វេជ្ឈបណ្ឌិត Khu Thi Khanh Dung-អស់ពីកំលាំងកាយ​ចិត្តដើម្បីសុខភាព របស់កុមារ

Vovworld- សាស្រ្តាចារ្យរងបណ្ឌិតKhu Thi Khanh Dung​ធ្វើការងារនៅមន្ទីពេទ្យ
កុមារមជ្ឈឹមបានរយះពេល៣០ឆ្នាំហើយ។គាត់ជាអ្នកស្រាវជ្រាវនៃសំណង់ស្រាវ
ជ្រាវថែទាំនិងគាំពារសុខភាពរបស់ទារកជាច្រើនក្នុងនោះមានសំណង់ស្រាវជ្រាវ
ការប្រើម៉ាស៊ីនជំនួយដកដង្ហើមសំដៅជួយសង្រ្គោះទារកកើតមិនគ្រប់ខែ។កាល
ពីឆ្នាំ២០០៣មក​  បច្ចេកទេសនេះមិនត្រឹមតែត្រូវបានអនុវត្តនៅមន្ទីពេទ្យកុមារ
មជ្ឈឹមប៉ុណ្ណោះទេថែមទាំងប្រើប្រាស់នៅមន្ទីពេទ្យស្ទើតែទាំងអស់នៅលើទូទាំង
ប្រទេស។ សាស្រ្តាចារ្យរងបណ្ឌិតKhu Thi Khanh Dungអោយដឹងថា៖“  តាំងពី
ពេលប្រើម៉ាស៊ីនជំនួយដកដង្ហើមនេះ​ អត្រាទារកស្លាប់បានថយចុះជាបង្គួរ។មុននេះដោយសារលក្ខណះលំបាកនិងកង្វះ ម៉ាស៊ីនជំនួយដកដង្ហើមវេជ្ជបណ្ឌិត
គ្មានការជ្រើសរើសជាច្រើនទេ។ពីឥឡូវនេះតទៅគ្មួយៗសុទ្ឋតែមានការឧបត្ថម្ភពី
ម៉ាស៊ីន ជំនួយដកដង្ហើម។”
សាស្រ្តាចារ្យរងបណ្ឌិត Dung នៅជាអ្នក​ស្រាវជ្រាវនៃសំណង់ស្រាវជ្រាវមានប្រសិទ្ឋ
ភាពខ្ពស់១អំពី អាការះស្បែកលឿងរបស់ទារកដោយឈរលើការពិនិត្យអាការនៃ
រោគសញ្ញាដាច់ចេញពីគ្នារវាងសរីសសាស្រ្តនិងសរីររោគ។រួមជាមួយនោះវេជ្ឈបណ្ឌិត Dungនិងអ្នករួមវិជ្ជាជីវះនៅមានការស្រាវជ្រាវសហប្រតិបត្តិការអន្តរជាតិ​សហការ
ជាមួយមហាវិទ្យាល័យ San Franciscoរបស់អាមេរិកក្នុងការថែទាំទារកនៅវៀតណាម
និងប្រទេសនៅអាស៊ីមួយចំនួនទៀតផង។នាបច្ចុប្បន្ននេះវេជ្ឈបណ្ឌិត Dung​កំពុងធ្វើ
ការជាមួយសាស្រ្តាចារ្យអូស្រ្តាលី១រូបក្នុងការបង្កើតសន្ទស្សន៍វាយតំលៃទម្ងន់របស់
ទារកនៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ព្រៃភ្នំ។សាស្រ្តាចារ្យរងបណ្ឌិតKhu Thi
Khanh Dungចែករំលែកថា៖“  យើងខ្ញុំធ្វើការស្រាវជ្រាវនេះក្នុងបំណងស្វែងរកអោយ
បានឧបករណ៍១ដើម្បី វាយតំលៃកង្វះទម្ងន់របស់ទារកនៅតំបន់ដែលគ្មានជញ្ជីងស្រាប់
សំរាប់ថ្មឹងទារក។នាបច្ចុប្បន្ននេះយើងខ្ញុំកំពុងធ្វើការជាមួយខែត្រ Hoa Binh នៅភាគ
ខាងជើងវៀតណាម។យើងវាស់ប្រវែងនៃឆ្អឹងស្មងជើង និងប្រវែងប្រអប់ជើងហើយ
ប្រៀបធៀបនឹងទម្ងន់តាមអាយុទារកនៅក្នុងផ្ទៃម្តាយ។លទ្ឋផលដំបូងគឺសមស្រប
ទៅនឹងការជាក់ស្តែង។ “

            

វេជ្ឈបណ្ឌិត Khu Thi Khanh Dung-អស់ពីកំលាំងកាយ​ចិត្តដើម្បីសុខភាព របស់កុមារ - ảnh 1
វេជ្ឈបណ្ឌិត Khu Thi KhanhDung(រូបថតVOV)

សាស្រ្តាចារ្យរងបណ្ឌិត Dungនិងអ្នករួមវិជ្ជាជីវះនៅមានរបាយការណ៍និងសំណង់ស្រាវ
ជ្រាវចំនួន៦១ទៀតផងវ។នាខែកញ្ញាកន្លងទៅពួកគេការពារគំរោង១ស្តីពីការប្រើ
កោសិការដើមក្នុងការព្យាបាលជំងឺមួយចំនួនរបស់កុមារដូចជារោគខ្វះឈាមពីកំណើត។ វេជ្ឈបណ្ឌិត Dung​ចែករំលែកថា៖“  ចំពោះជំងឺខ្សោយខួរឆ្អឹងខ្នងរបះស្បែកក្បាលពី
កំណើតនោះយើងអាចអនុវត្តដោយការរួមផ្សំកោសសិការដើម។នាពលថ្មីៗនេះ​យើងខ្ញុំ
បានអនុវត្ត   រួមផ្សំកោសិការសំរាប់ក្មួយចំនួន១២នាក់ប្រកបដោយជោគជ័យ។ដល់
ឥឡូវនេះក្មួយៗបានទៅរៀននិងទៅធ្វើការហើយ។ប្រការនេះបានបើកចេញយថាទស្ស
១ដ៍ល្អសំរាប់កុមារជាប់ជំងឺពីកំណើត។“បងស្រី Vu Thi Mai Huong កិលានុបដ្ឋាយិកា
ការិយាល័យប្រពោធបកម្មសង្រ្គោះបន្ទាន់នៃមន្ទីពេទ្យកណ្តាលកុមារចែករំលែកថា៖
“  លោកស្រីDung ជានារីដ៍ប៉ិនប្រសប់​និងអស់ពីកំលាំងកាយចិត្តដើម្បីអ្នកជំងឺនិង
កិច្ចការ។ លោកស្រីDungស្វែងរកវិធីសាស្រ្តថ្មីជានិច្ចសំដៅជួយសង្រ្គោះជីវិតទារកជំងឺ។ លោកស្រីជាជនគំរូ ក្នុងកិច្ចការទាំងឡាយ។    “

សាស្រ្តាចារ្យរងបណ្ឌិតKhu Thi Khanh Dungរួមជាមួយមិត្តរួមវិជ្ជាជីវះអុវត្តសំណង់ស្រាវ
ជ្រាវនានាសំដៅស្វែងរកអោយបានវិធីព្យាបាលជំងឺដ៍ល្អបំផុតសំរាប់កុមារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