លោកស្រីNguyen Thi Binh នឹងសៀវភៅម៉ែរំ័រ“គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស”

លោកស្រីNguyen Thi Binh នឹងសៀវភៅម៉ែរំ័រ“គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស” - ảnh 1
Vovworld- “គ្រួសារ​មិត្តភ័ក្តនឹងមាតុប្រទេស”គឺជាចំណងជើងនៃម៉េម័រ​របស់
លោកស្រីNguyen Thi Binh-អតិតអនុប្រធានរដ្ឋ​ រដ្ឋមន្រ្តីការបរទេសស្រីដំបូង​នឹង
ជាប្រធានក្រុមអ្នកចរចាររបស់រដ្ឋាភិបាលបដិវត្តន៏ជាបណ្ណោះអាសន្នសាធារណះ
រដ្ឋភាគខាងត្បូងវៀតណាមនៅសន្និសីទប៉ារីស។សៀវភៅបានរៀប រាប់អំពីជីវិត
លោកស្រី-​កសិណសក្សីរស់​១រូបដែលបានឃើញផ្ទាល់នឹងភ្នែក នូវការវិវត្តប្រែ
ប្រួលរបស់ប្រវត្តិសាស្រ្ត​ តាំងពីកុមារភាពរហូតមកដល់ពេល ដែលចូលនិវត្តន៏។​
      ​លោកស្រីNguyen Thi Binh​​បានយកចំណងជើង១​ដ៏សាមញ្ញ នឹង​ងាយ យល់
ដើម្បីដាក់ឲ្យសៀវភៅម៉ែម័ររបស់ខ្លួន៖”គ្រួសារមិត្តភ័ក្តនឹងប្រទេសជាតិ”។លោក
ស្រីប្រាប់ឲ្យដឹងថា៖​នេះជាប្រភពដើមបង្កកំលាំងពលំក្នុងខ្លួនលោក ស្រី។  “ក្នុង
អាជីពសកម្មភាពបដិវត្តន៏​ខ្ញុំអត់មានពេលវេលាដើម្បីកត់ត្រាទេ។ ទី​២គឺ​ក្នុងរយះ
ពេល​ ៨៥ឆ្នាំនៃជីវិតខ្ញុំ មានព្រិត្តិការណ៏ជាច្រើនណាស់។ខ្ញុំបាន ប្រើពេលវេលា
ប៉ុន្មានឆ្នាំដើម្បីនិព័ន្ធសៀវភៅនេះ។ខ្ញុំសំរេចសៀវភៅម៉ែម័រនេះនាឆ្នាំ​២០០៩”។   
   
លោកស្រីNguyen Thi Binh នឹងសៀវភៅម៉ែរំ័រ“គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស” - ảnh 2
អតិតអនុប្រធាននរដ្ឋNguyen Thi Binh (រូបថត៖ Internet)
  មុនពេលកាន់ប៊ីចសរសេរ លោកស្រីNguyen Thi Binhស្ទាក់ស្ទើថា៖​គួរសរសេរ
ឫអត់? នឹងបើសរសេរ គឺសរសេរអ្វី?។ពេលសរសេររួច លោកស្រីក៏គិតថា៖ បោះ
ពុម្ភផ្សាយឫអត់?។លោកស្រីប្រាប់ថា៖ខ្លួនជាមនុស្សមានភព្វសំណាងណាស់​ដោយត្រូវបានរស់នៅក្នុងបណ្តាដំណាក់កាលពេញទៅដោយព្រិត្តិការ ណ៏ប្រវត្តិ
សាស្រ្តរបស់ប្រទេសជាតិនៅសតវត្សទី​២០​។នោះគឺការតស៊ូប្រឆាំង ពួកអាណា
និគមនិយមបារាំង ការតស៊ូប្រឆាំងពួកចក្រពត្តអាមេរិកនឹងបណ្តា ខែឆ្នាំមានសន្តិ
ភាពរបស់ប្រទេស។តាមរយះសៀវភៅម៉ែម័រនេះ លោកស្រី មានបំណងផ្តាំផ្ញើរថា៖ស្មារតីមហាសាមគ្គីជាតិគឺជាកំលំាងនៃរាល់ជ័យជំនះ។ “ខ្ញុំរំពឹងគិតថា៖មេរៀនធំ
