ស្ត្រីប្រឹងប្រែងកាយចិត្តខិតខំរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Khang
(VOVWORLD) - ជនជាតិ Khang នៅស្រុក Quynh Nhai ខេត្ត Son La មានទំនៀមទំលាប់ និងលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកជាច្រើន។ អាស្រ័យដោយកត្តា ផលប៉ះពាល់ជាច្រើន ដូច្នេះពិធីបុណ្យ និងរបាំប្រពៃណីមួយចំនួននៃជនជាតិនេះកំពុងប្រឈមនឹងគ្រោះអាសន្នសាប សូន្យទៅ។ ដោយមានការខ្វល់ខ្វាយចំពោះសភាពការណ៍នេះ លោកស្រី Lo Thi Pho ជនជាតិ Khang ម្នាក់នៅឃុំ Chieng On បានខិតខំប្រឹង ប្រែងទៅកាន់ភូមិជនជាតិ Khang គ្រប់ទីកន្លែងដើម្បីចលនាឲ្យជនរួមជាតិ បង្កើតក្រុមសិល្បៈ រួមចំណែកអភិរក្សវប្បធម៌របស់ជនជាតិខ្លួន។
លោកស្រី Lo Thi Pho |
តាមលោកស្រី Lo Thi Pho បានឲ្យដឹងថា ដើម្បីបង្កើតបាននូវក្រុមសិល្បៈ ជនជាតិ Khang ដែលធ្វើសកម្មភាពប្រកបដោយមានរបៀបរាបរយនិងប្រសិទ្ធភាពដូច សព្វថ្ងៃនេះ គឺត្រូវឆ្លងកាត់ការបំផុសចលនាដ៏ពិបាកណាស់។
“ការលំបាកបំផុត គឺត្រូវបំផុសចលនា លើកទឹកចិត្តឪពុកម្ដាយ ប្ដីនិងកូនៗរបស់សមាជិកាក្រុមសិល្បៈ។ មានសមាជិកាខ្លះដែលប្ដី កូនៗយល់ស្របឲ្យចូលរួម ក៏ប៉ុន្តែឪពុកម្ដាយមិនយល់ស្រប។ ហេតុដូច្នេះ ខ្ញុំត្រូវទៅកាន់ផ្ទះនីមួយៗដើម្បីចលនាហើយពន្យល់ថា នាសព្វថ្ងៃ នេះ បក្ស រដ្ឋនិងអាជ្ញាធរតំបន់កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការថែរក្សា និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច ក្នុងនោះមានជនជាតិ Khang ទៀតផង”។
ដោយឃើញសេចក្ដីស្រឡាញ់និងភាពក្លៀវក្លារបស់លោកស្រី Lo Thi Pho ដែលមិនចេះនឿយណាយទៅឃោសនា ជនរួមជាតិ Khang ជាច្រើន នៅឃុំ Chieng On បានយល់ពីទឹកចិត្តរបស់លោកស្រីហើយរួមគ្នាបង្កើតក្រុម សិល្បៈជនជាតិ Khang ផ្ដើមឡើងពីឆ្នាំ២០១៧ ដោយមានបុរស១០នាក់និងស្ត្រី១០ នាក់។ លោកស្រី Pho ត្រូវបានបងប្អូនជឿទុកចិត្តជ្រើសតាំងជាប្រធានក្រុម សិល្បៈ។ នៅពេលទំនេរឬពេលយប់ជាប្រចាំថ្ងៃ លោកស្រី Lo Thi Pho រួមជាមួយ ស្ត្រីផ្សេងៗដេរកាត់សម្លៀកបំពាក់សម្ដែង។ ចំណែកឯបុរសគឺវិញ ធ្វើឧបករណ៍ភ្លេងរបស់ ជនជាតិខ្លួន។ ក្រុមសិល្បៈបានហាត់សមជាប្រចាំហើយរក្សាសកម្មភាពរហូត ដល់សព្វថ្ងៃ។ លោកស្រី Lo Thi Dung សមាជិកានៃក្លឹបថែរក្សាអត្តសញ្ញាណ វប្បធម៌ជនជាតិ KHang បានឲ្យដឹងថា៖
