វេជ្ជបណ្ឌិត Diem Dang Thanh-អស់ពីចិត្តពីថ្លើមដើម្បី អ្នកជំងឺ

Vovworld-វរសេនីយ៍ឯក​បម្រុង បណ្ដិតDiem Dang Thanhជាគ្រូពេទ្យកម្រ១រូបក្នុង
ចំណោមគ្រូពេទ្យរបស់កងទ័ពដែលត្រូវបានរដ្ឋវៀតណាមប្រគល់ប្រសិទ្ឋនាមជា
គ្រូពេទ្យឆ្នើមនៅក្នុងអាយុ៤៤ឆ្នាំ។ចំពោះលោក ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌
លោកប្រធានហូជីមិញបានក្លាយទៅជាចំណាប់ជារៀងរាល់ថ្ងៃ។វរសេនីយ៍ឯក​បម្រុង វេជ្ជបណ្ដិតDiem DangThanhជានិច្ចកាលបំប៉នលើកកំពស់ឯកទេសជំនាញនិងចែក
រំលែកការឈឺចាប់របស់អ្នកជំងឺទៀតផង។លោកចែករំលែកថា៖“ ពេលរៀនសូត្រនិង
ធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញខ្ញុំរៀនបានប្រការជាច្រើន។តើប្រការ
អីគឺចាំបាច់សំរាប់បណ្តាវេជ្ជបណ្ដិត។ខ្ញុំរំពឹងគិតថា៖យើងខ្ញុំនឹងរៀនសូត្រនិងធ្វើតាម
សីលធម៌អាកប្បកិរិយានិងរបៀបធ្វើការរបស់លោកប្រធានហូជីមិញនិងពាក្សទូន្មាន
គ្រូ​ពេទ្យហាក់ដូចជាម្តាយដ៍សម្បុរស។      “

​​​​​​​​​​​​​​​​​​​​         

             
វេជ្ជបណ្ឌិត Diem Dang Thanh-អស់ពីចិត្តពីថ្លើមដើម្បី អ្នកជំងឺ - ảnh 1
វេជ្ជបណ្ឌិត Diem Dang Thanhនិង​មិត្តរួមវិជ្ជាជីវះពិនិត្យជំងឺជូនប្រចាជណ(រូបថតVOV)

ដោយទឹកចិត្ត អស់ពីចិត្តពីថ្លើមដើម្បីអ្នកជំងឺវេជ្ជបណ្ដិតDiem DangThanhបានរៀនសូត្រ
ស្រាវជ្រាវនិងមានការច្នៃប្រឌិតដោយឥតឈប់ឈរក្នុងដំណើរការពិនិត្យនិងព្យាបាលជំងឺ។វេជ្ជបណ្ដិតDiem Dang Thanhទទួលជោគជ័យក្នុងការយ​កវត្ថុនៅក្នុងក្រពះដោយវិធីអន្តោ
ទស្សនកម្មនិងការព្យាបាលជំងឺក្រពះទៀតផង។ស្មារតីជក់ចិត្តស្រាវជ្រាវវិទ្យាសាស្រ្តរបស់
នាយកDiem DangThanhបានផ្ទេរទៅគ្រូពេទ្យនិងវេជ្ជបណ្ឌិតជាច្រើននូវទឹកចិត្តខ្នះខ្នែងរៀន
សូត្រច្នៃប្រឌិត។អនុសេនីយ៍ឯកបំរុងវេជ្ជបណ្ឌិតវ័យក្មេង Dang ThiHangអនុប្រធានការិយា
ល័យពិសោធរោគសាស្រ្តរៀបរាប់ថា៖“  ប្រការដែលខ្ញុំរៀនបានពី នាយកនោះគឺចាត់ទុក
អ្នកជំងឺដូចជាសាច់ញាតិរបស់ខ្លួន។ធ្វើដូច្នេះបាន​  គុណភាពបំរើអ្នកជំងឺ​ទើបនឹងបានលើក
កំពស់។តាមគំរូរបស់នាយក  យើងខ្ញុំខិតខំប្រឹងប្រែងយ៉ាងច្រើនដើម្បីបំពេញការងារ ដ៍ល្អប្រសើរ។“

