វេជបណ្ឌិត១នាក់អស់ពីចិត្តពីថ្លើមដើម្បីសហគមន៍
BAO NGOC -  
(VOV) /  
Vovworld- វេជបណ្ឌិត Truong Thi Hoi To ជាអតីតនាយិកាសាលាជាន់ខ្ពស់សុខាភិ
បាលNam Dinh(ភាគខាងជើងវៀតណាម)ក្រោយពីចូលនិវត្តន៍នា នាឆ្នាំ១៩៩២គាត់
ចូលបំរើការក្នុងសមាគមន៍កាកបាទក្រហមHai Ba Trungទីក្រុងហាណូយ។ជារៀង
រាល់ថ្ងៃគាត់ជិះកង់ទៅពិនិត្យជំងឺដល់ជនក្រីក្រជនចាស់ជរាអតីតយុទ្ឋជននិងបណ្តា
សមាជិកនៃគ្រួសារគោលនយោបាយដោយមិនគិតថ្លៃ។ដោយមានបំណង់ពនិត្យ
ព្យាបាលជំងឺនិងថែទាំអ្នកជំងឺឲ្យកាន់តែបានច្រើនថែមទៀតលោកស្រី Toបាន
សម្រេចបើកបន្ទប់សុខាភិបាល១។ វេជបណ្ឌិតToបានគៀងគរកិលានុដ្ឋានករចូល
និវត្តន៍ចំនួន៥នាក់ទៀតរួមសហការបើកបន្ទប់ពិនិត្យជំងឺសំរាប់ជនក្រីក្រដោយមិន
គិតប្រាក់។វាស់កំរិតឈាមធ្វើតេស្តទឹកនោមផ្អែមពិនិត្តនិងព្យាបាលជំងឺធម្មតាមួយ
ចំនួននេះគឺជាកិច្ចការអនុវត្តដោយបន្ទប់សុខាភិបាលនេះ។លោកស្រី Truong Thi
HoiTo ចែករំលែកថា៖“ លើវិស័យវេជ្ជសាស្រ្តគប្បីធ្វើការដោយបេះដូងរបស់ខ្លួន។
ខ្ញុំឃើញថា៖ត្រូវបើកបន្ទប់ពិនិត្យជំងឺដោយមិន ដោយមិនគិតប្រាក់១ដើម្បីបំរើ
បណ្តាជនក្រីក្រដែលមិនចេះការពារសុខភាពរបស់ខ្លួន។ខ្ញុំមានក្តីសប្បាយដោយ
សារបាននាំចំណេះដឹងរបស់ខ្លួនជួយឧបត្ថម្ភជនផ្សេងៗ។ “
|
វេជបណ្ឌិត Truong Thi Hoi To (រូបថត អិនធឺណែត) |
ក្នុងអំឡុង២០ឆ្នាំកន្លងមកនាព្រឹកថ្ងៃចន្ទនិងព្រហស្សត៍ជាប្រចាំសប្តាហ៍បណ្តាវេជ្ជ
បណ្ឌិតចូលនិវត្តន៍នៃបន្ទប់នេះមកពិនិត្យជំងឺនិងផ្តល់ថ្នាំសង្កូវដល់ជនក្រីក្ររាប់ម៉ឺន
នាក់។វេជបណ្ឌិតToនៅលៃទុកប្រាក់ខែព្រមទាំងអំពាវនាវឲ្យកូនចៅរៃអង្គាសប្រាក់
ដើម្បីទិញឧបករណ៍សុខាភិបាលនិងថ្នាំសង្កូវ។លោកស្រី Le Thi Soc គិលាននុបដ្ឋាន
ការីនី១នាក់នៃបន្ទប់សុខាភិបាលនេះអោយដឹងថា៖“សព្វថ្ងៃកម្ររថមានមនុស្សល្អ
ដូចជាលោកស្រីToណាស់។កាលពីឆ្នាំ១៩៩២មកលោកស្រីបានលៃទុកកំលាំងប្រាក់
សំរាប់កុមារ។ពេលខ្លះលោកស្រីអោយកុមារប្រាក់ពី៣សែនដល់៤សែនដុង។នេះជា
សម្បុរសជន១រូប។“
|
បន្ទប់ពិនិត្យជំងឺ(រូបថត អិនធឺណែត)។ |
រូបភាពលោកស្រីវេជ្ជបណ្ឌិត Truong Thi Hoi Toពិនិត្យជំងឺសំរាប់អ្នកជំងឺបានបន្សល់
ទុកមកនូវចំណាប់អារម្មណ៍ដ៍ជ្រាលជ្រៅចំពោះមិនថាអ្នកណាដែលមកបន្ទប់សុខាភិ
បាលនេះ។លោកស្រីមានបំណងថា៖ពេលនៅមានសុខភាពលោកស្រីនិងបណ្តាអ្នក
សហវិជ្ជាជីវះនឹងបន្តធ្វើការងារនេះដើម្បីសន្សំកុសល៕
BAO NGOC
-VOV