លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ

(VOVWORLD) - ចាកចេញពីមាតុភូមិពីកំពង់ផែ Nha Rong នៅឆ្នាំ ១៩១១ លោកប្រធាន ហូជីមិញបានទៅកាន់ប្រទេសបារាំង ដើម្បីស្វែងរកមាគ៌ាវាយផ្តួលរំលំពួកអាណានិគម និងសក្តិភូមិ ដណ្ដើមឯករាជ្យជូនមាតុភូមិ សេរីភាពជូនប្រជាជាតិ និង សុភមង្គល ជូនជនរួមជាតិ។ ក្នុងអំឡុងពេល ៣០ ឆ្នាំ ដោយបានជួបជុំជាមួយពលករក្រីក្រ ទោះបីជាមានពណ៌សម្បុរ និងភាសាខុសៗគ្នាក៏ដោយ ប៉ុន្តែមានស្ថានភាពលំបាកលំបិនដូចគ្នាដោយការជិះជាន់ត្រួតត្រា ហើយមានសេចក្ដីប្រាថ្នារួមក្នុងការរំដោះខ្លួនឲ្យរួចផុតពីទាសភាព ដណ្ដើមយកវិញឯករាជ្យ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស លោកប្រធានហូជីមិញបានរីកសាយភាយបដិវត្តន៍រំដោះប្រជាជាតិលើទូទាំងពិភពលោក។

លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama។ (រូបថត៖ VTC)
កម្លាំងរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិរបស់វៀតណាម ដឹកនាំដោយលោកប្រធាន ហូជីមិញទៅកាន់ប្រជាជនដែលរងការជិះជាន់ត្រួតត្រាលើ ពិភពលោក គឺកើតចេញពីអត្តចតិនៃបដិវត្តន៍នោះ និងប្រពៃណីប្រវត្តិសាស្ត្រ វីរភាព ក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាម ជាមួយ នឹងប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តវៀតណាម ហើយជាមួយនឹងជីវិត និងអាជីពរបស់លោកប្រធាន ហូជីមិញ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama បានវាយតម្លៃថា៖
“លោកប្រធានហូជីមិញ ជាកុលបុត្រឆ្នើមរបស់ប្រជាជាតិវៀតណាម ដែលបានសរសេរឈ្មោះរបស់លោកក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមនិយាយដោយឡែក និងរបស់ពិភពលោកនិយាយរួម ជាមួយនឹងការលះបង់ដ៏មហិមារសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ។ លោកធ្លាប់បាននិយាយថា គ្មានអ្វីប្រសើរថ្លៃថ្លាជាងឯករាជ្យ និងសេរីភាពនោះទេ។ ពាក្យពេជ្រនោះមានអត្ថន័យពិសេសខ្លាំងណាស់ សម្រាប់ប្រជាជាតិនានាលើពិភពលោក រួមទាំងប្រជាជាតិ ប៉ាឡេស្ទីន នៅពេលដែលយើងខ្ញុំកំពុងតស៊ូដណ្ដើមឯករាជ្យជាតិដែរ។ លោកប្រធានហូជីមិញ នឹងត្រូវបានចងចាំជានិច្ចជាមួយនឹងសមិទ្ធិដ៏ធំធេងសម្រាប់ បុព្វហេតុតស៊ូប្រកបដោយសុចរិតភាពរបស់ប្រជាជាតិវៀតណាមក៏ដូចជារបស់ប្រជាជនពិភពលោកផងដែរ”។
លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ - ảnh 2លោកប្រធានហូជីមិញធ្វើការនៅតំបន់បដិវត្តន៍ Viet Bac នៅឆ្នាំ១៩៥១។
(រូបថត៖ tuyengiao.vn)
ពីមេរៀន និងគំរូរបស់វៀតណាម ដែលហូជីមិញគឺជាព្រលឹង ជានិមិត្តរូបនៃការរួមបញ្ចូលគ្នាដ៏ថ្លៃថ្នូបំផុតរបស់ប្រជាជាតិ និងសម័យកាលនោះ បណ្ដាប្រជាជាតិដែលរងការជិះជាន់លើពិភពលោកទទួលបានភាពក្លាហាន និងជំនឿជឿជាក់ ដើម្បីរំដោះខ្លួនឯងឲ្យរួចផុតពីឋានៈជាទាសករឆ្ពោះទៅរកសេរីភាព ពីការពឹងផ្អែកឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួននិងម្ចាស់ការ។ ចលនារំដោះប្រជាជាតិនៃទ្វីបអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនក្នុងសតវត្សទី ២០ រហូតដល់សព្វថ្ងៃនេះ មានកម្លាំងជំរុញពីប្រទេសវៀតណាម ពីការប្រយុទ្ធ លះបង់ដើម្បីឯករាជ្យ សេរីភាព និងសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ សមភាព និងអរិយធម៌... ប្រធានគណៈកម្មាធិការសាមគ្គីភាពអាស៊ី-អាហ្រ្វិក លោក Nuri Abdel មានឲ្យដឹងថា៖
