វិស្វករគំរូនៃវិស័យប្រេងសាំងវៀតណាម
Chung Thuy - Ngoc anh -  
(VOVWORLD) /  
VOVWORLD_វិស្វករ Pham Phuc Thao នៅឃ្លាំងប្រេងសាំងធំ Duc Giang
ចំណុះ សម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមជាមនុស្សដែលមានគំនិត ច្នៃប្រឌិត
ច្រើន ក្នុងផលិតកម្មនិងអាជីវលម្ម។ ភាពច្នៃប្រឌិតរបស់លោកបាននាំមកនូវ
ប្រសិទ្ធិភាពសេដ្ឋកិច្ចផងព្រមទាំងកាត់បន្ថយបាននូវការបំពុលបរិស្ថានផង។ វិស្វករ
Pham Phuc Thaoត្រូវបាន លើកសសើរនៅមហាសន្និបាតប្រលងប្រណាំងស្នេហា
ជាតិទូទាំងប្រទេសនាពេលទើបកន្លងទៅនេះ។
ជាវិស្វករមួយរូបឯកទេសគីមីប្រេង ភារកិច្ចសំខាន់របស់លោក Pham Phuc
Thao គឺត្រូតពិនិត្យគុណភាពប្រេងសាំង។ក្នុងរយៈពេលច្រើនឆ្នាំធ្វើការផ្ទាល់ជាមួយ
នឹងប្រេងសាំង លោក Thao រិះគិតយ៉ាងខ្លាំងថាធ្វើយ៉ាងណាដើម្បីប្រជាពលករបាន
ធ្វើការក្នុងបរិស្ថានមួយងាយស្រួលនិងគ្មានជាតិពុល។ គំនិតច្នៃប្រឌិតមាន
ប្រសិទ្ធភាពបំផុតរបស់លោកគឺការលាងសម្អាតប្រេង FO និងប្រេងឆៅដែលជួយ
ប្រជាកម្មករកាត់បន្ថយជាតិពុលក្នុងពេលធ្វើការ រាំងស្កាត់ការបំពុលបរិស្ថានព្រម
ទាំងបង្កើនទន្និផលការងារ។
ក្នុងពេលស្តុកឬបញ្ចេញបញ្ចូលប្រេង FO និង Diesel លោក Pham Phuc Thao
សង្កេតឃើញថាមានកាកសំណល់ស្វិតជាច្រើនស្អិតជាប់នៅលើជញ្ជាំងអាងស្តុក
ប្រេង។ ហើយពលករត្រូវចូលក្នុងអាងនិងប្រើច្រាសក្រណាត់និងប្រេងកាតសំរាប់
ដុសលាង។ធ្វើបែបនេះ នាំមកទិន្នផលទាបដោយមិនទទួលបានវិញនូវកាក
សំណល់ប្រេងដើម្បីប្រើប្រាស់និងបញ្ចេញចោលប្រេងច្រើនព្រមទាំងចំណាយថវិកា
ច្រើនសំរាប់ដោះស្រាយបញ្ហាបំពុលបរិស្ថាន។ដោយហេតុនេះលោកបានប្ដេជ្ញាស្វែង
រកដំណោះស្រាយថ្មីមួយដោយប្រើប្រេងឆាជាសារជាតិលាងសំអាតកាកប្រេង FO។
បចេ្ចកវិទ្យានេះជួយរក្សាបានកាកប្រេងចំនួន៩០%សំរាប់ប្រើប្រាស់ឡើងវិញព្រម
ទាំងបន្ថយការបំពុលបរិស្ថានដោយសារប្រេងផង។ ដំណោះស្រាយនេះជួយបង្កើន
ទិន្នផលពលកម្មឡើង៦,៥ដងដោយនាំមកប្រាក់ចំណេញរាប់ពាន់លានដុងសំរាប់
ទាំងក្រុមហុននិងអតិថិជន។ វិស្វករ Pham Phuc Thao បានចែករំលែកថា
