សិប្បករ A Biu ជក់ចិត្តនឹងការបង្រៀនវាយគងឃ្មោះ

(VOVWORLD) -សិប្បករ A Biu ជាជនជាតិ Ba Na រស់នៅឃុំ Ngoc Bay ទីក្រុង Kon Tum ខេត្ត Kon Tum។ អស់រយៈពេលរាប់សិបឆ្នាំកន្លងទៅ ដោយមានចំណងចំណូលចិត្ត ជាមួយវប្បធម៌គងឃ្មោះ ជាពិសេសគឺបំណងប្រាថ្នាអភិរក្សនិងពង្រីកសិល្បៈគង ឃ្មោះក្នុងជីវភាពប្រចាំថ្ងៃ តាមនោះ សិប្បករ A Biu បានទៅដល់ភូមិនីមួយៗនិង សាលានានា ដើម្បីបង្រៀនវាយគងឃ្មោះសម្រាប់ជំនាន់វ័យក្មេង។
សិប្បករ A Biu ជក់ចិត្តនឹងការបង្រៀនវាយគងឃ្មោះ - ảnh 1 សិប្បករ A Biu ឧទ្ទេសនាមអំពីគងឃ្មោះ (រូបថតៈ VOV )

សាលាបឋមសិក្សា Dang Tran Con នៅឃុំ Ngoc Bay ទីក្រុង Kon Tum មានសិស្សានុសិស្សជិត៧០០នាក់ ដែលសុទ្ធតែជាជនជាតិភាគតិច Ba Na។ ប្រ ការពិសេសគឺនៅសាលានេះ សិស្សានុសិស្សភាគច្រើនដែលចូលចិត្តនិងចេះវាយ គងឃ្មោះ។ អ្នកគ្រូ Dau Thi Lan នាយិកាសាលាបានឲ្យដឹងថា ចលនាវាយគង ឃ្មោះបានសាលារក្សាពីច្រើនឆ្នាំមកហើយ។ អ្នកដើរតួនាទីសំខាន់ក្នុងការណែនាំ និងផ្តល់ការជក់ចិត្តឲ្យប្អូនៗគឺសិប្បករ A Biu៖

        “សិប្បករ A Biu មានការជក់ចិត្តជាមួយប្រពៃណីវប្បធម៌របស់ជន ជាតិខ្លួន។ លោកបានចំណាយពេលវាលាស្រាវជ្រាវប្រភេទគង ឃ្មោះបុរាណច្រើនឈុត ហើយលោកថែមទាំងមានបទពិសោធន៍ក្នុងការបង្រៀនជំនាន់វ័យក្មេងឲ្យចេះវាយ ឃ្មោះ។ ហើយនេះក៏ជាវិធីសាស្ត្រល្អទាក់ទាញឲ្យកូនសិស្សមកសាលាដែរ”។

សិប្បករ A Biu ជក់ចិត្តនឹងការបង្រៀនវាយគងឃ្មោះ - ảnh 2ប្អូន Y Thai Kim Ngan សិស្សមួយនាក់ដែលមានទេពកោសល

        មិនត្រឹមតែបង្រៀនឲ្យប្អូនសិស្សានុសិស្សនៅសាលាបឋមសិក្សា Dang Tran Con ក៏ដូចជាប្អូនៗដទៃទៀតក្នុងភូមិឲ្យចេះវាយគងឃ្មោះប៉ុណ្ណោះទេ លោក A Biu ថែមទាំងពន្យល់ បកស្រាយឲ្យប្អូនៗស្គាល់អំពីប្រភពនិងសោភណ្ឌភាពប្រពៃនៃ វប្បធម៌គងឈ្មោះទៀតផង។ ប្រ ការនេះគឺសំដៅបង្រៀនឲ្យជំនាន់វ័យក្មេង មនសិ ការពង្រឹងនិងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ Ba Na។

        ដោយបានសិប្បករ A Biu ជួយណែនាំ ដូច្នេះមានប្អូនជាច្រើនមានទេព្យកោសលអាចបង្ហាញបានសមត្ថភាពរបស់ខ្លួន តាមរយៈបណ្តាមហោស្រព និងការប្រ ឡងនានា ដែលក្នុងនោះ មានប្អូន Y Viet Huong សិស្សថ្នាក់ទី៤ ប្អូន A Van Thiu សិស្សថ្នាក់ទី៥។ ជាពិសេស ប្អូន Y Thai Thi Kim Ngan សិស្សថ្នាក់ទី៦ សាលា មធ្យមសិក្សា Ham Nghi ដែលចេះវាយគងឃ្មោះយ៉ាងប៉ិនប្រសព។ ប្អូន Y Thai Kim Ngan បានចែករំលែកថា៖