បំផុតរបស់ប្រជាជនវៀតណាមគឺជាសាមគ្គីភាព។សាមគ្គីជាតិដើម្បីគោលដៅរួម។នោះជាទឹសស្លោកជ័យជំនះក្នុងអតិតកាល​បច្ចុប្បន្នកាលនឹងក្នុងអនាគតផង។ដើម្បីកសាងប្រទេសវៀតណាម១ខ្លាំងមាំមួន​ គឺត្រូវមានមនុស្សថ្មី​ មានចរិយាសម្បិត្ត
 ឧត្តមគតិ​នឹងជំនឿជឿជាក់។ នេះជាប្រការដែលខ្ញុំចង់ផ្តាំផ្ញើរតាមរយះសៀវភៅ
ម៉ែម័រនេះ”។   
      ដោយអានសៀវភៅម៉ែម័ររបស់លោកស្រីNguyen Thi Binh​ អ្នកនិពន្ធ Nguyen
Phuong Loan នៅ គ្រឹះស្ថានបោះពុម្ភផ្សាយ Tri Thuc បានរកឃើញ នូវត្រេតត្រអាល
នៃការរស់នៅតាមរយះពាក្យសំដី១ឃ្លារបស់លោកស្រីតែប៉ុណ្ណោះ។ “អានសៀវ
ភៅនេះ ឃ្លាដែលមានអត្ថន័យជាទីបំផុតចំពោះខ្ញុំ នោះគឺ ឃ្លា១នៅទំព័រទី​៤២​​
ដែលថា៖បងស្រីសួរខ្ញុំថា៖គប្បីធ្វើអ្វីជូនការតស៊ូ?​ខ្ញុំថា៖ បងប្អូនឃើញប្រការ
អ្វីមានផលប្រយោជន៏ដល់ការតស៊ូ​គឺធ្វើ​ ប្រការអ្វីដែលធ្វើ អន្តរាយគឺមិនត្រូវធ្វើ។ហេតុអ្វីបានជាពាក្យសំដីនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៏យ៉ាងខ្លាំង?។ព្រោះថា៖វាជួយ
ខ្ញុំយល់ច្បាស់ថែមទៀតអំពីប្រការជាច្រើន”។      
លោកស្រីNguyen Thi Binh នឹងសៀវភៅម៉ែរំ័រ“គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស” - ảnh 3
​អតិតអនុប្រធានរដ្ឋNguyen Thi Binh (រូបថត៖ Internet)
  ​អ្នកអក្សសាស្រ្តNguyen Ngocក៏​ពិនិត្យថា៖ “ពេលកាន់សៀវភៅនេះក្នុងដៃ គេ
អន្ទះអន្ទែងក្នុងចិត្តចង់អានភ្លាមដើម្បី ដឹងអំពីរាល់រឿងចម្លែកអស្ចារ្យអំពីសន្និសិទ​
ក្រុងប៉ារីស​-ជាសន្និសីទ​ដែលគេ វាយតំលៃថាជាការចរចារវែងបំផុតក្នុងកាទូត
សកលលោកដែលលោកស្រីNguyen Thi Binhជាមនុស្សម្នាក់ក្នុងចំណោមបណ្តា
មនុស្សសំខាន់នៅសន្និសីទ ។ប្រការចម្លែកអស្ចារ្យនៅទីនេះ​នោះគឺប្រការអំពី
មនុស្ស​​​ អាជីពនយោបាយ នឹងប្រភពដើមដែលជួយលោកស្រីមានបានកំលាំង
ពលំពិសេស​ដើម្បីអាច ដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្រ្តប្រទេសជាតិ”។       
  ក្នុងអាយុ ៨៥​ឆ្នាំ​ លោកស្រីNguyen Thi Binh​នៅតែរក្សាបាននូវទឹកចិត្ត ខ្លៀវក្លារបស់មនុស្សម្នាក់ដែលបានផ្សារខ្ជាប់អស់១ជីវិតខ្លួនជាមួយការតស៊ូ ដណ្តើមយកឯករាជរបស់ប្រជាជាតិ។​លោកស្រីផ្ទេបណ្តាមេរៀនទៅឲ្យ ជំនាន់
ក្រោយៗតាមរយះសៀវភៅម៉ែរម័រ​”គ្រួសារ​មិត្តភក្តនឹងប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