វីរពលករ Nguyen Trong Thai និងការរីកសុះសាយសេចក្ដីប្រាថ្នាជំនះលើជោគវាសនា
(VOVWORLD) - ក្នុងបរិយាកាសងងឺតឈឹងពោរពេញទៅដោយការលំបាកលំបិនក្នុងរ៉ែ ធ្យូងថ្ម មានគំរូធ្វើពលកម្មដ៏ឆ្នើមៗ ដូចជាចង្ក្រៀងក្នុងអណ្ដូងរ៉ែចែងចាំងពន្លឺនិង រីកសុះសាយភាពក្លៀវក្លានិងស្មារតីធ្វើពលកម្មទៅដល់ជាងរ៉ែទាំងអស់។ លោក Nguyen Trong Thai មេក្រុមផលិតកម្មការដ្ឋានស្ថាបនាមូលដ្ឋាន ១ នៃក្រុមហ៊ុន ធ្យូងថ្ម Ha Lam ខេត្ត Quang Ninh គឺជាគំរូមួយយ៉ាងដូច្នេះ។ គាត់តែងតែ សម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយមានគំនិតផ្ដួច ផ្ដើមជាច្រើន បានចូលរួមចំណែកលើកកំពស់ប្រសិទ្ធភាពពលកម្ម ផលិតកម្ម។ ហេតុដូច្នេះ ជាងរ៉ែ Nguyen Trong Thai ទទួលបានប័ណ្ណសរសើរជាច្រើន និង កិត្តិនាម វីរពលករក្នុងយុគសម័យផ្លាស់ប្ដូរថ្មី។
លោក Nguyen Trong Thai ប្រសូត្រឡើងនិងធំដឹងក្ដីក្នុងគ្រួសារមួយដែល មានកូនប្រុសចំនួន៤ នាក់។ ជីវភាពរស់នៅរបស់យុវជនរូបនេះនៅតំបន់ជនបទ ខេត្ត Hai Duong ជួបការលំបាកយ៉ាងខ្លាំង។ មានចិត្តអាណិតឪពុកម្ដាយ លោក Nguyen Trong Thai បានសម្រេចចិត្តសុំទៅធ្វើកម្មករនៅខេត្ត Quang Ninh។
វីរពលករ ជាងរ៉ែ Nguyen Trong Thai។ |
នៅពេលដំបូង គាត់ស៊ីឈ្នួលទូលធ្យូងថ្ម ប៉ុន្តែការងារមិនមានស្ថិរភាពទេ បានជាគាត់ចុះឈ្មោះចូលរួមរៀនវិជ្ជាជីវៈនៅសាលាកម្មករអណ្ដូងរ៉ែមិត្តភាពវៀតណាម-សូវៀត។ នៅឆ្នាំ១៩៩៤ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ដាក់សំណុំសុំធ្វើ ការនៅរ៉ែធ្យូងថ្ម Ha Lam (នាសព្វថ្ងៃជាក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam ខេត្ត Quang Ninh។ លោក Trong Thai បានចែករំលែកថា៖ “នៅថ្ងៃនោះ មានបងប្អូននៅស្រុកកំណើតទៅធ្វើការជាមួយគ្នា ហើយពួក យើងត្រឹមតែប្រឡងប្រណាំងគ្នាដោយប្រាក់ខែប៉ុណ្ណោះ។ ប្រសិនបើខែនេះ គេមាន ប្រាក់ខែខ្ពស់ជាងខ្ញុំ គឺដល់ខែក្រោយ ខ្ញុំត្រូវខិតខំមានប្រាក់ខែលើសពីគាត់។ ក្រោយនោះ ខ្ញុំបែរជាចង់ព្យាយាមធ្វើការដើម្បីទិញរបស់អ្វីមួយ ដូចជាកង់ដ៏ស្អាតមួយ ដើម្បីទៅលេងជាមួយមិត្តភក្តិ។ នោះគឺជាអ្វីៗដែលជំរុញឲ្យខ្ញុំខិតខំប្រឹងប្រែងថែម ទៀតក្នុងការងារ។ ទោះបីជាការងារជួបការលំបាកលំបិនយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែ សំខាន់បំផុតគឺវាមានស្ថិរភាព”។
ក្រោយរយៈពេល៥ឆ្នាំខិតខំប្រឹងប្រែង ដោយភាពឧស្សាហ៍ព្យាយាមនិង ការសិក្សារៀនសូត្រឥតឈប់ឈរ លោក Nguyen Trong Thai ត្រូវបានបោះ ឆ្នោតជ្រើសតាំងជាមេក្រុមផលិតកម្មការដ្ឋានស្ថាបនាមូលដ្ឋាន។ នៅរ៉ែធ្យូងថ្ម Ha Lam អ្នកណាធ្វើជាមេក្រុមគឺក្រុមផលិតកម្មមានឈ្មោះរបស់អ្នកនោះ ដូចនឹង របៀបមួយដើម្បីលើកទឹកចិត្តស្មារតីធ្វើការ។ ដឹកនាំក្រុមជាងរ៉ែដែលមានឈ្មោះ ខ្លួន មេក្រុម Nguyen Trong Thai យល់ដឹងច្បាស់ពីក្ដីកិត្តិយសតែពោរពេញទៅ ដោយបញ្ហាប្រឈមនេះ។គាត់បានឆ្លៀតយកចំណេះដឹងដែលត្រូវបានរៀន ហើយសិក្សារៀនសូត្របទពិសោធន៍បន្ថែមទៀតពីជំនាន់មុនៗ ដើម្បីអនុវត្តន៍ក្នុង ការងារប្រតិបត្តិការ សំដៅកែលម្អដំណើរការ និងលើកកំពស់ប្រសិទ្ធភាពធ្វើ អាជីវកម្ម។ ក្រុមផលិតកម្មរបស់គាត់ក្នុងអំឡុងពេលច្រើនឆ្នាំជាប់ៗគ្នា តែងតែ រក្សាចំណាត់ថ្នាក់នាំមុខគេ ដោយមានកំណត់ត្រា “ផលិតភាពខ្ពស់បំផុត” “ជួបឧប្បត្តិ ហេតុតិចបំផុត” និងសម្រេចភារកិច្ចទាន់ដំណើរការ។ លោក Thai បានចែក រំលែកថា នៅពេលឃើញពាក្យពេជ្រ “ក្រុមជីកឡ Nguyen Trong Thai សម្រេច បានផលិតភាពឯកទគ្គកម្មនាំមុខគេក្នុងផ្នែកធ្យូងថ្ម” ដែលត្រូវបានបោះពុម្ភនៅលើ ប័ណ្ណសរសើរ ទង់ប្រឡងប្រណាំងនោះ គាត់ពិតជាមានមោទនភាពប៉ុន្តែក៏មាន អារម្មណ៍ថា ត្រូវរួមជាមួយបងប្អូនក្នុងក្រុមខិតខំប្រឹងប្រែងជាច្រើនថែមទៀត។ លោក Phan Hong Son មិត្តរួមការងាររបស់លោក Thai បានចែករំលែកថា៖ “ក្នុងការងារ បង Thai ជារៀមច្បងដើម្បីខ្ញុំសិក្សារៀនសូត្រតាម។ រូបខ្ញុំ ផ្ទាល់ក៏ត្រូវបានគាត់ណែនាំជាច្រើនក្នុងការងារផងដែរ។ គាត់ច្រើនតែផ្ដល់ យោបល់ថា ក្នុងដំណើរការផលិតកម្ម យើងត្រូវបូមទឹក ត្រូវដាក់ម៉ាស៊ីន ឬក៏ ជួសជុលម៉ាស៊ីនយ៉ាងណាដើម្បីមានប្រសិទ្ធភាពខ្ពស់បំផុត។ នោះគឺជាកម្លាំង ចលករដ៏ធំ ដើម្បីឲ្យបងប្អូនខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងយកតម្រាប់តាម”។
លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រគល់កាដូអនុស្សាវរីយ៍ជូនលោក Nguyen Trong Thai នៅកម្មវិធី "វៀតណាមរុងរឿង - សញ្ញាសម្គាល់ក្នុងអំឡុងពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី" កាលពីឆ្នាំ២០១៧។ |
“ចង់ទៅឆ្ងាយ សូមទៅជាមួយគ្នា” លោក Thai ជានិច្ចកាលចាំទុកក្នុងចិត្ត យ៉ាងដូច្នេះ ហើយក្នុងនាមជាមេក្រុមម្នាក់ ត្រូវធ្វើយ៉ាងណាដូចជាក្បាលម៉ាស៊ីន មួយ អូសរថភ្លើងទាំងស្រុងឈានទៅមុខយ៉ាងរឹងមាំ។ លោក Trinh Ngoc Toan ប្រធានសហជីពក្រុមហ៊ុនធ្យូងថ្ម Ha Lam បានឲ្យដឹងថា៖ “វីរពលករ Nguyen Trong Thai ជាកម្លាំងចលករសម្រាប់បងប្អូនកម្មករ សិក្សារៀនសូត្រនិងយកតម្រាប់តាម។ ស្មារតីនិងអាកប្បកិរិយាការងាររបស់គាត់ បានរីកសុះសាយទៅកាន់បងប្អូនកម្មករទាំងមូល។ នៅក្នុងក្រុមហ៊ុន ជាពិសេស ជួរជាងរ៉ែនោះ គឺបងប្អូនតែងតែសិក្សារៀនសូត្រតាមស្មារតីធ្វើការនិងមនសិការ វិន័យរបស់បង Thai ដើម្បីសម្រេចបានស្នាដៃខ្ពស់ជាងទៀតក្នុងផលិតកម្ម”។
កិច្ចខិតខំប្រឹងប្រែងរបស់ជាងរ៉ែ Nguyen Trong Thai ត្រូវបានទទួលស្គាល់ យ៉ាងសក្តិសម នៅពេលដែលគាត់ត្រូវបានលើកតម្កើងនៅសន្នីសីទគំរូឆ្នើមៗ របស់ក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាម (TKV)។ ជាពិសេស នៅ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើក ទី១០ លោក Nguyen Trong Thai មានកិត្តិយសដោយទទួលបានកិត្តិនាមជាវីរពលករក្នុង យុគសម័យផ្លាស់ប្ដូរថ្មី៕