វេជ្ជបណ្ឌិតនៅឯកោះសមុទ្របំរើប្រជាជនអស់ពីចិត្តពីថ្លើម

VOVWORLD_នៅក្នុងពិធីជួបប្រាស្រ័យជាមួយដំណាងចូលរួមមហាសន្និបាត
ប្រលងប្រណាំងស្នេហាជាតិលើកទី៩នាថ្ងៃទី៦ធ្នូឆ្នាំ២០១៥នៅក្រុងហាណូយមនុស្ស
ជាច្រើនបានរំជួលចិត្តយ៉ាងខ្លាំងពេលស្ដាប់រឿងរ៉ាវអំពីវេជ្ជបណ្ដិត Bui Dinh Linh
នាយក​មជ្ឈ​ម​ណ្ឌល​សុខាភិបាលកងទ័ពប្រជាជានស្រុកកោះPhu Quy ខេត្ត Binh
Thuan ដែល​បាន​ឧស្សាហ៍ព្យាយាមថែទាំសុខភាពឲ្យកម្មាភិបាលយុទ្ធជននិង
ប្រជាជននៅលើកោះអស់​រយៈពេល៣០ឆ្នាំកន្លងទៅនេះ។

        បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្ត Thai Binh​ មក នា​ឆ្នាំ
​១៩៨៦​វេជ្ជបណ្ដិត Bui Dinh Linh បានស្ម័គ្រចិត្តទៅធ្វើការនៅកោះPhu Quy ជា
កោះ​មួយនៅឆ្ងាយពីដីគោគនិងជួបការលំបាកជាច្រើន។​ វេជ្ជបណ្ឌិត Bui Dinh
 Linh ​រៀប​រាប់ថា នាគ្រានោះពេលទើបមកដល់កោះគាត់ឃើញមានតែវាលខ្សាច់
សប៉ុណ្ណោះ។ រីឯមន្ទីរពេទ្យ Phu Quy មានទ្រង់ទ្រាយតូចស្មើនឹងគិលានដ្ឋានមួយ។
 ​បរិក្ខាពេទ្យ​បំរើការពិនិត្យព្យាបាលជំងឺមានតែឧបករណ៍សាមញ្ញដូចជាស្តេតូស្កូប 
ប្រដាប់វាស់កំដៅ និងប្រដាប់ពិនិត្យត្រចៀក ច្រមុះ បំពង់ក ប៉ុណ្ណោះ។ គិតជាមធ្យម​
ជារៀងរាល់ឆ្នាំ ​ជំងឺ​រលាក​ស្នែងពោះវៀនបានសំលាប់មនុស្សជាង១០នាក់។ 
វេជ្ជបណ្ឌិត Bui Dinh Linh នៅចាំថា មុននេះ១៨ឆ្នាំនាពេលយប់មួយភ្លៀងធ្លាក់
យ៉ាងខ្លាំងអ្នកជំងឺមួយនាក់ឈ្មោះNguyen Van Moi ត្រូវរលាកខ្នែងពោះវៀន។ តាម
ពិត លោក Moi មានជំងឺនេះ​អស់​រយៈ​ពេល​២០ថ្ងៃមុននោះហើយ ពេលបញ្ជូនមក
មន្ទីរពេទ្យគឺបានបែក​ខ្នែង​ពោះ​វៀន​​រួចទៅហើយ។​នាគ្រានោះអ្នកមានជំងឺធ្ងន់សុទ្ធ
តែបានបញ្ជូនតាម​នាវាទៅ​សង្គ្រោះ​ព្យាបាលនៅទីក្រុង Phan Thiet ។ ដោយសារ
ត្រូវធ្វើដំណើរចំងាយ៥៦ម៉ាយ​ស្មើនឹងជាង​១០០គីឡូម៉ែត្រ​លើសមុទ្រ​បានជា
ពេល​ទៅដល់ដីគោកគឺជំងឺកាន់តែធ្ងន់ដោយមិនអាច​ជួយ​សង្គ្រោះ​បាន។ ដោយ
ហេតុនេះវេជ្ជបណ្ឌិត Bui Dinh Linh បានសំរេច​ធ្វើការវះ​កាត់​ដើម្បីសង្គ្រោះ​អ្នកជំងឺ
នៅនឹងកន្លែង។ ​លោកនិងសហការីបានថែទាំអ្នក​ជំងឺរូបនេះ​អស់​រយៈ​ពេល៧យប់
៧ថ្ងៃហើយការវះកាត់នេះបានទទួលជោគជ័យ។ ស្ដីពីរឿងនេះ ​អ្នក​ជំងឺ​គ្រានោះ
លោកNguyen Van Moi បានរលឹកឡើងវិញថា

   “  ឆ្នាំនោះខ្ញុំមានជំងឺរលាលខ្នែងពោះវៀនហើយបានបញ្ជូនទៅមន្ទីពេទ្យរបស់
វេជ្ជ​បណ្ឌិត Bui Dinh Linh​​។ ខ្ញុំដឹងគុណវេជ្ជ​បណ្ឌិត Linh​​ ណាស់ដែលបានជួយ​
សង្គ្រោះ​ជីវិត​ខ្ញុំ។​ ថ្ងៃ​នេះវេជ្ជ​បណ្ដិត Linh មកសាកសួរសុខទុក្ខគ្រួសារខ្ញុំហើយ
សមាជិកទាំង​អស់រាប់​ទាំង​កូន​ចៅក្នុងគ្រួសារសូមសំដែងការដឹងគុណយ៉ាងជ្រាល
ជ្រៅដល់វេជ្ជ​បណ្ឌិត”។

