វរសេនីយ៍ឯក Y Mien Ktul កម្មាភិបាលយោធាជនជតិ E de សិក្សារៀនសូត្រនិង ធ្វើតាមគំរូលោកប្រធានហូជីមិញ

(VOVWORLD) - លោកវរសេនីយ៍ឯក Y Mien Ktul អនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធា ខេត្ត Dak Lak ត្រូវបានប្រជាជនស្គាល់ដល់ មិនត្រឹមតែជាអ្នកដឹកនាំគំរូ សកម្ម មួយរូបប៉ុណ្ណោះទេ ថែមទាំងជាគំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញទៀតផង។ លោកទើបបានបញ្ជាការដ្ឋាន កងយោធភូមិភាគលេខ៥ លើកតម្កើងជាគំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញដំណាក់កាល២០១៦-២០២១។
វរសេនីយ៍ឯក Y Mien Ktul កម្មាភិបាលយោធាជនជតិ E de សិក្សារៀនសូត្រនិង ធ្វើតាមគំរូលោកប្រធានហូជីមិញ - ảnh 1លោកវរសេនីយ៍ឯក Y Mien Ktul (ខាងឆ្វេង) ត្រួតពិនិត្យរចនាបទយោធារបស់យុទ្ធជនវ័យក្មេងម្នាក់។ (រូបថត៖ baodaklak.vn)
ចាប់ពីការផ្ទុះឡើងវិញនៃជម្ងឺរាតត្បាត កូវីដ ១៩ នៅខេត្ត Dak Lak ការងារ របស់លោកវរសេនីយ៍ឯក Y Mien Ktul កាន់តែមមាញឹកថែមទៀត។ ទន្ទឹមនឹងភារកិច្ច ស្នូលនៅការិយាល័យសេនាធិការ លោកថែមទាំងទទួលបន្ទុកការដឹកនាំប្រតិបត្តិ ការរបស់កងទ័ពនៅមណ្ឌលធ្វើចត្តាឡីស័ក ស្ថិតនៅសាលានយោបាយខេត្ត Dak Lak ទៀតផង។ ទីនេះជាកន្លែងធ្វើចត្តាឡីស័ករបស់ពលរដ្ឋចំនួនជាង៤០០នាក់ ដែលវិលត្រឡប់មកពីតំបន់កើតជម្ងឺ។ លោកវរសេនីយ៍ឯក Y Mien Ktul តែងតែ បញ្ជាដោយផ្ទាល់ហើយច្បាមជាប់ស្ថានភាព លើកទឹកចិត្តដោយទាន់ពេល វេលាដល់បណ្ដាយុទ្ធជនដែលកំពុងបំពេញភារកិច្ច។ និយាយពីអ្នកដឹកនាំរបស់ ខ្លួន យុទ្ធជន Phan Pham Phuc ចែករំលែកថា៖
“លោកវរសេនីយ៍ឯក Y Mien Ktul ប្រធានការិយាល័យសេនាធិការជាអ្នក ដឹកនាំគំរូមួយរូប។ លោកតែងតែយកចិត្តទុកដាក់ ស្និទ្ធស្នាល លើកទឹកចិត្តបង ប្អូនកម្មាភិបាល យុទ្ធជននៅពេលជួបការលំបាកក្នុងការងារ ដើម្បីឲ្យយើងខ្ញុំមាន កម្លាំងចិត្ត កម្លាំងស្មារតីបន្ថែមក្នុងការអនុវត្តភារកិច្ចរបស់អង្គភាព”។
ក្នុងនាមជាអនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak និងជាលេខាគណៈកម្មា ធិការបក្សការិយាល័យសេនាធិការ ក្នុងពេលកន្លងមក លោកវរសេនីយ៍ឯក Y Mien Ktul មានដំណោះស្រាយជាច្រើនដើម្បីជួយ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្តមានការដឹកនាំយ៉ាងត្រឹមត្រូវ ក្នុងភារកិច្ចយោធា-ការពារជាតិ។ លេចធ្លោគឺការធ្វើសេនាធិការដើម្បីអនុវត្តន៍ល្អ ភារកិច្ចត្រៀមខ្លួនជាស្រេចសម្រាប់ប្រយុទ្ធ ហ្វឹកហ្វឺន ធ្វើសមយុទ្ធ កសាង សណ្ដាប់ធ្នាប់ដោយមានរបៀបរៀបរយ គ្រប់គ្រងវិន័យកងទ័ព ត្រួតពិនិត្យការ អភិរក្ស ថែទាំមធ្យោបាយបច្ចេកទេស។ ល។
