វិចិត្រករ Nguyen Ngoc Dan និងស្នាដៃគំនូរបង្ហាញពីខ្សែភ្លើង
Phuong Thuy - Bui Hang -  
(VOVWORLD) /  
VOVWORLD_វិចិត្រករ Nguyen Ngoc Dan ធ្លាប់គូរគំនូរអំពីប្រធានបទទេស
ភាព និងរូបមនុស្ស។ ជាវិចិត្រករ មួយរូបដែលមានចរិតឆ្នៃប្រឌិតយ៉ាងខ្លាំង បានជា
ក្នុងរយៈ ពេលជាង១០ឆ្នាំកន្លងទៅនេះលោក Dan បានជ្រើសប្រធានបទចំឡែកមួយ
គឺគូរគំនូរ អំពីខ្សែភ្លើងដ៏ស្អេកស្កះនៅតាមវិថីនានានៃរដ្ឋធានីហាណូយ។
វិចិត្រករ Nguyen Ngoc Dan កើតនាឆ្នាំ១៩៧២នៅទីក្រុងហាយហ្វងភូមិភាគ
ខាងជើងវៀតណាមដោយនិយមចូលចិត្តនឹងការគូរគំនូរតាំងពីពេលនៅតូច។ នាឆ្នាំ
១៩៩៦លោកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិចិត្រលិល្បៈក្រុងហាណូយ។
អាចនិយាយបានថា “ខ្សែភ្លើង”គឺជាការរកឃើញថ្មីរបស់លោកក្នុងដំណើការលប់
បំបាត់ព្រំខ័ណ្ឌរវាងរចនាបទសិល្បៈប្រពៃណីនឹងរចនាបទសិល្បៈសម័យ។ ផ្ដើមចេញ
ពីការធ្វើដំណើរលើវិថីនានានៅក្រុងហាណូយហើយឈប់នៅផ្លូវបែកជា៤មានភ្លើង
សញ្ញាចរាចរណ៍ វិចិត្រករ Nguyen Ngoc Dan មើលឃើញបង្គោលភ្លើងនិងខ្សែអគ្គីសពី
លើហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទថ្មី។ ចាប់តាំងពីនោះមក
លោកបានគូរគំនូរជាច្រើនអំពីរូបភាពខ្សែភ្លើងនៅលើវិថីរដ្ឋធានីហាណូយ។ ប្រការ
ចំលែកគឺរូបខ្សែភ្លើងនេះមិនធ្វើឲ្យគំនូររបស់វិចិត្រករ Nguyen Ngoc Dan ក្លាយទៅជា
សោះអង្កើយឡើយតែទស្សនិកជនបានឃើញសោភ័ណភាពរបស់វាដែលជា
សោភ័ណភាពនៃគំនិតច្នៃប្រឌិតសិល្បៈថ្មីជាពិតប្រាកដទៅវិញ។
|
Nguyen Ngoc Dan ជាវិចិត្រករមួយរូបដែលមានការឧស្សាហ៍ព្យាយាមច្នៃប្រឌិតស្វែងរកប្រធានបទថ្មីៗ |
អស់រយៈពេល១០ឆ្នាំធ្វើការគូរគំនូរអំពីរូបខ្សែភ្លើងនៅក្រុងហាណូយតែប៉ុណ្ណោះវិចិត្រករ Nguyen Ngoc Dan បានបង្កើតឡើងពាណិជ្ជសញ្ញាដោយឡែកសំរាប់ខ្លួន
តាមរយៈការបើកពិព័រណ៏ទោល២លើកមានឈ្មោះថា “ វិថី”នាឆ្នាំ២០១២ និង”ផ្លូវ
ច្រក”នាឆ្នាំ២០១៣។ ទស្សនិកជនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពខ្សែ
ភ្លើងដ៏ស្អេកស្កះនៅតាមវិថីនានារួមទាំងរូបភាពស្ដីពីជីវភាពរស់នៅនៅនគរទៀត
ផង។ ពិព័រណ៏គំនូរមួយទៀតបង្ហាញអំពីខ្សែភ្លើងនៅក្រុងហាណូយមានឈ្មោះថា
”ចំណាប់អារម្មណ៍”កំពុងបើកទ្វារនៅសារមន្ទីរវិចិត្រលិល្បៈវៀតណាម។ គំនូរចំនួន