“ខ្ញុំធ្លាប់បានជួបជាមួយមេដឹកនាំធំៗ ហើយមានឥទ្ធិពលជាច្រើនលើពិភពលោក។ ប៉ុន្តែនៅពេលនោះ លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសលំដាប់លេខមួយ លើពិភពលោក ក្រោយពីសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យ ជំនះរបស់កងទ័ពក្រហមសូវៀត។ លោកបានលះបង់អស់មួយជីវិតសម្រាប់ការតស៊ូរំដោះប្រជាជាតិ ប៉ុន្តែលោកនៅតែមានជីវភាពដ៏សាមញ្ញបំផុត ហើយជានិច្ចកាល ស្រឡាញ់ប្រជាជន”។
នៅតាមតំបន់ជាច្រើនលើពិភពលោក ដែលកំពុងត្រូវតែពង្រឹងឯករាជ្យភាព ការពារអធិបតេយ្យភាពជាតិ ហើយខិតខំប្រឹងប្រែងដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ លោកប្រធាន ហូជីមិញមិនត្រឹមតែត្រូវបានលើកតម្កើងដោយការគោរពកោតសរសើរយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងបេតិកភណ្ឌរបស់ លោកនៅតែត្រូវបានថែរក្សា និងពង្រីកដូចនឹងនិមិត្តសញ្ញានៃសេចក្តីមេត្តាករុណា និងត្រាប្រណីក្នុងជីវភាព ក្នុងសេចក្តីប្រាថ្នាឆ្ពោះទៅរកអនាគតដ៏ប្រសើរបំផុត។ អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម លោក Moheb El Samra បានសង្កត់ធ្ងន់ថា៖
“លោកប្រធានហូជីមិញ គឺជានិមិត្តរូបដែលបានលើកទឹកចិត្ត ហើយជះឥទ្ធិពលដ៏ធំធេងលើចលនារំដោះប្រជាជាតិនៃបណ្តាប្រទេសអាហ្វ្រិក អេហ្ស៊ីប ក៏ដូចជាប្រជាជាតិជាច្រើនជុំវិញពិភពលោក។ ការតស៊ូរំដោះប្រជាជាតិណាមួយនៅអាស៊ី ក៏ដូចជាលើទូទាំងពិភពលោកនៅពេលនោះដែរ សុទ្ធតែយកវៀតណាម-ហូជីមិញធ្វើជានិមិត្តរូបដើម្បីតស៊ូដណ្ដើមឯករាជ្យ”។
ក្នុងឆាកជីវិតរបស់ខ្លួន លោកប្រធានហូជីមិញ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីតភ្ជាប់ចំណងមិត្តភាពរវាងបណ្ដាប្រជាជាតិ។ លោកតែងតែទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ កក់ក្ដៅចំពោះមិត្តភក្តិអន្តរជាតិជាច្រើន នាំឲ្យគេយល់ដឹងអំពីវៀតណាម ហើយធ្វើឲ្យវៀតណាមយល់ដឹងពីពិភពលោកផងដែរ។ លោកមានការយកចិត្តទុកដាក់ពិសេសចំពោះព្រឹត្តិការណ៍សំខាន់ៗក្នុងចលនាបដិវត្តន៍របស់ប្រជាជនពិភពលោក ជាពិសេសចលនារំដោះប្រជាជាតិរបស់ប្រជាជនអាស៊ី និងអាហ្វ្រិក។ លោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនយោបាយនៃរណសិរ្សស្នេហាជាតិឡាវ; បានផ្ញើសារទូរលេខទៅកាន់សន្និសីទអន្តរជាតិគាំទ្រប្រជាជនបណ្ដាប្រទេសជាអាណានិគមរបស់ព័រទុយហ្គាល់ និងប្រទេសអាហ្វ្រិកខាងត្បូងខ្សែអេក្វាទ័រ ប្រជាជន អង់ហ្គោឡា កុងហ្គោ អាហ្រ្វិកខាងនិរតី និងប្រទេសអាស៊ីអាហ្វ្រិកដទៃទៀត។
លោកប្រធានហូជីមិញពិតជានិមិត្តរូប និងជាគំរូដ៏ភ្លឺស្វាងនៃការតស៊ូរបស់ប្រជាជននៃបណ្តាប្រទេសកក្នុងពិភពលោកទីបី ដើម្បីរំដោះខ្លួនចេញពីនឹមត្រួតត្រានៃអាណានិគមនិយម និងចក្រពត្តិនិយម។ រាល់បេតិកភណ្ឌដែលលោកបានបន្សល់ទុកមក បានរីកសាយភាយយ៉ាងទូលំទូលាយ ហើយជះឥទ្ធិពលដ៏ធំធេងលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