“លោកស្រី Pho បានមកកាន់ផ្ទះខ្ញុំដើម្បីចលនា លើកទឹកចិត្តចូលរួមក្រុម សិល្បៈ។ ទោះបីជាជាប់មមាញឹកធ្វើស្រែចម្ការក៏ដោយ ប៉ុន្តែ ប្ដីខ្ញុំក៏យល់ ស្របឲ្យខ្ញុំចូលរួមដែរ អញ្ចឹងខ្ញុំសប្បាយរីករាយណាស់។ ពេលចូលរួមក្រុមសិល្បៈ អ្នកណាមិនចេះច្រៀងរាំ សុទ្ធតែត្រូវបានលោកស្រី Pho បង្រៀនយ៉ាងយកចិត្តទុកដាក់ដើម្បីជួយឲ្យមនុស្សគ្រប់រូបចេះច្រៀងរាំដូចគ្នាផងដែរ។ អ្វីៗគ្រប់បែបយ៉ាងគឺពឹងផ្អែក ទៅលើលោកស្រី Pho ទាំងអស់”។
ក្រុមសិល្បៈជនជាតិ Khang |
ជនរួមជាតិ Khang ស្រូបយកជាង៥០%នៃចំនួនប្រជាជនឃុំ Chieng On ទាំងមូល។ ការរក្សាបាននូវក្រុមសិល្បៈជនជាតិ Khang គឺរួមចំណែកអភិរក្សនិង អភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិ។ ពិធីបុណ្យប្រពៃណីនានាដូចជា ពិធីបុណ្យ សុំឲ្យភ្លៀងធ្លាក់ សុំឲ្យរដូវអំណោយផល របាំ tang bu ឬបទចម្រៀងប្រជាប្រិយ ជនជាតិ Khang ដែលហាក់ដូចជាត្រូវបានបំភ្លេចចោលហើយនោះ ប៉ុន្តែត្រូវបានក្រុម សិល្បៈហាត់សម ស្ដារឡើងវិញដោយមានការជួយឧបត្ថម្ភរបស់កម្មាភិបាល វប្បធម៌ស្រុក។
ជាក្រុមសិល្បៈជនជាតិ Khang តែមួយគត់នៃស្រុក Quynh Nhai ហេតុនេះ ហើយ ក្រុមសិល្បៈរបស់លោកស្រី Pho មិនត្រឹមតែសម្ដែងបម្រើជនរួមជាតិក្នុងឃុំ ប៉ុណ្ណោះ ថែមទាំងចូលរួមពិធីបុណ្យ មហោស្រពសិល្បៈមហាជនជាច្រើននៅក្នុង តំបន់ទៀតផង។ ឈុតសម្ដែងទាំងអស់របស់ក្រុមសិល្បៈសុទ្ធតែត្រូវបាន លោកស្រី Pho ដឹកនាំសម្ដែងនិងបង្រៀន ក្នុងគោលបំណងតែមួយគត់នោះគឺចង់ឲ្យកូន ចៅនឹងបន្តអភិរក្សវប្បធម៌របស់ជនជាតិខ្លួន។ លោកស្រី Pho បានចែករំលែកថា៖
“នាសព្វថ្ងៃ សង្គមមានការរីកចម្រើនជាច្រើន ហើយលក្ខណៈរស់នៅក៏កាន់ តែប្រសើរឡើងដែរ ហេតុដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ឲ្យកូនចៅជនជាតិ Khang នឹងយកចិត្តទុកដាក់ដល់ការអភិរក្សនិងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌របស់ ជនជាតិខ្លួន។ មានបំណងប្រាថ្នាចង់ឲ្យភូមិជនជាតិ Khang នីមួយៗនឹងបង្កើត បាននូវក្រុមសិល្បៈមួយ ដើម្បីអត្តសញ្ញាណវប្បធម៌ជនជាតិ Khang មិនឲ្យរលាយសាប សូន្យទៅ”។ ដោយមានការរួមវិភាគទានដ៏ធំធេងយ៉ាងដូច្នេះ រាល់ការងាររបស់លោកស្រី Lo Thi Pho គឺមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ បណ្ដាជនជាតិវៀតណាម៕