៧ផ្ទាំងដាក់តាំងនៅទីនេះបានបង្ហាញឲ្យទស្សនិកជនឃើញទិដ្ឋភាពក្រុងហាណូយ
ដោយមានខ្សែភ្លើង ឧឃ្ឃោសនសព្ទសង្កាត់និងភ្លើងសញ្ញាចរាចរណ៍។ វិចិត្រករ
Nguyen Ngoc Dan បានសំណេះសំណាលថា
”ខ្ញុំសង្កេតឃើញថាជីវភាពរស់នៅនៅក្រុងហាណូយមានការផ្លាស់ប្ដូរជារៀង
រាល់ថ្ងៃរាប់ទាំងការផ្លាស់ប្ដូរចំពោះខ្សែភ្លើងនៅតាមវិថីក្រុងហាណូយទៀតផង។ គេ
បានដាក់ប្រព័ន្ធខ្សែភ្លើងនៅក្រោមដីដើម្បីកែលំអបរិយាកាស។ ការផ្លាស់ប្ដូរទាំងនេះ
ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍លើវិស័យសិល្បៈហើយនាំទៅដល់ការបង្កើតវណ្ណកម្ម
ថ្មីៗ ”។
វិចិត្រករ Nguyen Ngoc Dan បានឲ្យដឹងថាលោកធ្លាប់ទៅកន្លែងជាច្រើនហើយ
សង្កេតឃើញថាប្រធានបទខ្សែភ្លើងនៅវៀតណាមបង្កប់ខ្លឹមសារយ៉ាងច្រើន។ចំ
ណាប់អារម្មណ៍មកដល់ជាពិតប្រាកដនៅពេលលោកទៅកាន់ដឿងហែមនានានៅ
ក្រុងហាណូយដូចជាផ្លូវច្រក Van Chuong ឬផ្លូវច្រក Tho Quan នៅវិថី Kham Thien
អីចឹង។ នៅតាមទីតាំងទាំងនេះលោកឃើញមានខ្សែភ្លើងជាច្រើនសន្ធឹកសន្ធាប់
ស្អេកស្កះ។ តាមវិចិត្រករ Tran Van Tru គ្រូបង្រៀនរបស់វិចិត្រករ Nguyen Ngoc Dan
បានវាយតំលៃអំពីសិស្សរបស់ខ្លួនថា
“ Nguyen Ngoc Dan ជាវិចិត្រករមួយរូបដែលមានការឧស្សាហ៍ព្យាយាមច្នៃ
ប្រឌិតស្វែងរកប្រធានបទថ្មីៗ។ នៅប្រទេសវៀតណាមមិនសូវមានវិចិត្រករដែល
មើលឃើញសោភ័ណភាពនៃខ្សែភ្លើងសំរាប់គូរគំនូរឡើយ។ Nguyen Ngoc Dan បាន
រកឃើញនិងប្រែ រូបភាពខ្សែភ្លើងឲ្យក្លាយទៅជាវណ្ណកម្មសិល្បៈ”។
កម្រងគំនូរខ្សែភ្លើងនៅក្រុងហាណូយរបស់វិចិត្រករ Nguyen Ngoc Dan បានធ្វើ
ឲ្យលោកមានការខុសប្លែកពីវណ្ណកម្មរបស់វិចិត្រករផ្សេងៗ។ នៅពេលគូរគំនូរខ្សែភ្លើង
លោកមិនប្រមូលផ្ដុំខ្លាំងពេកទៅលើពណ៌សម្បុរឬរចនាសម្ព័ន្ធនៃគំនូរទេ។ គំនិតឆ្នៃ
ប្រឌិតនេះឯងបានបំភ្លឺផ្លូវនិងតម្រៀបពណ៌សម្បុរនិងរចនាសម្ព័ន្ធឲ្យសមស្របនឹង
វណ្ណកម្ម។ គំនូរខ្សែភ្លើងរបស់លោកតែងតែប្រើពណ៌យ៉ាងតិចតួចដោយមានការគួប
ផ្សំពណ៌សម្បុរយ៉ាងប៉ិនប្រសប់។ អាចនិយានបានថាតាមរយៈការផ្លាស់ដ្ដូរនិន្នាការ
ឆ្នៃប្រឌិតនេះវិចិត្រករ Nguyen Ngoc Dan បាននាំមកនូវភាពថ្មីថ្មោងក្នុងស្នាដៃគំនូរ
សិល្បៈសំរាប់ទស្សនិកជន៕
Phuong Thuy - Bui Hang
-VOVWORLD