        “ខ្ញុំបានរៀនវាយគងឃ្មោះតាំងពីនៅរៀនបឋមសិក្សាហើយលោក A Biu បាន បង្រៀងឲ្យខ្ញុំចេះវាយគងឃ្មោះ។ បទដែលខ្ញុំលេងគឺបទបំពេប្អូន។ លោកA Bui បានបង្រៀនឲ្យខ្ញុំចេះបទនេះបានមួយឆ្នាំហើយ។ ខ្ញុំចូលចិត្តចង្វាក់របស់បទបំពេ ប្អូននេះណាស់”។

        សិប្បករ A Biu មានការស្រឡាញ់ដ៏ពិសេសជាមួយវប្បធម៌គងឃ្មោះ។ នា ច្រើនឆ្នាំកន្លងទៅ លោកបានចំណាយពេលវេលា ស្រាវជ្រាវឲ្យយល់កាន់តែជ្រៅ អំពីវប្បធម៌គងឃ្មោះ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានទៅស្រុក An Khe ខេត្ត Gia Lai ចំានៅទីនោះរាប់សិពថ្ងៃដើម្បីទិញឲ្យបានគងឃ្មោះ Klang Brong មួយឈុត ដែលតាមលោកគឺឈុតគងឃ្មោះនេះមានតម្លៃណាស់។ ឬការដែល លោកបាន បញ្ចុះបញ្ជូលសមាជិកក្នុងគ្រួសារលោក ឲ្យជួសជុលឡើងវិញផ្ទះប្រពៃណីនៅភូមិ Plei Klech ឃុំ Ngoc Bay ទីក្រុង Kon Tum បើកទ្វេទាំងយប់ទាំងថ្ងៃដើម្បីទទួល ភ្ញៀវមក ឧទ្ទេសនាមអំពីវប្បធម៌របស់ជនជាតិ Ba Na។ ហើយបច្ចុប្បន្ន ផ្ទះនេះមិនត្រឹមតែជាការងារដោយឡែករបស់លោកទៀតទេ ថែមទាំងក្លាយទៅជាមោទន ភាពរួមរបស់ជនជាតិ Ba Na ក្នុងតំបន់ទៀតផង។ និយាយអំពីបំណងប្រាថ្នារបស់ ខ្លួន សិប្បករ A Biu បានចែករំលែកថា៖

        “ខ្ញុំមានបំណងផ្ទេរប្រគល់ជំនាញរបស់ខ្លួនឲ្យសមាជិកក្នុងគ្រួសារ ក្នុងភូមិ ស្រុកក៏ដូចជាតាមសាលានានា។ ធ្វើយ៉ាងម៉េចដើម្បីឲ្យគេយល់ដឹងអំពីតម្លៃរបស់ គងឃ្មោះមួយឈុត។ នេះជាអត្តសញ្ញាណរបស់ជន ជាតិ Ba Na។ បើនៅមាន កម្លាំង គឺខ្ញុំនឹងខិតខំបញ្ជូនឲ្យមនុស្សកាន់តែច្រើនកាន់តែល្អ”។

        សម្រាប់សិប្បករ A Biu គងឃ្មោះជាឬសគល់ ជាការសំណេះសំ ណាល របស់ជនជាតិ Ba Na។ សប្បាយគេក៏វាយគងឃ្មោះ ហើយពេលគេមានទុកកង្វល់ គេក៏វាយគងឃ្មោះដែរ។ ដើម្បីអភិរក្សនិងពង្រីកបានសិល្បៈគងឃ្មោះក្នុងជីវភាពប្រចាំថ្ងៃ គឺជំនាន់ក្រោយ ត្រូវមានចំណង់ចំណូលចិត្តជាមួយនឹងគងឃ្មោះ។ នេះក៏ ជាមូលហេតុដែល សិប្បករ A Biu ទោះបីជាឈានដល់៦០វស្សាហើយក៏ដោយ ប៉ុន្តែលោកនៅតែព្យាយាម ទៅដល់សាលានីមួយៗ ភូមិនេះទៅដល់ភូមិនោះ ក្នុងទីក្រុង Kon Tum ខេត្ត Kon Tum ដើម្បីបង្រៀនវាយគងឃ្មោះឲ្យជំនាន់ក្រោយ ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