វិចិត្រការីនី Dang Ai Viet និងបណ្តារូបគំនូរស្តីពី វីរះអ្នកម្តាយវៀតណាម។
LE PHUONG -  
(VOV WORLD) /  
Vovowrld-ក្រោយរយះពេលច្រើនឆ្នាំបណ្តុះក្តីប្រាថ្នា ដល់ឆ្នាំ២០១០ វិចិត្រការីនី
DangAi Viet គូបានគំនូរស្តីពីវីរះអ្នកម្តាយវៀតណាមនៅគ្រប់ទឹសទីក្នុងទូទាំង
ប្រទេស។ជាកម្មាភិបាល១រូបនៃសម្ព័ន្ឋសមាគមនារីរំដោះក្នុងដំណាក់កាល
ប្រទេសជាតិដំណើរការតស៊ូប្រឆាំងចក្រពត្តិអាមេរិកលោកស្រីកោតសរសើរ
បណ្តានារីដែលបានរស់នៅក្នុងដំណាក់កាល នេះ។នាខែកុម្ភះឆ្នាំ២០១០
លោកស្រីបានជិះម៉ូតូ Chaly ចេញដំណើរទៅភាគខាងជើងវៀតណាម។ក្នុងអំឡុង
៣ឆ្នាំ វិចិត្រការីនី Dang Ai Vietបានជួបប្រាស្រ័យនិងគូគំនូរស្តីពីវីរះអ្នកម្តាយវៀត
ណាមដែលបានប្រសូត្របណ្តាកូលបុត្រដែលបានបូជាជីវិតដើម្បីមាតុប្រទេស។គិតដល់ថ្ងៃទិ២៧មេសាឆ្នាំ២០១៣ វិចិត្រការីនី Dang Ai Vietគូគំនូរស្តីពីវីរះអ្នក
ម្តាយវៀតណាមបានជាង១ពាន់ផ្ទាំង។ វិចិត្រការីនី Dang Ai Vietចែករំលែកថា៖
“ ខ្ញុំគោរពរាប់អានវីរះអ្នកម្តាយវៀតណាមទាំងឡាយនិងគ្មានការប្រកាន់ណា១
ឡើយ។ ព្រមទាំងនៅមានអ្នកម្តាយខ្លះៗដែលបានបន្សល់ទុកអោយខ្ញុំនូវមនោ
សញ្ចេតនាពិសេស។នោះជាបណ្តាអ្នកម្តាយដែលមានកូនតែ១បានពលីជីវិត។ “
|
រូបថត VOV |
ចំពោះ វិចិត្រការីនី Dang Ai Vietគឺ គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមនិមួយៗជា
រឿងនិទានវែង១សំដៅរៀបរាប់អោយកូនចៅអំពីពលិកម្មនិងការបាត់បង់ដើម្បី
បង្កើតបានជីវភាពរស់នៅថ្ងៃនេះ។លោកស្រីអោយដឹងថែមទៀតថា៖ “ ការគូរ គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមជាកិច្ចការពិបាក១ ពីព្រោះថាក្នុងភ្នែករបស់ពូក
គាត់វាផ្ទុកដោយទំនាស់គ្នា។នោះគឺក្តីសប្បាយដោយបានរស់នៅក្នុងសន្តិភាពតែ
ក្នុងជម្រៅបេះដូងម្តាយទាំងនេះទ្រាំទ្រការឈឺចាប់ដោយសារ បាត់បង់កូនចៅរបស់
ខ្លួន។ ពេលគូរគំនូរស្តីពីបណ្តាអ្នកម្តាយនេះ ខ្ញុំគូរម៉េម័ររបស់គេឡើងវិញ ។ដើម្បី
អនុវត្តបណ្តាវណ្ណកម្មនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយម្តាយទាំងនេះព្រមទាំង
ផ្ទៀងស្តាប់រឿងនិទាននិមួយៗរបស់ម្តាយទាំងនេះ។ “
ក្នុងដំណើរពីតំបន់វាលទំនាបដល់តំបន់ព្រៃភ្នំ ពីភាគខាងត្បូងទៅកាន់ភាគខាងជើង
នោះ ម៉ូតូ Chalyជាមិត្តរួមដំណើររបស់លោកស្រី។
|
រូបថត VOV |
វិចិត្រការីនី Dang Ai Viet បានជូនវណ្ណកម្មវិចិត្រកម្មស្តីពីវីរអ្នកម្តាយវៀតណាមទាំង
អស់ដល់សារមន្ទីនារីវៀតណាម និងសារមន្ទីវិចិត្រសិល្បះទីក្រុងហូជីមិញ។គំនូរជាង
១ពាន់នេះ មិនត្រឹមតែជាវណ្ណកម្មសិល្បះប៉ុណ្ណោះទេថែមទាំងជាវត្ថុអនុស្សាវរីយ៍ ស្តីពីវីរះអ្នកម្តាយវៀតណាមទៀតផង។វិចិត្រករTran Khanh Chuong ចាត់ទុកថា៖“
វិចិត្រការីនី Dang Ai Viet បានរកផ្លូវដោយឡែកសំរាប់ខ្លួន។លោកស្រីអនុវត្តនូវវណ្ណកម្ម
សំរាប់មុខវិជ្ជាជីវះផងនិងសំរាប់ប្រទេសជាតិទៀតផង។ វត្តមានរបស់លោកស្រីនៅ
ខែត្រនិងទីក្រុងទាំង៦៣ក្នុងទូទាំងប្រទេសជាប្រការ១គួរអោយកោតសរសើរ។បណ្តា
គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមរបស់លោកស្រីបានបង្ហាញការខំប្រឹងប្រែងដ៍ធំធេង
របស់គាត់“ដោយមានគំនូរជាង១ពាន់នេះ វិចិត្រការីនី Dang Ai Vietបានបង្កើតឯកទគ្គ
កម្ម២លើកនៅវៀតណាម។ចំពោះវិចិត្រការីនី Dang Ai Vietគឺបណ្តាវណ្ណកម្មស្តីពីវីរះ
អ្នកម្តាយវៀតណាមជាសុភមង្គល១និងជាមោទនភាព១ឥតគិតថ្លៃ៕
LE PHUONG
-VOV WORLD