វិចិត្រករគំនូរវៀតណាម Nguyen Tu Nghiem និងស្នាដៃដ៏មានតំលៃ
Lan Anh -  
(VOVWORLD) /  
VOVWORLD_ជាវិចិត្រករគំនូរជំនាន់ដំបូងនៃខឿនវិចិត្រសិល្បៈវៀតណាម
លោក Nguyen Tu Nghiemបានបង្កើតឡើងវណ្ណកម្មដ៏មានតំលៃជាច្រើនដោយ
ប្រើវត្ថុធាតុដើមគ្រប់ប្រភេទមានជាអាទិ៍ ប្រេង ខ្មុកម្រ័ក្សណ៍ ម្សៅពណ៌ ខ្មៅដៃ
ពិសេសគឺលើផ្នែកគូរគំនូរខ្មុកម្រ័ក្សណ៍។ ចាប់តាំងពីពេលនៅជានិស្សិតសាលា
វិចិត្រសិល្បៈឥណ្ឌូចិនរហូតដល់ពេលទទួលមរណភាពវិចិត្រករល្បីឈ្មោះNguyen
Tu Nghiemបានបូជាអស់មួយជីវិតដើម្បីវិចិត្រសិល្បៈជាតិ។
វិចិត្រករគំនូរ Nguyen Tu Nghiemកើតនាថ្ងៃទី២០ខែតុលាឆ្នាំ១៩២២នៅ
ស្រុកNam Dan ខេត្តNghe Anភាគកណ្ដាលវៀតណាម។ នាឆ្នាំ១៩៤១លោកប្រលង
ចូលសាលាជាន់ខ្ពស់វិចិត្រសិល្បៈឥណ្ឌូចិននៅក្រុងហាណូយ។ ដល់ឆ្នាំទី៣ ក្រោមការ
ណែនាំពីសាស្រ្តាចារ្យគំនូរល្បីឈ្មោះTo Ngoc Van លោកត្រូវបានទាក់ទងជាមួយ
បច្ចេកទេសគូរគំនូរច្នៃប្រឌិតដោយជៀសវាងការច្រំដែលតាមរបៀបចាស់ៗ។
ស្ដីពីបញ្ហានេះ សាស្រ្តាចារ្យរង បណ្ឌិតNguyen Do Bao អតីតប្រធានសមាគម
វិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា
“ អាចនិយាយបានថាលោកNguyen Tu Nghiemជាវិចិត្រករស្ទាត់ជំនាញ
ដែលស៊ីសង្វាក់ជាមួយបច្ចេកទេសនិងនិន្នាការរបស់សិល្បៈពិភពលោកនា
បច្ចុប្បន្ន ។ មានប្រការពិសេសមួយគឺក្នុងគំនូររបស់លោកបើនិយាយពីសិល្បៈ
លោកជាវិចិត្រករត្រូវបានបណ្ដុះបណ្ដាលនៅសាលាវិចិត្រសិល្បៈឥណ្ឌូចិន ដែល
ជាបរិយាកាសដើម្បីលោកក្រេបជញ្ជក់នូវវប្បធម៌លោកខាងលិច។ ក៏ប៉ុន្តែលោក
មិនភ្លេចខ្លឹមសារទេពោលគឺលោកចេះអនុវត្តចំណេះដឹងនិងសិល្បៈប្រពៃណី
របស់វៀតណាមទៅក្នុងគំនូររបស់ខ្លួន”។
|
ក្នុងអំឡុងពេលចុងជីវិតវិចិត្រករ Nguyen Tu Nghiemបានគូរចក្រសត្វទាំង១២ ហើយចក្រសត្វនីមួយៗសុទ្ធតែបានលោកគូរយ៉ាងស្អាតនិងចំលែក |
ក្នុងសម័យសង្គា្រម លោកបានភៀសខ្លួនទៅតំបន់Son Tay ហើយមានឱកាស
សិក្សាស្រាវជ្រាវអំពីវប្បធម៌ប្រពៃណីនៅតាមភូមិឃុំ វត្តអារាម និងសាលាភូមិជា
ដើម។នាឆ្នាំ១៩៤៤ គំនូរប្រេងដំបូងបង្អស់របស់លោកមានឈ្មោះថា”អ្នកយាម Van
Mieu”ត្រូវបាន ក្រុម ប្រឹក្សាមេប្រយោគពិពណ៌វិចិត្រសិល្បៈSalon Uniqueជូនពាន
រង្វាន់លេខមួយ។
ក្នុងសង្គ្រាមប្រឆាំងបារាំង វិចិត្រករ Nguyen Tu Nghiemបង្រៀននៅសាលា
ចិត្រសិល្បៈតស៊ូតំបន់Viet Bac។ ក្នុងអំឡុងពេលឆ្នាំ១៩៥៩-១៩៦០លោកបង្រៀន
នៅសាលាវិចិត្រសិល្បៈហាណូយ។ ក្នុងដំណាក់កាលនោះលោកបានបង្កើតស្នាដៃ
មានតំលៃសិល្បៈខ្ពស់ដូចជាគំនូរ” រាំម៉ុងសាយ” “របាំបុរាណ ” ឬគំនូរ”កូនក្របី”
ជាដើម។ស្ដីពីស្នាដៃនេះសាស្រ្តាចារ្យរង បណ្ឌិតNguyen Do Baoបានឲ្យដឹងថា
‘’គំនូរ”កូនក្របី”បានបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរថ្មីនិងការឈានឡើង
របស់ប្រជាជននៅតំបន់ជនបទវៀតណាម។ លោកបានគូរតាមរចនាបទប្រជាប្រិយ
ជាក់ស្ដែងគឺ តាមរបៀបគំនូរប្រជាប្រិយ Dong Ho។ នៅក្នុងគំនូរនេះ ឃើញមាន
លោកយាយ លោកកម្មាភិបាល កុមារ និងយុវជនហើយជនម្នាក់ៗសុទ្ធតែមានទឹក
មុខបង្ហាញនូវចរិតខុសពីគ្នា’’។
ជាពិសេសក្នុងអំឡុងពេលចុងជីវិតវិចិត្រករ Nguyen Tu Nghiemបានគូរ
ចក្រសត្វទាំង១២ ហើយចក្រសត្វនីមួយៗសុទ្ធតែបានលោកគូរយ៉ាងស្អាតនិង
ចំលែក។តាមរយៈគំនូររបស់លោក ទស្សនិកជនអាចមើលឃើញប្រពៃណីវប្បធម៌
របស់វៀតណាម។អាចនិយាយបានថា វិចិត្រករល្បីឈ្មោះ Nguyen Tu Nghiemបាន
រួមចំណែកច្រើនទៅក្នុងការកសាងនិងពង្រីកវិស័យវិចិត្រសិល្បៈវៀតណាមនា
សតវត្សទី២០៕
Lan Anh
-VOVWORLD