វេជ្ជបណ្ឌិតនៅឯកោះសមុទ្របំរើប្រជាជនអស់ពីចិត្តពីថ្លើម - ảnh 1
ក្នុងរយៈពេលបំពេញការងារនៅលើកោះ Phu Quy វេជ្ជបណ្ឌិត Bui Dinh Linh រួមជាមួយមិត្តរួមអាជីពបានសាមគ្គីប្ដេជ្ញាចិត្តកសាងបុព្វហេតុសុខាភិបាល ឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺរបស់កម្មាភិបាលយុទ្ធជននិងប្រជាជន


        ក្នុងរយៈពេលបំពេញការងារនៅលើកោះ Phu Quy វេជ្ជ​បណ្ឌិត Bui Dinh Linh​
 រួមជាមួយមិត្តរួមអាជីពបានសាមគ្គីប្ដេជ្ញាចិត្តកសាងបុព្វហេតុសុខាភិបាល ឆ្លើយ
តបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺរបស់កម្មាភិបាលយុទ្ធជននិងប្រជាជន។ 
វេជ្ជ​បណ្ឌិតនិងសហការីបានក្លាយទៅជាទីបង្អែកក្នុងការថែទាំសុខភាពឲ្យប្រជាជន
លើកោះតែរូបលោកផ្ទាល់និងក្រុមគ្រួសារត្រូវតែបូជាសុភមង្គលរបស់ខ្លួនទៅវិញ។ 
អស់រយៈពេល៣០ឆ្នាំឃ្លាតឆ្ងាយពីគ្រួសារ ផ្សាភ្ជាប់ជាមួយកោះដាច់ស្រយ៉ាលនេះ
គ្រូពេទ្យមានស្រុកកំណើតនៅខេត្តដាំស្រូវ Thai Binh រូបនេះត្រូវបានប្រជាជនលើ
ទូទាំងកោះ​ប្រសិទ្ធិនាមជា ​វេជ្ជ​បណ្ឌិតរបស់ប្រជាអ្នកនេសាទ។ តាមលោក Pham
Van Phuoc​ ជាប្រជាពលរដ្ឋមួយរូបនៅកោះ Phu Quy បានសំណេះសំណាលថា

     “វេជ្ជ​បណ្ឌិតត Bui Dinh Linh​ ជាអ្នកមានទេពកោសល្យនិងសិលធម៌បានជា​
ប្រជាជន​យើងខ្ញុំដាក់ពាក្យសុំខេត្តនិងមន្ទីរសុខាភិបាលឲ្យលោកវេជ្ជ​បណ្ដិត​បន្ត​
ស្នាក់នៅលើ​កោះ​​ដើម្បីជួយប្រជាជននិង​អ្នក​ជំងឺ។វេជ្ជ​បណ្ដិត Bui Dinh Linh​ 
គោរព​រាប់អាន​ប្រជាជន​លើកោះ Phu Quy ណាស់។ លោកខ្នះខ្នែងនិងត្រៀម​ខ្លួន
ជានិច្ច​ថែទាំអ្នកជំងឺ”។

        នាបច្ចុប្បន្ននេះស្រុកកោះPhu Quy បានវិនិយោគកសាងមូលដ្ឋានសុខាភិបាល​
យ៉ាង​ធំទូលាយដោយបំពាក់បរិក្ខាពេទ្យទំនើបគ្រប់គ្រាន់សំដៅពិនិត្យព្យាករណ៍​
ព្យាបាល​​​ជំងឺនិងលើកកំពស់នូវគុណភាពផ្ដល់សេវាកម្មសុខាភិបាលនៅនឹងតំបន់។
​ វេជ្ជបណ្ឌិត Bui Dinh Linh នាយក​មជ្ឈ​ម​ណ្ឌល​សុខាភិបាលកងទ័ពប្រជាជាន​
ស្រុកកោះ​Phu Quy ខេត្ត Binh Thuan បានថ្លែងថា

         “ ក្នុងដំណើរការអនុវត្តចលនាប្រលងប្រណាំងស្នេហាជាតិ ​យើងខ្ញុំតែងតែ​
ក្រើន​រំលឹកកម្មាភិបាលនិងបុគ្គលឹក ឲ្យខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គនិងការ
លំបាក។ គណៈដឹកនាំជានិច្ចកាលអនុវត្តតាមពាក្យទូន្មានរបស់លោកប្រធានហូ
ជីមិញគឺ គ្រូពេទ្យត្រូវតែមានទឹកចិត្តរាប់អានអ្នកជំងឺដូចម្ដាយស្រលាញ់កូន ”។

        ក្រោមការដឹកនាំរបស់វេជ្ជ​បណ្ឌិត Bui Dinh Linhមន្ទីរពេទ្យ Phu Quy បានមាន
​ការបោះជំហានយ៉ាងខ្លាំងដោយមានវេជ្ជបណ្ឌិត និងកម្មាភិបាល បុគ្គលឹកសុខា
ភិបាលចំនួនជាង៥០នាក់៕

       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