រុក Mang Yang
ខេត្ត Gia Laiជាជនដំបូងដែលបញ្ចូលវប្បធម៏គងឃ្មោះរបាំXoangក្នុងកម្មវិធី
បង្រៀនប្រកបដោយជោគជ័យ។អាស្រ័យដោយមានការណែនាំរបស់លោកគ្រូ អ្នកដំបន់និងសិស្សានុសិស្សជាជនជាតិភាកតិចស្ទើតែទាំងអស់ក្នុងសាលាបាន
ចេះប្រើប្រាស់ឧបករណ៍ភ្លេងនៃជនជាតិរបស់ខ្លួន។ប្រការសំខាន់គឺវប្បធម៏
សិល្បះជាប្រពៃណីបានក្លាយទៅជាកំលាំងចលករសំរាប់ប្អូនៗក្នុងការរៀនចំណេះ
ដឹងទូទៅ។ប្អូន Weo -សិស្ស១នាក់ជាជនជាតិ Ba NaនៅភូមិBong BimឃុំDac Jo Taចែករំលែកថា៖ “នៅសាលាប្អូនបានរៀនការលេងគងឃ្មោះផងនិងអក្យរផង។
ប្អូនរីករាយយ៉ាងក្រៃលែងពេលបានរៀនដូច្នេះ។ពីនោះប្អូនចូលចិត្តរៀនអក្សរនិង
រៀនល្អជាង “។
|
ពេលហាត់លេងគងឃ្មោះ១(រូបថតInternet) |
រួមជាមួយការបង្រៀនការលេងគងឃ្មោះនិងរបាំ Xoang ខ្លឹមសារផ្សេងទៀតស្តីពី
វប្បធម៏ជាប្របៃណីនៃជនជាតិ Ba Na ក៍បានបញ្ចូលក្នុងកម្មវិធីរៀនផងដែរ។និង
ក្នុងនោះមានកម្មវិធីរៀនបទចម្រៀងប្រជាប្រិយ៍។ស្នាដៃគួរឲ្យចាប់អារម្មណ៍គឺនាទី
ច្រៀងបទចម្រៀងប្រជាប្រិយ៍សំដែងដោយសិស្សានុសិស្សរបស់សាលាក្នុងការ
ប្រឡងចម្រៀងរបាំរបស់កុមារជំទង់ទូទាំងប្រទេសនាឆ្នាំ១៩៩៤ទទួលមេដាយមាស។
លោកគ្រូ Le Huu Phongកើតនៅខេត្ត HungYenភាគខាងជើងវៀតណាម។នាឆ្នាំ១៩៨៤ លោកគ្រូទៅប្រកបការងារនៅស្រុក Mang Yangខេត្ត Gia Lai។ដល់ឆ្នាំ២០០៧ លោកគ្រូ
ធ្វើជានាយកសាលាអន្តេវាសឹក ស្រុក Mang Yang។នេះក៍ជាពេលវេលាដែល បណ្តា
ខ្លឹមសារអភិរក្សវប្បធម៏ជាប្រពៃណីត្រូវបានបញ្ចូលក្នុងកម្មវិធីរៀននៃសាលាផងដែរ។ក្នុងអំឡុងបង្រៀននៅទីនេះលោកគ្រូ Le Huu Phongជានិច្ចកាលចុះទៅភូមិនានាដើម្បី
ស្រាវជ្រាវវប្បធម៏ជាប្រពៃណីរបស់អ្នកដំបន់។លោកគ្រូ Le Huu Phongចែករំលែកថា៖ “ ដើម្បីកំសាន្ត សូរសំលេងគងឃ្មោះ ពិរោះខ្ញុំបានទៅចូលរួម ពិធីបុណ្យរបស់ភូមិនានា ។ពីនោះខ្ញុំជក់ចិត្តនិងឃើញថា៖គប្បីអភិរក្យនិងពង្រីកចរិតលក្ខណះវប្បធម៏នេះ“។
ដោយទឹកចិតជក់ចិត្តនិងសេចក្តីស្រឡាញ់វប្បធម៏ជាប្រពៃណី លោកគ្រូ Le Huu Phong
កំពុងរួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងការ អភិរក្សបរិយាកាសវប្បធម៏ជាប្រពៃណីរបស់
ជនជាតិ Ba Naនៅស្រុក Mang Yang នេះ៕
CONG BAC-BUI HANG
-VOV WORLD