                 

​​​​​​​​​​​​​​                  
វេជ្ជបណ្ឌិត Diem Dang Thanh-អស់ពីចិត្តពីថ្លើមដើម្បី អ្នកជំងឺ - ảnh 2
រូបថតVOV

ក្រោយពី​បញ្ចប់សិក្សានៅសាលាសភាបណ្ឌិតវេជ្ជសាស្រ្តទ័ព​ វេជ្ជបណ្ដិតDiem Dang
Thanhត្រូវបានបែងចែកកប៉ុស្តការងារនៅមន្ទីរពេទ្យទ័ព១១០ក្នុងរយះពេលជាង​២០ឆ្នាំ​
ធ្វើការ វេជ្ជបណ្ដិតDiem Dang Thanh  ខិតខំប្រឹងប្រែងនិងហាត់ពត់លត់ដំដោយឥតឈប់
ឈរ។ស្តីពីយុទ្ឋមិត្តរបស់ខ្លួនវរសេនីយ៍ឯក Nguyen Truong Giang  ស្នងការនយោបាយ មន្ទីរពេទ្យទ័ព១១០អោយដឹងថា៖ក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោក
ប្រធានហូជីមិញនៅក្នុងអង្គភាព   នាយក Diem Dang Thanh ជាគំរូ១ក្នុងចំណោមគំរូភ្លឺ
ចិញ្ចាចដែលនាំមកនូវប្រសិទ្ឋភាពជាក់ស្តែងក្នុងការងារពិនិត្យនិងព្យាបាលជំងឺជូនអ្នក
ជំងឺក៍ដូចជាក្នុងការអភិវឌ្ឍន៍មន្ទីពេទ្យ។លោកអោយដឹងថា៖“  ជានាយក១រូប​  បង Thanh
ថែទាំដល់ការអភិវឌ្ឍន៍រួមនៃមន្ទីពេទ្យជានិច្ច។   បងThanhជាកម្មាភិបាល១រូបដែលហាន
គិតហានធ្វើនិងហានទទួលខុសត្រូវ។ បង Thanhនៅបង្កើតបានសាមគ្គីភាពក្នុងផ្ទៃ
ក្នុងទៀតផង។“
វេជ្ជបណ្ដិតDiem Dang Thanh  នៅនាំចេញពាក្សស្លោកនិងកម្មវិធីមានប្រសិទ្ឋភាពក្នុងការងារ
ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីពេទ្យ។មន្ទីពេទ្យត្រូវបានជួសជុលកែលំអនិងបំពាក់គ្រឿង
សម្ភារះទំនើបយ៉ាងច្រើន។របៀធ្វើការរបស់កម្មាភិបាលនិងបុគ្គលិកនៃមន្ទីពេទ្យក៍ត្រូវបាន
ផ្លាស់ប្តូរថ្មីផងដែរ។រួមជាមួយនោះ វេជ្ជបណ្ដិត Thanhលើកទឹកចិត្តមិត្តរួមវិជ្ជាជិវះសុក្រិដ្ឋ
សមត្ថភាពនិងបំប៉នសិលធម៌របស់គ្រូពេទ្យដើម្បីនាំមកនូវទំនុកទុកចិត្តសំរាប់អ្នកជំងឺ។
ធម៌១។

វេជ្ជបណ្ឌិតរូបនេះនៅទៅសាកសួរសុខទុក្ខអ្នកជំងឺក្នុងរយះ១ថ្ងៃ/១លើក។ វេជ្ជបណ្ដិត Thanhអះអាងថា៖ការលើកដម្កើងក្នុងជួរកងទ័ពទាំងមូល​ក្នុងចលនារៀនសូត្រនិងធ្វើតាម
គំរូសិលធម៌លោកប្រធានហូជីមិញជាមោទនភាព១។វេជ្ជបណ្ដិត Thanhសំណេះសំណាល
ថា៖ប៉ុន្តែរង្វាន់ថ្លៃថ្លាបំផុតចំពោះលោកគឺជំនឿជាក់ពីយុទ្ឋមិត្តនិងអ្នកជំងឺ  ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