វិចិត្រករគំនូរ Phan Hai Bang និងការកែច្នៃក្រដាសសិល្បៈថ្មី
Phuong Thuy - Thu Hang -  
(VOVWORLD) /  
VOVWORLD_ដោយមានការជក់ចិត្តនឹងការធ្វើក្រដាសជាប្រពៃណីវិ
ចិត្រករគំនូរ Phan Hai Bangនៅមហាវិទ្យាល័យសិល្បៈហ្វេបានសិក្សាស្រាវជ្រាវនិង
បង្កើតឡើងក្រដាសថ្មីមួយប្រភេទពីឬស្សីដែលហៅថា Truc Chi។អស់រយៈពេល
ច្រើនឆ្នាំធ្វើពិសោធន៍រហូតមកដល់សព្វថ្ងៃនេះគំរោងការស្រាវជ្រាវកែច្នៃក្រដាស
សិល្បៈសិប្បកម្មរបស់លោកបានសំរេចជោគជ័យ។
សិល្បៈTruc Chi ត្រូវបានវិចិត្រករ Phan Hai Bang គ្រូបង្រៀននៅមហា
វិទ្យាល័យសិល្បៈហ្វេចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវនាឆ្នាំ២០០០ហើយដាក់ឲ្យ
កែច្នៃសាកល្បងនាឆ្នាំ២០១០។ ដោយផ្អែកលើវត្ថុធាតុដើមនេះ ក្រុមវិចិត្រករ
អាចគូរគំនូរឬបង្កើតរូបភាពផ្សេងៗជាស្នាដៃវិចិត្រសិល្បៈដ៏រស់រវើក។ វិចិត្រករ
Phan Hai Bang ឲ្យដឹងថាសិល្បៈTruc Chi ត្រូវបានអនុវត្តនាពេលដែលសិល្បករ
ធ្វើឲ្យមានឥទ្ធពលទៅលើក្រដាសសើមប្រើទ្រឹស្ដីសិល្បៈវិចិត្រកម្ម Printingmaking
ដើម្បីកែប្រែរចនាសម្ព័ន្ធក៏ដូចជាផ្ទៃក្រដាស។ លោកបានថ្លែងថា
“Truc Chi ជាឈ្មោះនៃសិល្បៈដែលត្រូវបានកែច្នៃលើក្រដាសពិសេសមួយ
ប្រភេទ។ ដោយផ្អែកលើវិធីធ្វើក្រដាសប្រពៃណី យើងខ្ញុំឆ្ពោះទៅរកភាពច្នៃប្រឌិត
ហើយបានបង្កើតឡើងនូវតំលៃថ្មីមួយ នោះគឺសិល្បៈ Truc Chi ”។
|
ផលិតផល Truc Chi រួមមានកាបូប ថង់ កង្ហារ ឋាសCD ក្របសៀវភៅ និងឆ័ត្រ |
វិចិត្រករ Phan Hai Bang និងក្រុមសហការីចង់គួបផ្សំសិល្បៈ Truc Chi ជាមួយ
វត្ថុធាតុដើមនិងបច្ចេកទេសដទៃៗដូចជាបោះពុម្ភសិប្បកម្ម គូរ ប៉ាក់ ត្បាញ និង
ធ្វើដួនដើម្បីពង្រីកការច្នៃប្រឌិតរបស់អ្នករចនាព្រមទាំងអភិវឌ្ឍន៍ភូមិរបរនានា
ក្នុងតំបន់ទៀតផង។ នាឆ្នាំ២០១២ សិល្បៈ Truc Chi ត្រូវបានយកមកតាំងពីពណ៌
ជាផ្លូវការនិងទទួលបានជ័យលាភីនៅហ្វេ ហើយបន្ទាប់មកនៅប្រទេសបែលហ្សីក
និងប្រទេសមួយចំនួនទៀត។ស្ដីពីគំរោងការ Truc Chi នេះ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Nghia Phuong នៅមហាវិទ្យាល័យវិចិត្រសិល្បវៀតណាមបានឲ្យដឹងថា
“វិចិត្រករ Phan Hai Bang ជាមនុស្សមួយរូបដែលជានិច្ចកាលចង់ធ្វើអ្វីមួយ
ថ្មីនិងចំលែក។ ដំបូងបង្អស់ គំរោងការ Truc Chi ត្រូវបានអនុវត្តគ្រាន់តែក្នុង
គោលដៅសិល្បៈប៉ុណ្ណោះ។ក្រោយមក ដោយឃើញស្នាដៃ Truc Chi ត្រូវបាន
អតិថិជននិយមចូលចិត្តខ្លាំងបានជាក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនគំនូរ
ប៉ាក់ XQបានកក់ទិញផលិតផលពីលោក Bang ។ ហើយមានបន្ថែមអ្នកស្រី Ngo
Dinh Bao Vi មកជួយលោកពង្រីកការកែច្នៃផលិតផល Truc Chi រួមមានកាបូប
ថង់ កង្ហារ ឋាសCD ក្របសៀវភៅ និងឆ័ត្រ”។
នាបច្ចុប្បន្ននេះ Truc Chi រាប់ពាន់ផ្ទាំងត្រូវបានច្នៃឡើងហើយផ្ទាំងនីមួយ
ជាស្នាដៃសិល្បៈមួយដ៏មានតំលៃខាងវប្បធម៌។ វិចិត្រករគំនូរ Phan Hai Bang
និងក្រុមសហការីរបស់លោកកំពុងគួបផ្សំសិល្បៈ Truc Chi ជាមួយរបរសិប្បកម្ម
ប្រពៃណីផ្សេងៗនៅហ្វេ។ ផលិតផលទាំងឡាយដែលត្រូវបានកែច្នៃតាម
បច្ចេកទេ្ទសគូររូបភាពនិងសូនរូបសំដៅបង្កើតឡើងផលិតផលមាន
អត្តសញ្ញាណវប្បធម៌នៃអតីតរាជធានីហ្វេ៕
Phuong Thuy - Thu Hang
-VOVWORLD