លោកស្រីLe Thi Mai-នារីដំបូងធ្វើសេដ្ឋកិច្ចនៅកោះ Hon Doc
LAN ANH -  
(VOVWORLD) /  
Vovworld-ក្នុងផ្ទះស្អាតបាតរបស់ គ្រួសារមានតែកូនស្រ្តីពៅរស់ប៉ុណ្ណោះដោយសារ
លោកស្រីLe Thi Maiរស់នៅលើក្បូនចិញ្ចឹមត្រីជានិច្ច។លោកស្រីសំណេះសំណាល
ថា៖“ ខ្ញុំរស់នៅលើក្បូនដើម្បីចិញ្ចឹមត្រីនិងដាំបាយសំរាប់អ្នកបំរើ។ឥឡូវនេះប្តីខ្ញុំចូល
និវត្តន៍ហើយគាត់បានមកជួយ។ខ្ញុំទិញវត្ថុចាំបាច់គ្រប់គ្រាន់មុនពេលចេញទៅលំហរ
សមុទ្រ។ខ្ញុំមានសំណាងដោយទទួលបានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុពីអ្នកជិត
ខាងដើម្បីអភិវឌ្ឍន៍កិច្ចការរបស់ខ្លួន។ “
លោកស្រី Maiបានធ្វើអ្វីៗដែលអាចធ្វើបានសំដៅរកប្រាក់ចិញ្ចឹមកូនៗ។គាត់បង់
សំណាញ់នេសាទត្រីរីឯប្តីដើរតាមអ្នកនេសាទចេញទៅលំហរសមុទ្រ។ដោយសារ
មានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុរបស់មិត្តភក្តិគ្រួសារលោកស្រីអាចអភិវឌ្ឍន៍កិច្ចការ
នានា។លោកស្រីរៀបរាប់ថា៖“មុននេះរាប់សិបឆ្នាំខ្ញុំទិញកប៉ាល១គ្រឿងក្នុងតំលៃ
១០០លានដុងវៀតណាម។បណ្តាពាណិជ្ជករដៃគូឲ្យខ្ញុំខ្ចីប្រាក់ចំនួន៤០លានដុង។
នាគ្រានោះខ្ញុំមានតែប្រាក់៥-៦លានដុង។ខ្ញុំទិញកប៉ាល់នេះតាមរូបភាពបញ្ចាំ។
បន្ទាប់នោះ ខ្ញុំទិញកប៉ាល១គ្រឿងទៀតក្នុងតំលៃ៦០០លានដុង។ខ្ញុំបានសង
ប្រាក់បំណុលអស់ហើយ។“
|
ប្តីប្រពន្ឋលោកស្រីLe Thi Mai(រូបថតVOV) |
បច្ចុប្បន្នគ្រួសារលោកស្រីមានកប៉ាលចំនួន៤គ្រឿងដោយមានតំលៃជាង២ពាន់លាន
ដុងទ្រុងចិញ្ចឹមត្រីចំនួន៧ក្នុងតំលៃជិត១ពាន់លានដុង។កូនប្រុសនិងកូនប្រសារប្រុស
ជួយគាត់គ្រប់គ្រងកប៉ាលចំនួន៤គ្រឿងដែលឲនាំមកនូវប្រាក់ចំណេញរាប់រយលាន
ដុងក្នុង១ឆ្នាំ។ពិតជាសុបិន១។ចិញ្ចឹមត្រីក្នុងទ្រុងលើសមុទ្រជាកិច្ចការធ្ងន់ធ្ងរ១ប៉ុន្តែនាំ
មកនូវប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់។រូបសណ្ឋានសេដ្ឋកិច្ចនេះទាមទារឲ្យមានទុន
វិនិយោគជាច្រើន។នាដើមឆ្នាំកន្លងទៅលោកស្រី Maiបានសាកចិញ្ចឹមត្រីក្នុងទ្រុងលើផ្ទៃ
ទឹក៥០០ម៉ែត្រក្រឡា។បន្ទាប់នោះលោកស្រីសម្រេចពង្រីកផ្ទៃទឹកចិញ្ចឹមត្រី។លោក
Luong Van Sonប្តីរបស់គាត់អោយដឹងថា៖“ យើងខ្ញុំជួបគ្នាជាលើកដំបូងនាឆ្នាំ១៩៧៦។
គាត់ជិះទូកទៅនេសាទ។នាគ្រានោះមធ្យោបាយនាវាចរណ៍គឺងាយណាស់។ខណះដែល
ទឹកដីត្រូវបានរំដោះនៅលើកោះមានតែគ្រួសារចំនួន២០គ្រួរស់នៅប៉ុណ្ណោះ។ដល់ឆ្នាំ
១៩៩០នៅលើកោះមានកប៉ាលក្នុងកំលាំងសេះ២០។ខ្ញុំកាន់ដំណែងជាប្រធានរណសិរ្ស
ឃុំនាឆ្នាំ១៩៩២ពេលនោះប្រពន្ឋខ្ញុំស្នាក់នៅផ្ទះដើម្បីចិញ្ចឹមថែទាំកូនៗនិងកិច្ចការគ្រួសារ
។ខ្ញុំទូន្មានគាត់ស្នាក់នៅលើដីគោកប៉ុន្តែគាត់ចូលចិត្តរស់នៅលើក្បូនដើម្បីចិញ្ចឹមត្រី។នេះ
គឺជាក្តីសប្បាយរបស់គាត់។ “
អ្នកតំបន់Hon Docកោតសរសើចំពោះទឹកចិត្តអង់អាចក្លាហាននិងការខំប្រឹងប្រែងរួចផុត
ពីភាពក្រីក្រឈានទៅធ្វើមានរបស់លោកស្រីរូបនេះ៕
LAN ANH
-VOVWORLD