“ ដោយសង្កេតឃើញការលំបាករបស់កម្មករដែលធ្វើការក្នុងបរិស្ថានពេញ
ដោយជាតិពុលនោះខ្ញុំតាំងចិត្តស្វែងរកឲ្យខានតែបាននូវគំនិតច្នៃប្រឌិតថ្មីមួយដើម្បី
កាត់បន្ថយនូវការបំពុលទៅលើពួកគាត់។ ជាងនេះទៅទៀតការងារនេះបានបញ្ចេញ
ចោលនូវកាកសំណល់គីមីជាច្រើនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន”។
|
គិតរហូតមកដល់សព្វថ្ងៃនេះវិស្វករ Pham Phuc Thao បានមានគំនិតច្នៃប្រឌិតចំនួន១០ក្នុងការងារផលិតកម្មនៅអង្គភាពដែលបានរួមចំណែកកែលំអបរិស្ថាននិងលក្ខ័ណ្ឌពលកម្មសំរាប់ពលករនិងសន្សំសំចៃការចំណាយក្នុងផលិតកម្មអាជីវកម្មរបស់អង្គភាព |
ផលិតផលលាងសំអាតកាកសំណល់ប្រេង FO ដែលបានកែច្នៃពីប្រេងឆារបស់
វិស្វករ Pham Phuc Thao នេះត្រូវបានទទួលស្គាល់ជាវិធានការថ្មីជាលើកដំបូងត្រូវ
បានស្រាវជា្រវនិងអនុវត្តប្រកបដោយជោគជ័យនៅវៀតណាម។ ការច្នៃប្រឌិតនេះ
ត្រូវបានអគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាមផ្ដល់វិញ្ញាបនប័ត្រផងដែរ។តាម
លោក Ngo Duy Phuong ប្រធានសហជីពឃ្លាំងប្រេងសាំង Duc Giangបានឲ្យដឹងថា
“ ខ្ញុំសង្កេតឃើញថាការច្នៃប្រឌិតនេះជាស្នាដៃដ៏មានអត្ថន័យចំពោះរូបលោក
Thaoខ្លួនឯងផងនិងចំពោះអង្គភាពនានាដែលប្រើប្រាស់អាងស្តុកសារធាតុគីមី
ប្រេងទាក់ទិនដល់កាកសំណល់ប្រេង FOផង។ ពេលប្រើផលិតផលច្នៃប្រឌិតរបស់
លោក Thao គឺវានឹងលាងសំអាតបាននូវកាកសំណល់ប្រេងនិងមិនប៉ះពាល់
បរិស្ថាន”។
គិតរហូតមកដល់សព្វថ្ងៃនេះវិស្វករ Pham Phuc Thao បានមានគំនិតច្នៃប្រឌិត
ចំនួន១០ក្នុងការងារផលិតកម្មនៅអង្គភាពដែលបានរួមចំណែកកែលំអបរិស្ថាន
និងលក្ខ័ណ្ឌពលកម្មសំរាប់ពលករនិងសន្សំសំចៃការចំណាយក្នុងផលិតកម្ម
អាជីវកម្មរបស់អង្គភាព។ ដោយសារមានស្នាដៃទាំងនេះវិស្វករ Pham Phuc Thao
ត្រូវបានជូនពានរង្វាន់លេខបីក្នុងការប្រលងច្នៃប្រឌិតបច្ចេកទេសទូទាំងប្រទេស
លើកទី១២នាឆ្នាំ២០១៣ និងវិញ្ញាបនប័ត្រពលកម្មច្នៃប្រឌិតនៃសហព័ន្ធពលក
រវៀតណាមឆ្នាំ២០១៤។ស្នាដៃទាំងអស់របស់វិស្វកររូបនេះបានរួមចំណែកជាក់
ស្ដែងទៅក្នុងចលនាប្រលងប្រណាំងស្នេហាជាតិ៕
Chung Thuy - Ngoc anh
-VOVWORLD