លោកវរសេនីយ៍ឯក Y Mien Ktul បានសំណេះសំណាលថា ដើម្បីប្រែ ក្លាយការសិក្សារៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញទៅជារបៀបរបបរស់នៅនិងធ្វើការលោកបានបំផុសកម្មវិធីប្រឡងប្រណាំងមួយចំនួនដូចជា “ពាក្យ ទូន្មានមួយរបស់លោកអ៊ុំហូជារៀងរាល់ថ្ងៃ” “មាត្រាច្បាប់មួយរបស់កងទ័ពជា រៀងរាល់សប្ដាហ៍” ដើម្បីឲ្យបណ្ដាសមូហភាព បុគ្គលក្នុងអង្គភាពចុះបញ្ជី ចូលរួម។ លោកវរសេនីយ៍ឯក Y Mien Ktul ឲ្យដឹងថា៖
“ជ្រួតជ្រាបសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ រូបខ្ញុំផ្ទាល់ ជានិច្ចកាលសិក្សាស្រាវជ្រាវ អនុវត្តន៍យ៉ាងបត់បែនក្នុងការងារនៅអង្គភាព ហើយជានិច្ចកាលលើកត្រដែតស្មារតីទទួលខុសត្រូវ ហ៊ានគិត ហ៊ានធ្វើ និង ហ៊ានទទួលខុសត្រូវនៅចំពោះមុខអ្នកដឹកនាំអង្គភាព អនុវត្តន៍ឲ្យបានល្អនូវ ភារកិច្ច មុខងារដែលត្រូវបានថ្នាក់លើប្រគល់ជូន។ ក្រៅពីនោះ កសាងផែនការ អនុវត្ត ធ្វើឲ្យជាក់ស្ដែងនូវខ្លឹមសារនានាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម លោកប្រធានហូជីមិញផងដែរ”។
និយាយអំពីការប្រឡងប្រណាំងសិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញរបស់កងកម្លាំងយោធាខេត្ត Dak Lak លោកវរសេនីយ៍ឯក Tran Minh Trong ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្តបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំ កន្លងមក អង្គភាពតែងតែជ្រួតជ្រាប ដាក់ពង្រាយ និងអនុវត្តន៍យ៉ាងទូលំទូលាយ នូវសារាចរណ៍លេខ៥របស់ការិយាល័យនយោបាយ ក៏ដូចជាសារាចរណ៍របស់ អចិន្រ្តៃយ៍គណៈកម្មាធិការយោធាមជ្ឈឹម។ ពីនោះបានកើតមានរបៀបធ្វើល្អ ទម្រង់ប្រកបដោយប្រសិទ្ធភាពនិងបុគ្គលគំរូជាច្រើន ក្នុងនោះមានការរួមវិភាគ ទានយ៉ាងជាក់ស្ដែង ពោរពេញទៅដោយអត្ថន័យរបស់លោកវរសេនីយ៍ឯក Y Mien Ktul។
“ក្នុងតួនាទីជាអនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត លោក វរសេនីយ៍ឯក Y Mien រួមជាមួយសមូហភាពកម្មាភិបាលសេនាធិការ បាន អនុវត្តន៍ដោយព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចយោធាការពារជាតិ ជាពិសេសគឺលើកកំពស់គុណភាពនៃការងារហ្វឹកហ្វឺន ត្រៀមខ្លួនជាស្រេចដើម្បី ប្រយុទ្ធ។ ទន្ទឹមជាមួយគ្នានោះ លោកវរសេនីយ៍ឯកប្រកាន់ខ្ជាប់ជានិច្ចនូវគោល ការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យក្នុងការប្រជុំការងារបក្ស ស្និទ្ធស្នាលជាមួយ កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ហើយត្រូវបានមនុស្សគ្រប់រូបស្រឡាញ់រាប់ អានផងដែរ”។
ភាពជិតស្និទ្ធ ការច្បាមជាប់នឹងមូលដ្ឋាន ជាប្រការដែលលោក វរសេនីយ៍ឯក Y Mien Ktul បានសិក្សារៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញ។ ក្នុងការងារជាប្រចាំថ្ងៃ លោកបានពង្រីកស្មារតីសាមគ្គីភាព កម្លាំងពលំរបស់ សមូហភាពដើម្បីរួមចំណែកកសាងអង្គភាពកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ក្លាយ ទៅជាអ្នកឈានមុខគេក្នុងចលនាប្រឡងប្រណាំងនៃកងកម្លាំងយោធាខេត្ត Dak Lak៕

ប្រតិកម្មទៅវិញ

ផ្សេងៗ